no-alternative title

ពិធីសម្ពោធជាផ្លូវការរបស់ហាងលក់គ្រឿងអេឡិចត្រូនិចទំនើប LG BRANDSHOP សាខា ក្រុងដូនកែវ

ក្រុមហ៊ុន ជីហ្គៀគ្រុប (GGear Group ) និងក្រុមហ៊ុន LG Electronics បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការ សាខាថ្មីមួយទៀត គឺ LG BRANDSHOP សាខាក្រុងដូនកែវ ដែលមានអាស័យដ្ឋាន ផ្ទះលេខ ១៥៦ ផ្លូវជាតិ លេខ២ ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី 01 ខែ តុលា ឆ្នាំ 2021 ដែលមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ជីហ្គៀគ្រុប ( GGear Group ) និងក្រុមហ៊ុន LG Electronics  ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

LG BRANDSHOP  សាខាក្រុងដូនកែវ គឺមានដាក់តាំងបង្ហាញ និងលក់នូវរាល់ឧបករណ៏អេឡិចត្រូនិចរបស់ម៉ាក LG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក  ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពង  សម្លេង និង ឧបករណ៏ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើបៗ និងម៉ូដែលថ្មីៗ ចុងក្រោយគេបង្អស់របស់ LG ។ 

 

នាក្នុងឱកាសនៃពិធីសម្ពោធ LG BRANDSHOP សាខាក្រុងដូនកែវ លោក Sung Suk Kim  អគ្គនាយកក្រុមហ៊ុន LG  Electronics ប្រចាំប្រទេសកម្ពុជាក៏បានមានប្រសាសន៍ថា “ គោលដៅដ៏ចំបងរបស់ LG Brandshop គឺជាកន្លែងដែលផ្តល់នូវការទទួលបានបទពិសោធន៍ជាមួយផលិតផលដែលបំពាក់បច្ចេកវិទ្យាខ្ពស់ គ្រប់ផលិតផលរបស់ LG សុទ្ធតែបំពាក់មកជាមួយបច្ចេកវិទ្យាទំនើបៗ ដែលជាក្តីស្រម៉ៃរបស់អ្នកគ្រប់គ្នា ប្រកបដោយសុវត្ថិភាពមានភាពងាយស្រួលសម្រាប់អតិថិជនទាំងអស់ព្រមទាំងជាកន្លែងដែលអតិថិជនអាចទទួលបាននូវផលិតផលនិងសេវា កម្មទៅតាមកម្រិតដែលពួកគាត់ចង់បាន ។ ម៉ាក យីហោ LG ដែលអាចឈានមុខក្លាយជាអាជីវកម្មគំរូ បានលឿនដូច្នេះក៏ ព្រោះយើងមានដៃគូដ៏ល្អបំផុតគឺ ក្រុមហ៊ុន ជីហ្គៀរ គ្រុប។  

លោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនជីហ្គៀ (GGear Group) បានមានប្រសាសន៏ផងដែរថា “ ពង្រីកទីផ្សារគ្រឿងអេឡិចត្រូនិចម៉ាក LG ក្នុងតំបន់ដើម្បីអោយអតិថិជនមានភាពងាយស្រួលក្នុងការជ្រើលរើលនូវឧបករណ៏គ្រឿងអេឡិចត្រូនិចដែលខ្លួនពេញចិត្ត និង ផ្តល់ជូននូវបទពិសោធន៏ ទស្សានាផលិតផលជាមួយបច្ចេកវិទ្យា LG ថ្មីៗ ឈានមុខគេ ដែលបានដាក់តាំងជាក់ស្ដែងនៅក្នុងហាងផ្ទាល់ និងបំរើសេវាកម្មជុសជួលអោយមានលក្ខណៈងាយស្រួល និងលឿនរហ័សសំរាប់អតិថិជនប្រើប្រាស់ដែលប្រើប្រាស់ផលិតផល LG ។ មិនតែប៉ុណ្ណោះលោកក៏បានបន្ថែមទៀតថា វត្តមាន LG Brandshop នៅក្រុងដូនកែវបានលើកស្ទុយកំរិតជីវភាពមួយផ្នែកដល់ប្អូនៗដែលរស់នៅក្នុងតំបន់ ។   

ឆ្លៀតក្នុងឱកាសបើកសម្ពោធសាខាថ្មីនេះផងដែរ   LG BRANDSHOP សាខាក្រុងដូនកែវមានកម្មវិធីប្រូម៉ូសិនលក់បញ្ចុះតម្លៃ យ៉ាងពិសេស រួមជាមួយការផ្ដល់ជូនកាដូរភ្លាមៗជាច្រើន ហើយលោកអ្នកក៏អាចធ្វើការបង់រំលស់គ្មានការប្រាក់ ០% ។ ការផ្ដល់ជូនដ៏អស្ចារ្យនេះនឹងចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ថ្ងៃទី 04 ខែតុលា ឆ្នាំ 2021 ដែលលោកអ្នកអាចធ្វើការបញ្ជាទិញតាមរយៈផេក ( LG Brandshop Cambodia ) បាន ឬ ធ្វើការទំនាក់ទំនងមកកាន់លេខទូរសព្ទ 016 222 765 ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន