no-alternative title

ដឹងទេថា Galaxy Z Fold3 5G និង Galaxy Z Flip3 5G លក់ដាច់ស្តុកគ្មានសល់ និងក្លាយជាកំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯកគ្មានពីរប្រចាំឆ្នាំ 2021 នេះ ដោយសារអ្វីទេ?

កាលពីស្មាតហ្វូន Galaxy Z Fold និង Galaxy Z Flip ជំនាន់មុនដំបូងចេញមកអតិថិជនជាច្រើនថាចង់បានបែបនេះបន្ថែម…ចង់បានមុខងារនេះ…មុខងារនោះបន្ថែម…បើមានបច្ចេកវិទ្យាបែបនេះថែមទៀតមិនដឹងអស្ចារ្យយ៉ាងណាទេហ្ន៎…!  ឥឡូវនេះក្រុមហ៊ុន សាមសុង ក៏បានស្តាប់ និងយកមតិយោបល់របស់អតិថិជនទាំងអស់មកសិក្សា និងធ្វើការកែខៃ…អភិវឌ្ឍបច្ចេកវិទ្យាថ្មីបន្ថែមដើម្បីបំពេញតម្រូវការរបស់អតិថិជនទាំងអស់ និងធ្វើយ៉ាងណាផលិតចេញបាននូវស្មាតហ្វូនដ៏ល្អឯកសម្រាប់អតិថិជនរបស់ខ្លួន…!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មកដល់ពេលនេះសម្រាប់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G គឺបានបំពេញសេចក្តីត្រូវការ និងបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃស្មាតហ្វូនអេក្រង់បត់ក្នុងពិភពលោកដែលលក់ដាច់បំផុត និងមានការគាំទ្រយ៉ាងច្រើនមហិមាបានហើយ…! អតិថិជនទូទាំងពិភពលោក ជាពិសេសក្នុងប្រទេសកម្ពុជាមានស្នាមញញឹម និងប្រើដោយភាពជឿជាក់កក់ក្តៅ ពេញចិត្ត ពេញថ្លើមតែម្តង…! 

ចង់បានបច្ចេកវិទ្យាការពារទឹកហ្អី…បំពាក់ IPX68 ភ្លែត…! ចង់បានកំពូលអេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែកហ្អី…បំពាក់ Dynamic AMOLED 2X ភ្លែត…! ចង់បានស៊ុមតួខ្លួនរឹងមាំហ្អី…បំពាក់ Armor Aluminum ភ្លាម…! ចង់ឱ្យកាមេរ៉ាក្នុង Main screen ប្តូរទីទាំង ឬដាក់កន្លែងណាផ្សេងដែលមិនសូវទើសភ្នែកហ្អី…បំពាក់ក្រោមអេក្រង់ភ្លែត (Under Display Camera)…! ហើយបើអាចប្រើជាមួយប៊ិក S Pen ទៀតមិនដឹងអស្ចារ្យយ៉ាងណាទេមើលទៅ…បំពាក់មកជាមួយ S Pen Fold Edition ភ្លឹបភ្លាមតែម្តង…! ប៉ុណ្ណឹងហើយចង់បានអីទៀត…ប្រាប់មក…!

ថ្ងៃនេះក្រុមហ៊ុន សាមសុង នឹងលើកយកលក្ខណៈពិសេស ក៏ដូចជាបច្ចេកវិទ្យាថ្មីៗចុងក្រោយដែលបំពាក់មកលើ Galaxy Z Fold3 5G និង Galaxy Z Flip3 5G បន្ថែមទៀតដើម្បីឱ្យលោកអ្នកកាន់តែមានភាពជឿជាក់ អាចបង្ហាញនូវពិភពដ៏អស្ចារ្យរបស់លោកអ្នកបាន…!

*Galaxy Z Fold3 5G

- Intelligent Dual Battery: បច្ចេកវិទ្យាថាមពលថ្មដ៏ឆ្លាតវៃចំនួន 2 គ្រាប់ កម្លាំង 4,400mAh ដែលអាចឱ្យលោកអ្នកបំពេញការងារ ការសន្ទនា និងការកម្សាន្តបានកាន់តែយូរតែម្តង…!

- Processor: បានអភិវឌ្ឍនូវល្បឿនដំណើរការ Snap Dragon 888 (5nm) ជាមួយនឹងការបន្ថែមសមត្ថភាព CPU (13% Up), GPU (27% Up), និង NPU (60% Up) …! ដូច្នេះកម្លាំងម៉ាស៊ីនដើរបានលឿន មិនឡើងកម្តៅ មិនធ្វើឱ្យម៉ាស៊ីនធ្លាក់ចុះ ឬរអាក់រអួលឡើយ…!

 

*Galaxy Z Flip3 5G

- Intelligent Dual Battery: បច្ចេកវិទ្យាថាមពលថ្មដ៏ឆ្លាតវៃចំនួន 2 គ្រាប់កម្លាំង 3,300mAh ដែលអាចឱ្យលោកអ្នកបំពេញការងារ ការសន្ទនា និងការកម្សាន្តបានកាន់តែយូរតែម្តង…!

- Processor: បានអភិវឌ្ឍនូវល្បឿនដំណើរការ Snap Dragon 888 (5nm) ជាមួយនឹងការបន្ថែមសមត្ថភាព CPU (12% Up), GPU (25% Up), និង NPU (60% Up) …! ដូច្នេះកម្លាំងម៉ាស៊ីនដើរបានលឿន មិនឡើងកម្តៅ មិនធ្វើឱ្យម៉ាស៊ីនធ្លាក់ចុះ ឬរអាក់រអួលឡើយ…!

- Exclusive Color: លោកអ្នកអាចពេញចិត្តអស់ហើយទាំងកម្លាំងម៉ាស៊ីន រូបរាង និងបច្ចេកវិទ្យា…ប៉ុន្តែជួនកាលលោកអ្នកអាចនឹងត្រូវការពណ៌ដែលខ្លួនចូលចិត្ត ឬពណ៌ហុងស៊ុយរបស់លោកអ្នកក៏ថាបានដូច្នេះក្រុមហ៊ុន សាមសុង ក៏បានផលិតមកជាមួយនឹងជម្រើស 4 ពណ៌៖ ខ្មៅ (Phantom Black), បៃតងចាស់ (Green), ពណ៌ទឹកដោះគោ ឬពណ៌គ្រីម (Cream) និងពណ៌ស្វាយស្រាល (Lavender) ។ 

នៅមានលក្ខណៈពិសេសច្រើនទៀតដែលធ្វើឱ្យកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G អង្រួនបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ប្រចាំសករាជថ្មីឆ្នាំ 2021 នេះ…! ចឹងសូមកុំភ្លេចរង់ចាំមើលនូវការបង្ហាញជាបន្តបន្ទាប់ទៀតណា៎..! 

បើលោកអ្នកស្រឡាញ់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G  ប៉ុន្តែលោកអ្នកពុំទាន់មានថវិកាគ្រប់គ្រាន់នោះឥឡូវនេះឈប់បារម្ភទៀតទៅព្រោះថា សាមសុង តែងតែយល់ចិត្តអ្នកប្រើប្រាស់ក៏ដូចជាអតិថិជនរបស់ខ្លួនជានិច្ច គឺក្រុមហ៊ុនបានផ្តល់ជូននូវកម្មវិធីបង់រំលស់មិនមានការប្រាក់ 0% រយៈពេល 9 ខែ...! អ៊ីចឹងលោកអ្នកអាចធ្វើតាមបេះដូងបានហើយ…! ម៉េចដែរប៉ុណ្ណឹង…!

 

Galaxy Z Fold3 5G និង Galaxy Z Flip3 5G ផ្តល់នូវកំពូលបទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យបំផុត…! Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញនូវពិភពដ៏អស្ចារ្យបំផុតរបស់អ្នក (Unfold Your World) សាមសុង…ជាទីទុកចិត្តបំផុត…!! 

 

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន