no-alternative title
no-alternative title

ក្រុមហ៊ុន ហួវៃ សហការជាមួយនិង Smile Shop ដាក់សម្ពោធស្មាតហ្វូនស៊េរីថ្មី Huawei nova Y70 ក្រោមវត្តមានតារាល្បីៗជាច្រើនរូប

ក្រុមហ៊ុនហួវៃ និង Smile Shop ផ្សារលក់ទំនិញអនឡាញឈានមុខគេក្នុងប្រទេសកម្ពុជា សហការគ្នាដាក់សម្ពោធលក់ស្មាតហ្វូនស៊េរីថ្មី Huawei nova Y7 តម្លៃ $199 ក្នុងចំណោមតារាប្រុសស្រីល្បីៗ និងអ្នកគាំទ្រសរុបជាង 300នាក់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក សៀនលីដា អ្នកតំណាងផ្នែកទីផ្សារប្រចាំក្រុមហ៊ុនហួវៃបានឲ្យដឹងថា ដោយសារតែទូរស័ព្ទមួយនេះ មានលក្ខណៈពិសេសខ្លាំង និងជាម៉ូដែលដែលមានការពេញនិយមខ្លាំងនៅទូទាំងពិភពលោក ទើបក្រុមហ៊ុនសម្រេចធ្វើពិធីបើកសម្ពោធធំដុំ និង បើកឲ្យមានជំនួបតារាជាទ្រង់ទ្រាយធំមិនធ្លាប់មាន។ HUAWEI nova Y70 មានរូបរាងនិងការរចនាទាន់សម័យ ទំហំថ្ម 6000mAh (6000 មីលីអំពែម៉ោង)  កាន់ថ្មខ្លាំង មួយសប្តាហ៍សាកថ្មតែ2ដង ល្បឿនសាកលឿនដូចរន្ទះ  22.5W  (22.5វ៉ាត់) អេក្រង់ធំ មើលពេញភ្នែក 6.75 អ៊ីញ ។ 

ស្មាតហ្វូននេះមាន កាមេរ៉ា AI  3គ្រាប់ទំហំ 48 មេហ្គាភិចសែល ថតរូបកម្រិតច្បាស់ ខ្លាំង ថតប្លង់ព្រាលផ្ទៃខាងក្រោយ ថតរូបប្លង់ទូលាយ Ultra-Wide Angle មុខងារថតរូបច្បាស់នៅពេលយប់ Super Night Shot អង្គផ្ទុកទិន្ន័យ ធំ  128GB។ ទូរស័ព្ទម៉ូដែលនេះក្រៅពីមានកម្រិតកាមេរ៉ាល្អ កម្មវិធីទំនើប ពណ៌ឆើត ស៊ីវិល័យ កាន់ថ្មយូរ នៅមានតម្លៃល្អជាងគេគឺត្រឹមតែ $199 តែប៉ុណ្ណោះ ថែមកាដូកក្រើកតែម្តង។ 

ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនផ្សារលក់ទំនិញអនឡាញឈានមុខគេក្នុងប្រទេសកម្ពុជា ដែលជាដៃគូរសហការធំរបស់ក្រុមហ៊ុនហួវៃបានធ្វើការពញ្ញាក់អារម្មណ៍ សិល្បៈករ សិល្បការិនី និងអ្នកគាំទ្រជាមួយនឹងការផ្តល់ជូននូវគូប៉ុងទឹកប្រាក់ $15 ត្រឡប់ទៅអតិថិជនដែលធ្វើការបញ្ជាទិញ ស្មាតហ្វូនស៊េរីថ្មី Huawei nova Y70 តាមរយៈ Smile Shop App នេះបើយោងតាម លោក ធាប សុវណ្ណារ៉េត  ប្រធាននាយកប្រតិបត្តិការ ក្រុមហ៊ុន Smile Shop។ 

កម្មវិធីដាក់សម្ពោធស្មាតហ្វូនស៊េរីថ្មី Huawei nova Y70 តម្លៃ $199 ត្រូវបានបញ្ចប់ទៅដោយរលូន ក្រោមកម្រងរូបថតអនុស្សាវរីយ៍ និងមើលកុន3D កម្សាន្តជុំគ្នា។  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន