no-alternative title

ទីបំផុតកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ត្រូវបានប្រកាសចេញលក់នៅកម្ពុជាហើយ ដោយមានការថែមជូនដ៏អស្ចារ្យទៀតផង

នៅថ្ងៃនេះ Samsung Galaxy Z Fold3 5G និង Galaxy Z Flip3 5G បានដាក់លក់ផ្លូវការក្នុងប្រទេសកម្ពុជាយើងហើយ…!! ថ្ងៃ ដូច 1 ឆ្នាំ អ៊ីចឹង…! យូរដូចរង់ចាំម៉ាក់មកពីផ្សារចឹង…! ក្រុមហ៊ុន យល់ច្បាស់ពីអារម្មណ៍របស់អតិថិជនទាំងអស់! ដូច្នេះទើបថ្ងៃនេះក្រុមហ៊ុន សាមសុង បានប្រញាប់ប្រកាសដាក់លក់នូវ កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G  ជាផ្លូវការក្នុងទីផ្សារប្រទេសកម្ពុជា អមមកជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនម៉ាពេញចិត្តតែម្តង…! 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមបញ្ជាក់ថាចាប់តាំងពីព្រឹត្តិការណ៍នៃការដាក់បង្ហាញផ្ទាល់រួចមក Galaxy Z Fold3 5G និង Galaxy Z Flip3 5G  មកទល់ពេលនេះបានកំពុងតែធ្វើឱ្យកក្រើក អង្រួនចំណាប់អារម្មណ៍ និងស្រូបឆក់យកបេះដូងអ្នកប្រើប្រាស់យ៉ាងច្រើនលើសលុបហើយធ្វើឲ្យការកម៉្មង់ទុកមុននៃកំពូលស្មាតហ្វូនទាំង 2 ដួង នេះអស់មុនពេលកំណត់ផងដែរដោយសារតែលក្ខណៈពិសេសៗ អស្ចារ្យដូចជា៖ 

*ប៊ិកវេទន្ត S-Pen (អាចប្រើជាមួយប៊ិកបាន៖ សម្រាប់តែ Galaxy Z Fold3 5G) 

*កាមេរ៉ាបង្កប់ក្រោមអេក្រង់ទំនើបទាន់សម័យ (សម្រាប់តែ Galaxy Z Fold3 5G) 

*បច្ចេកវិទ្យាទំនើបចុងក្រោយ (ប្រព័ន្ធដំណើរការ Snapdragon 888 & ប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយ 5G)  

*អាវក្រោះការពារជម្រាបទឹក IPX8 (Galaxy ZFlip3 5G / Galaxy Z Fold3 5G)  

*អេក្រង់មុខធំជាងមុន ងាយស្រួល និងកាលីប (Galaxy Z Flip3 5G)  

*ការពង្រឹងភាពជាប់ធន់បានយ៉ាងល្អបំផុត (Armor Aluminum) 

ឥឡូវនេះយើងមកមើលកំពូលលក្ខណៈពិសេស (Specs) និងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យទាំងអស់គ្នា៖  

* Galaxy Z Fold3 5G 

- តម្លៃ៖ $1,899 (RAM:12 GB / ROM: 512 GB) / $1,699 (RAM: 12 GB / ROM: 256 GB) 

- ទំហំអេក្រង់៖ 7.6” អ៊ីញ ពេលបើក (Main screen) និង 6.2” ពេលមិនទាន់បើក (Cover screen) 

- ប្រភេទកញ្ចក់អេក្រង់៖ 120Hz Refresh Rate, Infinity-Flex Display, Dynamic SUPER AMOLED 2X / S Pen Support 

- កាមេរ៉ាមុខ៖ Selfie camera 10MP (Cover screen) / Under display 4MP (Main screen) 

- កាមេរ៉ាក្រោយ 3 គ្រាប់៖ 12MP OIS (Wide), 12MP OIS (Telephoto),12 MP (Ultrawide) 

- ប្រព័ន្ធដំណើរការ (CPU)៖ Snapdragon 888 5nm 

- ថាមពលថ្ម៖ 4,400 mAh (សាកថ្មល្បឿនលឿនបំផុតឥតខ្សែ 10 W និងប្រើខ្សែល្បឿនលឿន 25W) / Wireless PowerShare 

- ពណ៌ 3 ជម្រើស៖ ខ្មៅ (Phantom Black) / ប្រាក់ (Phantom Silver) / បៃតង (Phantom Green) 

-អាចប្រើប្រាស់ស៊ីមកាតបាន 2 ប្រភេទ E-Sim និង Nano-Sim  

- មានបំពាក់បច្ចេកវិទ្យាការពារទឹក៖ IPX8 

* ប្រូម៉ូសិនថែមជូនដូចជា៖ 

- ដុំឆ្នាំងសាកហ្ស៊ីន (Travel Adapter 25W)  

- ស្រោមទូរស័ព្ទ (Flip Cover) 

- ប៊ិក S Pen Fold edition 

- No Worry Crack (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)! 

- ស៊ីមស្មាតលេខពិសេសតម្លៃ $129 ជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍! 

- បង់រំលស់ 0% គ្មានការប្រាក់ជាមួយធនាគារឯកទេសអ៊ីអន រយៈពេល 9 ខែ 

* * Galaxy Z Flip3 5G 

- តម្លៃ៖ $1,059 (RAM: 8GB / ROM: 256 GB) / $ 999 (RAM: 8GB / ROM: 128 GB) 

- ទំហំអេក្រង់៖ 6.7” អ៊ីញ ពេលបើក (Main screen) និង 1.9” ពេលមិនទាន់បើក (Cover screen) 

- ប្រភេទកញ្ចក់អេក្រង់៖ 120Hz Refresh Rate (Main Screen), Infinity-Flex Display, Dynamic SUPER AMOLED 2X 

- កាមេរ៉ាមុខ៖ 10MP Single take, Dual recording, Director’s view 

- កាមេរ៉ាក្រោយ 2 គ្រាប់៖ 12MP Dual Pixel OIS (Wide),12 MP (Ultrawide) 

- ប្រព័ន្ធដំណើរការ (CPU)៖ Snapdragon 888 5nm  

- ថាមពលថ្ម៖ 3,300 mAh (សាកថ្មល្បឿនលឿនឥតខ្សែ 10 W និងប្រើខ្សែល្បឿនលឿន 15W) / Wireless PowerShare 

- ពណ៌ 4 ជម្រើស៖ ខ្មៅ (Phantom Black) / បៃតង (Phantom Green) / ទឹកដោះគោ(Phantom Cream) / ស្វាយ (Phantom Lavender) 

-អាចប្រើប្រាស់ស៊ីមកាតបាន 2 ប្រភេទ E-Sim និងNano-Sim  

- មានបំពាក់បច្ចេកវិទ្យាការពារទឹក៖ IPX8 

* ប្រូម៉ូសិនថែមជូនដូចជា៖ 

- ដុំឆ្នាំងសាកហ្ស៊ីន (Travel Adapter 25W)  

- ស្រោមទូរស័ព្ទមានកងកាន់ (Clear Cover with Ring) 

- No Worry Crack (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)! 

- ស៊ីមស្មាតលេខពិសេសតម្លៃ $129 ជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍! 

- បង់រំលស់ 0% គ្មានការប្រាក់ជាមួយធនាគារឯកទេសអ៊ីអន រយៈពេល 9 ខែ! 

យ៉ាងម៉េចដែរប៉ុណ្ណឹង…! ចង់បានអីទៀត…! មកទទួលយកកំពូលបទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យប្រចាំ សករាជថ្មីឆ្នាំ 2021 ឥឡូវនេះភ្លាមទៅ…! បង្ហាញឱ្យឃើញនូវពិភពដ៏អស្ចារ្យបំផុតរបស់អ្នក (Unfold Your World) សាមសុង…ជាទីទុកចិត្តបំផុត…!!

ហើយសម្រាប់អតិថិជនដែលកំពុងតែទន្ទឹងរង់ចាំនាឡិកា និងកាសដ៏ឆ្លាតវៃរបស់សាមសុង ឥឡូវអាចរកជាវបានដែលមានតម្លៃដូចខាងក្រោមនេះផងដែរ៖ 

* Galaxy Watch4 BT40 តម្លៃ៖ $ 249 

* Galaxy Watch4 BT44 តម្លៃ៖ $ 279

* Galaxy Watch4 BT42 តម្លៃ៖ $ 349  

* Galaxy Watch4 BT46 តម្លៃ៖ $ 379  

* Galaxy Buds2 តម្លៃ៖ $ 149 មាន 4 ពណ៌៖ ខ្មៅ / ស្វាយ / បៃតងចាស់ / ស 

* Galaxy SmartTag តម្លៃ៖ $ 29  

* * បញ្ជាក់៖ កម្មវិធីប្រូម៉ូសិនដ៏ពិសេសនេះគឺសម្រាប់តែការទិញ Samsung Galaxy Z Fold3 5G និង Galaxy Z Flip3 5G ស៊េរី ឆ្នាំ 2021 ដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុន សាមសុង កម្ពុជា និងមានសុពលភាពក្នុងកំឡុងកាលបរិច្ឆេទខាងលើនេះតែប៉ុណ្ណោះ…!! 

 

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 ! 

 * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន