ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

OPPO Reno6 Z 5G បង្ហាញខ្លួនជាមួយមុខងារថ្មី «Portrait ជំនួយសម្រស់» ធ្វើឲ្យស្បែកម៉ត់រលោង និងសម្រស់ទាក់ទាញតាមបែបធម្មជាតិពិតៗ

ដោយ

Koun Jab Luffy

18 កក្កដា 2021 10:29 ព្រឹក

អាន 3 នាទី

Article image
បច្ចុប្បន្ននេះ ការប្រើប្រាស់បណ្តាញសង្គម ឬការបង្ហោះរូបភាព និងវីដេអូ ចូលក្នុងបណ្តាញសង្គម ពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សទូទៅសឹងតែគ្រប់ស្រទាប់មិនថា វ័យក្មេង និងមនុស្សចាស់ឡើយ។ ហើយនរណាៗក៏ចង់បានរូបភាព និងវីដេអូដែលមានលក្ខណៈភ្លឺ និងមានស្បែកថ្លា សស្អាតខុសពីរូបភាពពិតនៅខាងក្រៅដែរ។
ហើយនេះក៏ដោយសារតែស្មាតហ្វូនរបស់ពួកគាត់មិនមានមុខងារ AI ជំនួយសម្រស់ ទើបធ្វើឲ្យអ្នកនិយមចូលចិត្តថតរូប និងថតវីដេអូមួយចំនួនបានសម្រេចចិត្តថតដោយប្រើ App ឬកម្មវិធីជាច្រើនដើម្បី Edit និងកែរូបឲ្យកាន់តែស្អាត ម៉ត់រលោង និងលើកសម្រស់ឲ្យកាន់ស្អាតប្លែក បើធៀបជាមួយនឹងរូបពិតនៅខាងក្រៅរហូតដល់ថ្នាក់សូម្បីតែក្រុមគ្រួសារ និងសង្សារក៏មើលលែងចង់ស្គាល់ដែរ។
Article image
យ៉ាងណាមិញ សម្រាប់ប៊្រេនស្មាតហ្វូន OPPO ម៉ូដែល Reno6 Z 5G វិញគឺវាមានលក្ខណៈពិសេសដោយបំពាក់មកជាមួយនឹងមុខងារ Portrait ជំនួយសម្រស់ (Portrait Beautification) នេះស្រាប់តែម្តង អ៊ីចឹងអ្នកប្រើប្រាស់មិនចាំបាច់ចំណាយពេលទៅ Edit ឬកែ 2-3 App ដើម្បីឲ្យស្អាត និងត្រូវចិត្តឡើយ គឺអ្នកទាំងអស់គ្នាគ្រាន់តែថតភ្លាមៗលើស្មាតហ្វូន OPPO Reno6 Z 5G នោះនឹងបានរូបភាពវីដេអូមួយក្នុងកម្រិតស្រស់ស្អាតភ្លាមៗ ពិសេសវាមានចំណុចសម្គាល់លើផ្ទៃមុខដ៏វៃឆ្លាតរបស់មនុស្សម្នាក់ៗមិនឲ្យដូចៗគ្នា ដោយមិនមានលក្ខណៈភ្លឺសខ្លាំង មិនស្លេកខ្លាំង ដោយមិនក្រលៃ និងផ្លាស់ប្តូរភាពពិតនៃផ្ទៃមុខរបស់អ្នកឡើយ។
Article image
រីឯ សាច់មុខ ស្បែកករ និងស្បែកដៃ គឺនៅរក្សាពណ៌សម្បុរបែបធម្មជាតិ លើសពីនេះ វាក៏បានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាបង្កើនពន្លឺភ្នែក ដែលកាន់តែធ្វើឲ្យជុំវិញភ្នែកអ្នកចែងចាំង មានភាពរស់រវើក និងស្រស់ស្អាតដូចតារាតែម្តង។  ជាការពិតណាស់ ដូចលោកអ្នកបានដឹងរួចមកហើយ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនប្រ៊េនដ៏ល្បី OPPO គឺតែងតែផ្តល់ទំនុកចិត្តខ្ពស់ដល់អ្នកប្រើប្រាស់ និងជំនាញផ្តាច់មុខគេទៅហើយលើបច្ចេកវិទ្យាកាមេរ៉ាថតរូបនារយៈពេលប៉ុន្មានឆ្នាំមកនេះ ដែលទទួលបានការកោតសរសើរ ពេញនិយមខ្លាំង និងសម្លេងគាំទ្រយ៉ាងច្រើនលើសលប់។
Article image
ជាពិសេស OPPO មិនធ្វើឲ្យអតិថិជន និងអ្នកគាំទ្រខកបំណងឡើយ OPPO តែងតែរិះរកនូវអ្វីដែលថ្មីៗបំផុតដែលជាតម្រូវការរបស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះផងដែរ។
Article image
ស្របពេលនេះផងដែរ កាលពីថ្មីៗនេះ បើយោងតាមផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO បានបញ្ចេញលក្ខណៈពិសេសក៏ដូចជាមុខងារថតរូប និងថតវីដេអូថ្មីៗរបស់ស្មាតហ្វូនត្រកូល Reno ស៊េរីថ្មី OPPO Reno6 Z 5G ដែលរៀបនឹងដាក់លក់នៅលើទីផ្សារស្មាតហ្វូនកម្ពុជាក្នុងពេលឆាប់ៗនេះផងដែរ។ ដូច្នេះ ដើម្បីជ្រួលជ្រាបឲ្យកាន់តែច្បាស់ពីព័ត៌មានលម្អិតបន្ថែមពីស្មាតហ្វូនមួយនេះ សូមលោកអ្នកចូលតាមដាននៅលើផេគហ្វ៊េសប៊ុកផ្លូវការ OPPO ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

OPPO Reno6 Z 5G បង្ហាញខ្លួនជាមួយមុខងារថ្មី «Portrait ជំនួយសម្រស់» ធ្វើឲ្យស្បែកម៉ត់រលោង និងសម្រស់ទាក់ទាញតាមបែបធម្មជាតិពិតៗ