ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ស្ងាត់ៗ Huawei nova 7i ពណ៌សាគូរ៉ាភីង និងកាសឥតខ្សែជំនាន់ទី4 Huawei FreeBuds 4 បានបង្ហាញវត្តមានព្រមគ្នាតែម្តង

ដោយ

Koun Jab Luffy

27 សីហា 2021 04:07 ល្ងាច

អាន 3 នាទី

Article image
ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ហួវៃ បាននាំយកស្តុកថ្មីនៃ ស្មាតហ្វូន Huawei nova 7i ពណ៌សាគូរ៉ាភីង (Sakura Pink) ដាក់លក់ត្រឹមតែតម្លៃ $249 ព្រមគ្នាជាមួយនឹងវត្តមានជាផ្លូវការរបស់ កាសឥតខ្សែស្តេចកម្ចាត់សំឡេងរំខានជំនាន់ទី4 Huawei FreeBuds 4 តម្លៃត្រឹមតែ $159។
Huawei nova 7i ពណ៌សាគូរ៉ាភីង (Sakura Pink) តម្លៃត្រឹមតែ $249 ថែមកាដូ Bluetooth Speaker
Huawei nova 7i ពណ៌សាគូរ៉ាភីង (Sakura Pink) ត្រូវបានក្រុមហ៊ុនបំពាក់ថាមពលថ្មធំរហូតដល់ទំហំ 4200 mAh ទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast charging 40W សាក 10 នាទី លេងជាប់លើស3ម៉ោង ដែលជាហេតុជួយស្រាយនូវកង្វល់រឿងបញ្ហាអស់ថ្ម ដែលរំខានដល់ការប្រើប្រាស់បំពេញភារកិច្ចប្រចាំថ្ងៃ៕ HUAWEI nova 7i មានកាមេរ៉ាក្រោយ AI 4គ្រាប់ ដែល កាមេរ៉ាទី1 ទំហំ 48MP អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ជាមួយនឹងមុខងារ Ultra Clarity Mode។
Article image
កាមេរ៉ាទី2 ទំហំ 8MP ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ និងបានកាន់តែច្រើនគ្នារហូតដល់ទៅ 140%។ កាមេរ៉ាទី3 បំពាក់នូវឡេន Macro ទំហំ 2MP សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ សម្រាប់កាមេរ៉ាទី4 ទំហំ 2MP ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។
Article image
Huawei nova 7i បំពាក់កាមេរ៉ាមុខទម្លុះអេក្រង់ សម្រាប់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថតស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ។ វាមានរ៉េមទំហំ 8GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមនូវម៉េមូរីខាងក្រៅ ទំហំដល់ទៅ 256GB ថែមទៀតផង។
Article image
2.កាសឥតខ្សែស្តេចកម្ចាត់សំឡេងរំខានជំនាន់ទី4 Huawei FreeBuds 4 តម្លៃត្រឹមតែ $159
មានឈាមជ័រ ជាប់ខ្សែស្រឡាយ Huawei FreeBuds  កាសឥតខ្សែស៊េរីថ្មីស្តេចកម្ចាត់សំឡេងរំខាន  ជំនាន់ទី4 Huawei FreeBuds 4 នេះ ត្រូវបានសង្កេតឃើញថា ក្រុមហ៊ុនរចនាផលិតឡើងជាមួយនឹងរូបរាងស្រស់ស្អាតស៊ីវិល័យទាន់សម័យថ្លៃថ្នូរជាងមុន ដោយបង្កើននូវសមត្ថភាពរបស់វាតាមរយៈបច្ចេកវិទ្យាទំនើបចុងក្រោយសម្បូរបែបថែមទៀតផង។
Article image
កាសឥតខ្សែ ស្តេចកម្ចាត់សំឡេងរំខានជំនាន់ទី3 Huawei FreeBuds 4 មានសំឡេងពិរោះរណ្តំចិត្ត (14.3mm Driver ) ភ្ជាប់បច្ចេកវិទ្យា កម្ចាត់សំឡេងរំខានជំនាន់ទី4 (Open-fit Active Noise Cancellation 2.0) លេងហ្គេមគ្មានសំឡេងរអាក់រអួល សំលេងលាន់លឺច្បាស់ល្អពេលនិយាយទូរស័ព្ទ  ការប្រជុំតាមអនឡាញ ស្តាប់ចម្រៀង ឬទស្សនាខ្សែភាពយន្ត ជាពិសេសមាន case តូចងាយស្រួលដាក់តាមខ្លួន។
Article image
Huawei FreeBuds 4 បំពាក់នូវបច្ចេកវិទ្យាថ្មី សាកថ្មតាម Wireless សាកពេញអាចប្រើបាន 22ម៉ោង ជាមួយនឹង Case (ANC OFF) ឬសាក 15នាទីប្រើបានជាង 2.5ម៉ោង។  មាន Huawei FreeBuds 4 ពិតជាងាយស្រួលមែនទែន  យើងអាចភ្ជាប់ម្តងបាន 2 Devices ផ្សេងគ្នា អាចបញ្ជាបិទបើកសំឡេងលើកាស និងផ្លាស់ប្តូរចម្រៀងតាមចិត្តចង់។
Article image
សរុបមកជ្រើសរើស Huawei nova 7i ពណ៌សាគូរ៉ាភីង (Sakura Pink) តម្លៃត្រឹមតែ $249 និង កាសឥតខ្សែស្តេចកម្ចាត់សំឡេងរំខានជំនាន់ទី4 Huawei FreeBuds 4 តម្លៃត្រឹមតែ $159 ពិតជាចំណាយតែម្តងចំគោលដៅ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.