ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

កម្មវិធីឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃពីសែលកាត បានបន្តផ្តល់រង្វាន់លុយសុទ្ធ $80,000 ដល់អតិថិជន 2 រូបបន្ថែមទៀតកាលពីខែសីហាកន្លងទៅនេះ

ដោយ

Koun Jab Luffy

22 កញ្ញា 2021 07:07 ព្រឹក

អាន 2 នាទី

Article image
លុយសុទ្ធ $80,000 ពិតជាច្រើនសន្ធឹកសន្ធាប់ណាស់! កម្មវិធី “ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ” ពីសែលកាត ផ្តល់ជូនរង្វាន់ដល់អតិថិជន 2 រូបបន្ថែមទៀតនៅក្នុងខែសីហា។ អតិថិជនមហាសំណាងទី1 មានឈ្មោះថា  រឿង ចាន់រិទ្ធ មានមុខរបរជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោកបានឈ្នះរង្វាន់លុយសុទ្ធចំនួន $80,000 កាលពីថ្ងៃទី09  ខែសីហា ឆ្នាំ2021។ អតិថិជនទី2 មានឈ្មោះថា គុំ កុល ជាកសិករ រស់នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ លោកបានឈ្នះរង្វាន់លុយសុទ្ធចំនួន $80,000 កាលពីថ្ងៃទី17 ខែសីហា ឆ្នាំ2021។
អតិថិជនសែលកាតទាំងអស់ក៏មានឱកាសអាចទទួលបានសំណាងនេះផងដែរ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖
-លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ
-លេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ
Article image
កម្មវិធីឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន $10,000 រៀងរាល់ថ្ងៃ។ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ 10 ម៉ឺនដុល្លារឯណោះ។ សូមតាមដានផ្សាយផ្ទាល់ការចាប់រង្វាន់នៅម៉ោង 6:50 នាទីរៀងរាល់ល្ងាច លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

កម្មវិធីឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃពីសែលកាត បានបន្តផ្តល់រង្វាន់លុយសុទ្ធ $80,000 ដល់អតិថិជន 2 រូបបន្ថែមទៀតកាលពីខែសីហាកន្លងទៅនេះ