ស្វែងរកពួកយើង:

realme C25Y ប្រើឈីប T618 Gaming Processor មានកាមេរ៉ា 50MP នឹងបង្ហាញវត្តមានជាផ្លូវការណ៍នៅកម្ពុជា ជាមួយតម្លៃល្អបំផុត!

ដោយ

Koun Jab Luffy

03 វិច្ឆិកា 2021 01:40 រសៀល

អាន 3 នាទី

Article image
ក្រុមហ៊ុន realme ដែលជាម៉ាកយីហោស្មាតហ្វូនដែលមានការរីកចម្រើនលូតលាស់ខ្លាំងបំផុតរបស់ពិភពលោក នឹងបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននោះគឺ realme C25Y  ដែលនេះ គឺជាស្មាតហ្វូនដំបូងបំផុតនៃត្រកូល C series ដែលមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ជាមួយនឹងកាមេរ៉ាគោល 50MP AI ។ ស្មាតហ្វូនលំដាប់ថវិកានេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់។
ស្មាតហ្វូន realme C25Y នេះបំពាក់នូវបន្ទះឈីប 5000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 18W បន្ទះឈីប Unisoc T618 processor និងអេក្រង់ធំ 6.5-inch ជាមួយនឹងការឌីស្សាញដ៏ល្អឥតខ្ចោះ និងសោភ័ណ្ឌភាពយ៉ាងរស់រវើក។
Article image
ស្មាតហ្វូន realme C25Y នេះ មានតម្លៃល្អបំផុតជាមួយនឹងលក្ខណៈសម្បត្តិដ៏ខ្លាំងក្លាជាច្រើន ហើយតម្លៃរបស់ស្មាតហ្វូននេះ នឹងប្រកាសជាផ្លូវការណ៍នៅថ្ងៃទី 11 ខែវិច្ឆិកានេះ។ សម្រាប់អតិថិជន 10 នាក់ដំបូងដែលបានទិញស្មាតហ្វូន realme C25Y នៅលើកម្មវិធី SmileShop នឹងទទួលបាននូវកាដូបន្ថែម realme buds Q ផងដែរ។
Article image
កាមេរ៉ាគោល 50MP AI ថតរូបភាពស្រស់ស្អាតល្អឥតខ្ចោះ
ស្មាតហ្វូន realme C25Y នេះមានកាមេរ៉ាខាងក្រោយ  50MP ជាមួយនឹងកាមេរ៉ា Marco lens និង B&W lens ។ នេះគឺជាស្មាតហ្វូនដំបូងបំផុតនៃត្រកូលស្មាតហ្វូន realme C Series ដែលមានកាមេរ៉ា 50MP mode ។ ស្មាតហ្វូន realme C25Y អាចថតរូបភាពបានច្បាស់ស្រស់ស្អាត និងមានរូបភាពដែលមានទំហំភិចសែលដល់ទៅ 8160*6144 ថែមទៀត។ បន្ថែមពីនេះទៀតនោះ កាមេរ៉ារបស់ស្មាតហ្វូននេះក៏ទ្រទ្រង់ទៅលើមុខងារ  AI beauty, HDR mode, panoramic view mode, Portrait mode, Timelapse, Expert mode និង filters ដ៏ស្រស់ស្អាតជាច្រើនទៀតផងដែរ។
Article image
បើនិយាយអំពីផ្នែកខាងមុខរបស់ស្មាតហ្វូននេះវិញ ស្មាតហ្វូន realme ថ្មីនេះមានកាមេរ៉ាខាងមុខ 8MP selfie បំពាក់ជាមួយនឹងមុខងារ AI beauty ដែលផ្តល់នូវភាពងាយស្រួលក្នុងការថតរូបភាព Selfie ជាទីពេញចិត្តតែម្តង។
Article image
បន្ទះឈីប Unisoc T618 Processor ខ្លាំងក្លាផ្តល់នូវល្បឿនលេងហ្គេមកាន់តែអស្ចារ្យ
ស្មាតហ្វូន realme C25Y នេះប្រើប្រាស់នូវបន្ទះឈីប octa-core 12nm Unisoc T618 processor ដែលមានល្បឿនដល់ទៅ 2.0GHz (2x Arm Cortex-A75 2.0GHz និង 6x Arm Cortex-A55 2.0GHz)។ សម្រាប់ក្រាហ្វិកកាតវិញនោះគឺ ARM Mali G52 GPU ដែលមានល្បឿន 850MHz ។ បើធៀបជាមួយនឹងស្មាតហ្វូនជាច្រើនទៀតដែលជាគូប្រជែងនៅលើទីផ្សារនោះ ពិន្ទុនៃបន្ទះឈីប Unisoc T618 processor គឺខ្ពស់ជាង និងផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមរលូន គ្មានបញ្ហារអាក់រអួលនោះទេ។
Article image
ស្មាតហ្វូន C25Y មានថាមពលថ្មទំហំ 5000mAh ធំក្នុងការប្រើប្រាស់ និងបច្ចេកវិទ្យាសាកថ្មលឿន 18W ដែលធានាទៅលើការប្រើប្រាស់បានយូរពេញមួយថ្ងៃដោយគ្មានបញ្ហា។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ ស្មាតហ្វូននេះមានអេក្រង់ធំទំហំ 6.5'' និងអាចដោះសោរដោយស្កែនម្រាមដៃបានលឿនថែមទៀត។
Article image
ក្រៅពីការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន C25Y នេះ ក្រុមហ៊ុន realme ក៏ប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី GT Neo 2 ដែលជាផលិតផល flagship ថ្មីរបស់ក្រុមហ៊ុនផងដែរ។ ស្មាតហ្វូននេះនេះមានការឌីស្សាញរូបរាងយ៉ាងប្រណិត និងមានពណ៌ថ្មីយ៉ាងទាក់ទាញបំផុតនោះគឺ  NEO Green ។ គួរបញ្ជាក់ផងដែរថា ការឌីស្សាញរូបរាងដ៏ល្អឥតខ្ចោះរបស់ស្មាតហ្វូននេះគឺមានការចូលរួមពី Realme Design Studio ដែលប្រមូលផ្តុំដោយអ្នកឌីស្សាញល្បីៗលំដាប់ពិភពលោកជាច្រើនរូបថែមទៀត៕
realme C25Y ប្រើឈីប T618 Gaming Processor មានកាមេរ៉ា 50MP នឹងបង្ហាញវត្តមានជាផ្លូវការណ៍នៅកម្ពុជា ជាមួយតម្លៃល្អបំផុត!