ស្វែងរកពួកយើង:

វល្លិតកូដកម្ពុជា ពង្រីកការទូទាត់ ទី 11 របស់ខ្លួនជាមួយ អ៊ី-ម៉ាន់នី ផ្តល់នូវការទូទាត់ប្រាក់បានយ៉ាងងាយស្រួល និងមានសុវត្ថិភាព  

ដោយ

Koun Jab Luffy

29 កញ្ញា 2021 11:23 ថ្ងៃត្រង់

អាន 4 នាទី

នៅថ្ងៃនេះ វល្លិតកូដកម្ពុជាដែលជាច្រកចេញចូលតែមួយសម្រាប់ ផលិតផលឌីជីថល ការកម្សាន្តអនឡាញនិងហាងលក់ទំនិញដ៏ពេញនិយម របស់ពិភពលោក បានពង្រីកការទូទាត់របស់ខ្លួន សម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាដោយបន្ថែម អ៊ី-ម៉ាន់នី(e-Money) ដែលជា កាបូបលុយ អេឡិចត្រូនិច ត្រូវបានធ្វើប្រតិបត្តិការរួមគ្នារវាង មិត្តហ្វូន និងធនាគារ MB ។
Article image
លោក តូ សុខណាង ប្រធានគ្រប់គ្រងប្រចាំក្រុមហ៊ុន ហ្វរ៉េសអ៊ីនធឺអ៊ែកទីវកម្ពុជា (Forest Interactive Cambodia) បានមានប្រសាសន៍ថា“យើងមានក្តីរំភើបដែលបានបើកដំណើរការ អ៊ី-ម៉ាន់នី នៅលើវល្លិតកូដ។ វាជាមហិច្ឆតារបស់យើងក្នុងការនាំមកនូវភាពរីករាយដល់ប្រជាជនកម្ពុជាដែលចូលចិត្តលេងហ្គេមនិងផ្សាយមាតិកាតាមអ៊ីនធើណិត ហើយភាពជាដៃគូនេះគឺជាសក្ខីភាពមួយបញ្ជាក់ពីការលើកឡើងខាងលើ” ។
““យើងប្តេជ្ញាស្វែងរកគ្រប់មធ្យោបាយដើម្បីគាំទ្រសហគមន៍ ដោយសារការលេងហ្គេមនិងការកំសាន្តតាមអ៊ីនធើណិតកាន់តែមានប្រជាប្រិយភាព នៅកម្ពុជា។ វល្លិតកូដត្រូវបានដាក់ដំណើរការនៅកម្ពុជា ក្នុងបំណងដើម្បីអនុញាតិអោយអ្នករាល់គ្នាអាចមានលទ្ធភាពទទួលបាននូវមាតិការកំសាន្តកម្រិតខ្ពស់។ យើងកំពុងខិតខំយ៉ាងខ្លាំងដើម្បីធ្វើឱ្យវល្លិតកូដក្លាយជាទីផ្សារប័ណ្ណទូទាត់តែមួយសម្រាប់មាតិកាឌីជីថលដែលប្រជាជនកម្ពុជាគ្រប់រូបអាចទិញបាន ដូច្នេះពួកគេអាចបន្តលេងនិងមើលដោយមិនមានការរំខាននៅគ្រប់ទីកន្លែង” ។
Article image
លោក អ៊ុក ជីបសួន  នាយកផ្នែកពាណិជ្ជកម្មរបស់ អ៊ី-ម៉ាន់នីបានមានប្រសាសន៍ថា “ យើងមានការរំភើបដែលអាចអនុញ្ញាតឱ្យមានការទទួលយកការទូទាត់ជាមួយ អ៊ី-ម៉ាន់នី នៅលើ វល្លិតកូដកម្ពុជាដែលមានភាពបត់បែន ងាយស្រួលនិងទំនុកចិត្ត។ កញ្ចប់ប័ណ្ណហ្គេមនិងមាតិការកម្សាន្តដ៏សំបូរបែបរបស់ វល្លិតកូដ នឹងបំពេញបន្ថែមតាមរយៈការចូលរួមរបស់អតិថិជន អ៊ី-ម៉ាន់នី និងជួយពន្លឿនផែនការរបស់យើងនៅក្នុងឧស្សាហកម្មកម្សាន្តនិងឌីជីថលនៅកម្ពុជា ហើយតាមរយៈកិច្ចសហការនេះក្រុមហ៊ុនរំពឹងថានឹងបង្កើនបទពិសោធន៍ប្រើប្រាស់ ដល់អតិថិជនរបស់អ៊ី-ម៉ាន់នី ជាង ២លាននាក់ផងដែរ ” ។
វល្លិតកូដ ដែលជាវេទិកាមួយបង្កើតឡើងដោយក្រុមហ៊ុន ហ្វរ៉េសអ៊ីនធឺអ៊ែកទីវ ត្រូវបានបង្កើតឡើងសំរាប់ទីផ្សារកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំមុនដើម្បីបើកឱកាសកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជាក្នុងការទទួលបានសេវាកម្មលំដាប់ខ្ពស់។ គ្រាន់តែដំណើរការមិនដល់មួយឆ្នាំផង វល្លិតកូដកម្ពុជា បានផ្តល់ជូននូវប័ណ្ណលេងហ្គេមកំសាន្ត និងគូប៉ុងកាតសរុបចំនួន ១៧ ពីម៉ាកល្បីៗជាច្រើនរួមមាន Amazon, Google Play Store, iTunes Store, Netflix, Spotify, Steam, Xbox, Nintendo, PlayStation Network, Mobile Legends, PUBG UC Mobile, Garena Shell, Rules of Survival, Roblox, Blizzard, Minecraft, Onmyoji Arena និងផលិតផលជាច្រើនទៀតនាពេលអនាគត ។
Article image
លើសពីនេះទៅទៀត វល្លិតកូដកម្ពុជា ផ្តល់ជូនអ្នកប្រើប្រាស់នូវជម្រើសជាច្រើនសម្រាប់ការបង់ប្រាក់។ មកដល់ពេលនេះ វល្លិតកូដមានដៃគូបណ្តាញទូទាត់ប្រាក់ និងវិក័យប័ត្រផ្ទាល់ចំនួន១១ក្រុមហ៊ុនមានដូចជា៖ ក្រុមហ៊ុនមិត្តហ្វូន និង សែលកាត ផេហ្គោ  វីងផេ ផាយផេ ផេផល ABA Mobile វីសាកាត ម៉ាស្ទើកាត UnionPay និងចុងក្រោយគឺ អ៊ី-ម៉ាន់នី  (e-Money) ។  សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់  www.kh.wallet-codes.com  ។
អំពីហ្វរ៉េសអ៊ីនធឺអ៊ែកទីធីវកម្ពុជា
បង្កើតឡើងក្នុងឆ្នាំ ២០០៦ ហ្វរ៉េសអ៊ីនធឺអ៊ែកទីវបានអភិវឌ្ឈន៍វេទិកាចល័តរបស់ខ្លួនដែលអាចធ្វើមាត្រដ្ឋានបានដើម្បីភ្ជាប់ប្រតិបត្តិករទូរស័ព្ទចល័ត អ្នកផ្តល់មាតិកា និងអ្នកបោះពុម្ពផ្សាយហ្គេមដល់អតិថិជនរបស់ពួកគេ។ ជាមួយនឹងបទពិសោធន៍ឧស្សាហកម្មជាង ១៥ ឆ្នាំ ហ្វរ៉េសអ៊ីនធឺអ៊ែកទីវបានពង្រីកដើម្បីរួមបញ្ចូលកម្លាំងពលកម្មចម្រុះនៃសញ្ជាតិជាង ២០ នៅក្នុងការិយាល័យតំបន់ចំនួន ១៧ទូរទាំងពិភពលោក ។ ការផ្តល់សេវាកម្មជាវមាតិកាប័ណ្ណទូទាត់ឌីជីថល វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងកម្មវិធីទូរស័ព្ទសម្រាប់មនុស្សគ្រប់វ័យ ហ្វរ៉េសអ៊ីនធឺអ៊ែកទីវ ដំណើរការនៅក្នុងប្រទេសជាង ៣០ ដោយផ្តល់សេវាកម្មដល់ប្រតិបត្តិករទូរស័ព្ទជាង ៩០+ និងដៃគូមាតិកាជាង ១០០+ ដែលមានសមត្ថភាពបំរើដល់ អតិថិជន ជាងមួយ ពាន់លាននាក់នៅទូទាំងពិភពលោក។ ដើម្បីស្វែងយល់បន្ថែម, ទស្សនា www.forest-interactive.com   ។
អំពី អ៊ី-ម៉ាន់នី (e-Money)
គឺជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុចល័តឈានមុខគេ។ អ៊ី-ម៉ាន់នីបានផ្តល់សេវា: សេវាផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ, បញ្ចូលកាត ទូរស័ព្ទជាដើម។ សេវាកម្មទាំងនេះផ្តល់ជូនដោយ កម្មវិធីទូរស័ព្ទដៃរបស់ អ៊ី-ម៉ាន់នី ឬ តាមរយៈបណ្តាញនៃភ្នាក់ងារជាង ៨០០០ នៅទូទាំងប្រទេស។ ទស្សនា៖ http://www.emoney.com.kh/homepage
វល្លិតកូដកម្ពុជា ពង្រីកការទូទាត់ ទី 11 របស់ខ្លួនជាមួយ អ៊ី-ម៉ាន់នី ផ្តល់នូវការទូទាត់ប្រាក់បានយ៉ាងងាយស្រួល និងមានសុវត្ថិភាព