no-alternative title
no-alternative title

ក្រុមហ៊ុន អ៊ី ស៊ី អាយ បានចុះអនុស្សារណៈយោគយល់គ្នាជាមួយ Logitech Electronics ដើម្បីនំាចូលផ្ដាច់មុខ និងចែកចាយផលិតផល Logitech នៅកម្ពុជា

កាលពីថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2022 កន្លងទៅនេះ ក្រុមហ៊ុន អ៊ី ស៊ី អាយ  បានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយនិង ក្រុមហ៊ុន Logitech Electronics ក្នុងគោលបំណង “ ផ្ដោតសំខាន់លើការ នំាចូលផ្ដាច់មុខទៅលើផលិតផល Logitech របស់ប្រទេសស្វីស ដែលមានគុណភាពល្អ បច្ចេកវិទ្យាឈានមុខគេ និងជាផលិតផលមួយដែលមិនប៉ះពាល់ដល់បរិស្ថាន (Recycle Products) មកចែកចាយនៅប្រទេសកម្ពុជា ដើម្បីជួយសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជនទាំងអស់អោយបានល្អប្រសើរទាំងក្នុងវិស័យអាជីវកម្ម និង វិស័យអប់រំផងដែរ“ ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្មវិធីនេះផងដែរ ក៏មានការចូលរួមជាកិត្តយសពីសំណាក់ លោក ញ៉េប ចន្ថា ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អ៊ី ស៊ី អាយ និង លោក Partha Ghosh, ដែលជា Head-South Asia Frontier Markets តំណាងអោយក្រុមហ៊ុន Logitech Electronics និង ភាគីពាក់ព័ន្ធជាច្រើនទៀត។

នៅក្នុងកម្មវិធីដ៏ពិសេសនេះ លោក ញ៉េប ចន្ថា  ក៏ដូចជាលោក Partha Ghosh បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយស្ដីពីអត្ថន័យ និងគោលបំណង នៃការចុះហត្ថលេខាលើអនុស្សារណៈយោគយល់( MOU ) របស់ ភាគីទាំងពីរ ក៏ដូចជាបានឆ្លើយនូវសំនួរពីខាងសារពត៍មានយ៉ាងច្រើនផងដែរ។

គួរបញ្ជាក់ដែរថាក្រុមហ៊ុន អ៊ី ស៊ី អាយ  គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់នូវគ្រឿងបរិក្ខាអេឡិចត្រូនិកយ៉ាងសម្បូរបែប ដែលសុទ្ធសឹងតែជាផលិតផល ម៉ាកល្បីៗលើពិភពលោកដែលមានសមត្ថភាពខ្ពស់ជាទីទុកចិត្តនិងមានការធានាយ៉ាងត្រឹមត្រូវផងដែរ។ 

ឆ្លៀតក្នុងឱកាសនេះផងដែរ ក្រុមហ៊ុន អ៊ី ស៊ី អាយ  ក៏ដូចជា ក្រុមហ៊ុន Logitech Electronics សូមថ្លែងអំណរគុណដល់ អតិថិជនទាំងអស់ដែលតែងតែគាំទ្រដល់ក្រុមហ៊ុនទាំងពីរកន្លងមក ហើយសន្យាថា និង ខិតខំប្រឹងប្រែងពង្រឹង គុណភាព និង សេវាកម្មរបស់ខ្លួនជាបន្តទៀតជូនដល់អតិថិជនទាំងអស់។

បណ្ដាញទំនាក់ទំនង ៖

- ក្រុមហ៊ុន អ៊ី ស៊ី អាយ

•អាស័យដ្ឋាន : ផ្ទះលេខ 16Eo សង្កាត់ទូលស្វាយព្រៃ ខណ្ឌចំការមន ភ្នំពេញ

•ទូរស័ព្ទ : 078 888 591

•អ៊ីម៉ែល : [email protected] 

•ហ្វេសប៊ុក : ECI Distribution

 

ព័ត៌មានពាណិជ្ជកម្ម