ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ក្រុមហ៊ុន ជីហ្គៀ គ្រុប រៀបចំយុទ្ធនាការប្រយុទ្ធ និង ទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺកូវីដ-19

ដោយ

Koun Jab Luffy

21 កញ្ញា 2021 07:21 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុនជីហ្គៀ គ្រុប (GGear Group) បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលរៀបចំយុទ្ធនាការធ្វើតេស្តរហ័លរកមេរោគកូវីដ-១៩ ដល់បុគ្គលិកជួរមុខរបស់ក្រុមហ៊ុនចំនួន ៦៩៩ នាក់ ។
ការធ្វើតេស្តនេះប្រព្រឹត្តទៅចំនួនពីរលើក គឺលើកទី ១ នៅថ្ងៃទី ១ ដល់ថ្ងៃទី ០៤ និង លើកទី ២ នៅថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២១ ដោយយោងតាមសារាចររបស់រាជរដ្ឋាភិបាលលេខ ០៤ សរ ចុះថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២១ ស្ដីពីការដាក់ចេញ “ យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និង ទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ “ ។
Article image
លទ្ធផលសរុបចុងក្រោយក្នុងចំណោមអ្នកដែលបានធ្វើតេស្តរហ័សទាំងអស់ គឺយើងរកឃើញបុគ្គលិកចំនួន ១០ នាក់ មានលទ្ធផលវិជ្ជមានកូវីដ-១៩ ។ ប៉ុន្តែបុគ្គលិក ១០ នាក់ ដែលមានលទ្ធផលវិជ្ជមានកូវីដ-១៩ គឺមិនបានចាប់អារម្មណ៌ថាខ្លួនមានផ្ទុកមេរោគកូវីដ-១៩ នោះទេ ដោយសារពុំមានរោគសញ្ញាណាមួយគួរអោយកត់សំគាល់ ហើយក៌ពុំបានដឹងថាមានទំនាក់ទំនងដោយផ្ទាស់ជាមួយនឹងអ្នកវិជ្ជមានកូវីដ-១៩ ដែរ ។
Article image
បច្ចុប្បន្នបុគ្គលិកទាំង ១០ នាក់ នោះបានកំពុងសំរាកព្យាបាលនៅមជ្ឃមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ហើយមានសុខភាពធម្មតា មិនមានចេញរោគសញ្ញាណាគួរអោយចាប់អារម្មណ៌ឡើយ ។ ដោយឡែកចំពោះអ្នកដែលពាក់ព័ន្ធដោយផ្ទាស់ជាមួយអ្នកដែលមានផ្ទុកវិជ្ជមានកូវីដ-១៩ ខាងលើនេះ គឺត្រូវបានតម្រូវអោយធ្វើចត្តាឡីស័កនៅទីតាំងដែលក្រុមហ៊ុនបានរៀបចំអោយព្រមទាំងអនុវត្តន៌យ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវិត្ថភាពតាមគោលការណ៌ណែនាំរបស់ក្រសួងសុខាភិបាល ។
Article image
គោលបំណងនៃការធ្វើយុទ្ធនាការនេះឡើងគឺដើម្បី បង្ការ ការពារ និងចូលរួមទប់ស្កាត់ ក៏ដូចជាការកាត់បន្ថយហានិភ័យនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងក្រុមហ៊ុន និង សហគមន៌ផងដែរ ។ ក្រុមហ៊ុន ជីហ្គៀ គ្រុប នឹងបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធ និង ដោយប្រកាន់ភ្ជាប់នូវវិធានការគន្លឹះ "៣ កុំ ៣ ការពារ" ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ក្រុមហ៊ុន ជីហ្គៀ គ្រុប រៀបចំយុទ្ធនាការប្រយុទ្ធ និង ទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺកូវីដ-19