no-alternative title

អស់បញ្ហាហើយពេលនេះ! Lens មួយទេ តែអាចប្រើបានជាមួយកាមេរ៉ា 3 ម៉ាក (L-Mount Alliance)

យើងគ្រប់គ្នា ជាទូទៅប្រាកដជាបានដឹងហើយថា ម៉ាករបស់ Lens និងកាមេរ៉ា ភាគច្រើនគឺតំរូវជាម៉ាក តែមួយទើប អាចប្រើប្រាស់ជាមួយគ្នាបាន។ ប៉ុន្តែពេលនេះ គឺមិនចឹងទេ L-Mount Alliance ដែលទើបជាចូលជាសម្ព័ន្ធមិត្តថ្មី និងបានបង្កើតឡើងក្នុងឆ្នាំ 2018 កន្លងទៅនេះ ដោយមានការចាប់ដៃជាមួយគ្នារវាងក្រុមហ៊ុនធំៗ 3 ដូចជា Panasonic, Leica និង SIGMA នោះ គឺបានបង្កើតនូវដំណោះស្រាយ និងដោះដូរបច្ចេកវិទ្យាគ្នា ដើម្បីផលិត ចេញនូវឡែនដែលអាចប្រើបានរួមគ្នាហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការបង្កើតឡើងនេះ បានធ្វើឲ្យអតិថិជនមានជំរើសនៅក្នុងការជ្រើសយកនឹងប្រើប្រាស់បានច្រើនជាងមុនរវាង Lens និងកាមេរ៉ាពីក្រុមហ៊ុនធំទាំង3នេះ។ ទោះបីក្រុមហ៊ុនទាំង 3 នេះ ស្ថិតក្នុងតំបន់រកស៊ីតែ មួយ គឺការផលិតកាមេរ៉ានិង Lens ដូចគ្នាមែន ប៉ុន្តែពួកគេទាំង 3 មានគុណតម្លៃនិងចំណុចខ្លាំងរៀងៗខ្លួន ដែលធ្វើឲ្យសម្ព័ន្ធមិត្តនេះ មានភាព សមាមាត្រគ្នាដែលជំរុញឲ្យគុណភាពនិងតំរូវការរបស់ L-Mount មិនមានការមានប្រៀបជាងនរណា។ 

Panasonic គឺជាក្រុមហ៊ុនដែលឈានមុខខាងផ្នែកបច្ចេកវិទ្យាកាមេរ៉ាឌីជីថល ដែលក្នុងនោះមាន កំរិតគុណភាព វីដេអូខ្ពស់ និងប្រព័ន្ធ Optical Stabilization។

រីឯក្រុមហ៊ុន Leica ផ្តោតសំខាន់ទៅលើរចនាបទអុបទីក (Optical design) ជាមួយនឹងក្រុមហ៊ុនដែលគេទទួលស្គាល់ទៅលើគុណតម្លៃសិល្បះហត្ថិកម្មដែលមានប្រវត្តិយូរ ឆ្នាំក្នុង ប្រទេស អាល្លឺម៉ង់(Germany)។ 

ចំណែកឯ SIGMA ជាក្រុមហ៊ុនជំនាញកម្រិតខ្ពស់ក្នុងផ្នែកអភិវឌ្ឍន៍ផលិត (Product Improvement) និងប្រព័ន្ធ ផលិតកម្មក្នុងទ្រង់ទ្រាយធំ (Mass Production System)។ ដោយសារតែជំនាញនិងគោលជំហរខុសៗ គ្នារវាង ក្រុមហ៊ុនទាំង 3 បានធ្វើឲ្យសម្ព័ន្ធមិត្តនេះបង្កើតឡើងដោយរលូននិងផ្តល់នូវផលិតផលដែល មានដំណើរការខ្ពស់ ជាមួយនឹង Lens ច្រើនដែលអាចផ្តល់ជាជម្រើសជាមួយកាមេរ៉ាដល់ទៅ 3 ម៉ាក។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន