ស្វែងរកពួកយើង:

មកដល់ហើយ.... iPhone 13 ផ្លូវការណ៍ មានលក់ហើយនៅហាង iOne ចាប់ពីថ្ងៃនេះហើយ!

ដោយ

Koun Jab Luffy

15 តុលា 2021 01:01 រសៀល

អាន 2 នាទី

Article image
ទីបំផុតក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុន ទទួលបាន សិទ្ធិលក់ផលិតផល Apple ដែលមានធានា ត្រឹមត្រូវស្របច្បាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា បានដាក់លក់ជាផ្លូវការហើយនូវទូរស័ព្ទ iPhone ម៉ូដែលថ្មីរបស់ Apple គឺ iPhone 13 mini, iPhone 13, iPhone 13 Pro និង iPhone 13 Pro Max ដែលជាទូរស័ព្ទដែលកំពុងមានការគាំទ្រច្រើនខ្លាំងពីសំណាក់អតិថិជន ដែលនិយមប្រើប្រាស់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple នៅពាសពេញពិភពលោក ក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅព្រឹកថ្ងៃទី 15 ខែតុលា ឆ្នាំ 2021 នេះតទៅ iOne ក៏បានរៀបចំផ្តល់ជូននូវទូរស័ព្ទសំរាប់អតិថិជន ធ្វើការកម្ម៉ង់ ទុកជាមុនក្នុងសប្តាហ៏មុននេះនៅគ្រប់សាខារបស់ iOne ទាំងអស់។
Article image
ដូចនេះ អតិថិជន ដែលមានបំណងជាវទូរស័ព្ទ iPhone 13 mini, iPhone 13, iPhone 13 Pro និង iPhone 13 Pro Max នឹងមានបំណងចង់ឃើញរូបរាងផ្ទាល់ អតិថិជនអាចអញ្ជើញទៅសាខាណាមួយរបស់ iOne ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ បញ្ជាក់គ្រប់ផលិតផល សុទ្ធតែមានធានាត្រឹមត្រូវផ្លូវការណ៍ពី Apple។
Article image
Article image
Article image
សំរាប់ពត៏មានលំអិត ក៏ដូចជាមើលផ្ទាល់នូវផលិតផលដាក់តាំងបង្ហាញ អតិថិជនអាចទៅកាន់សាខា ទាំងពីរ របស់ iOne ដូចខាងក្រោម៖
Article image
Article image
iOne សែនសុខ: ជាន់ទី 1 ផ្សារទំនើប អ៊ីអនម៉លសែនសុខស៊ីធី ផ្លូវ 1003 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទូរស័ព្ទលេខ : 023 99 31 61
iOne សុធារស៖ ជាន់ទី 1 ផ្សារទំនើបអ៊ីអនភ្នំពេញ ផ្លូវ សុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទូរស័ព្ទលេខ៖ 023 88 31 01
មកដល់ហើយ.... iPhone 13 ផ្លូវការណ៍ មានលក់ហើយនៅហាង iOne ចាប់ពីថ្ងៃនេះហើយ!