ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Samsung Galaxy Tab S7 FE ដែលអតិថិជនទន្ទឹងរង់ចាំយ៉ាងអន្ទះសារបំផុតនោះ បានដាក់លក់ជាផ្លូវការលើទីផ្សារក្នុងប្រទេសកម្ពុជាយើងហើយ!

ដោយ

Koun Jab Luffy

07 កក្កដា 2021 11:25 ថ្ងៃត្រង់

អាន 2 នាទី

Article image
ដូចការគ្រោងទុកអញ្ចឹង ថេបប្លេត Samsung Galaxy Tab S7 FE ដែលទទួលបានការគាំទ្ររហូតអស់ស្តុក Pre-order មុនពេលកំណត់ឥឡូវនេះ ត្រូវបានក្រុមហ៊ុន ប្រកាសដាក់លក់ផ្លូវការជូនអតិថិជនចាប់ពីនេះហើយ…! ដូចពាក្យចាស់ៗតែងតែបាននិយាយធ្វើស្រែទាន់ក្តៅដី…ទិញថេបប្លេត Samsung Galaxy Tab S7 FE ដ៏ឆ្លាតវៃទើបចេញថ្មីទាន់ស្រឡាញ់ពេញចិត្ត …!
គិតមកត្រឹមពេលនេះគឺ 7 ថ្ងៃគត់ បន្ទាប់ពីការប្រកាសឱ្យកម្ម៉ង់ទុកមុនដែលពេលនេះ ថេបប្លេត Samsung Galaxy Tab S7 FE បានកំពុងតែឈរបង្អួតរាងយ៉ាងស្រស់ស្អាតជាមួយពណ៌ដ៏ទាក់ទាញប្លែកភ្នែក នឹងការបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយដ៏អស្ចារ្យដែលកំពុងតែអង្រួនចិត្តអ្នកប្រើប្រាស់ទូទាំងប្រទេសតែម្តង…!
Article image
លើកនេះប្រាកដជាត្រូវចិត្តហើយសម្រាប់អតិថិជន សាមសុង ទាំងអស់ដែលចូលចិត្តការកម្សាន្តរយៈពេលយូរដូចជាមើលវីដេអូ ឬលេងហ្គេម, ចូលចិត្តសរសេរដោយដៃ, កត់ត្រាធ្វើបញ្ជីនានា, ចូលចិត្តអាន, កត់ចំណាំ, ចូលចិត្តគូរគំនូរ, រចនា (Design) និងកំពុងស្វែងរកថេបប្លេតដែលមានអេក្រង់ធំភ្លឺច្បាស់, កំពូលថាមពលថ្មមហាសាល, និងដើរលឿន នោះ Samsung Galaxy Tab S7 FE នេះគឺពិតជាល្អស័ក្តិសមបំផុតក្នុងការផ្តល់ជូននូវបទពិសោធន៍ដ៏រំភើបរីករាយក្នុងឆ្នាំ 2021 នេះ…!
Article image
សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab S7 FE ដែលកំពុងដាក់លក់ផ្លូវការនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងពេលនេះជាប្រភេទដាក់ស៊ីមបាន 4G (LTE) ជាមួយនឹងជម្រើស 4 ពណ៌ដ៏ទាក់ទាញ និងស៊ីវីល័យ៖ ខ្មៅ, ប្រាក់, បៃតងស្រាល, ពណ៌ផ្កាឈូក និងបំពាក់នូវលក្ខណៈពិសេសៗដូចជា៖
Article image
* អេក្រង់៖ 12.4”
* អង្គប្រតិបត្តិការកម្រិតខ្ពស់៖ Snapdragon 750G
* អង្គផ្ទុកធំ (ROM)៖ 128 GB (អាចបន្ថែមក្រៅបានរហូតដល់ 1TB)
* អង្គចងចាំ (RAM)៖ 6 GB
* ប៊ិកវេទមន្ត៖ S-pen (ភ្ជាប់មកជាមួយក្នុងប្រអប់)
* ថាមពលថ្ម៖ 10,090 mAh
* តម្លៃ 629 ដុល្លារ
Article image
* Samsung Galaxy Tab S7 FE មានការធានាជូនរយៈពេល 1 ឆ្នាំ ជាផ្លូវការពីក្រុមហ៊ុន សាមសុង!
Article image
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Samsung Galaxy Tab S7 FE ដែលអតិថិជនទន្ទឹងរង់ចាំយ៉ាងអន្ទះសារបំផុតនោះ បានដាក់លក់ជាផ្លូវការលើទីផ្សារក្នុងប្រទេសកម្ពុជាយើងហើយ!