no-alternative title
no-alternative title

MSI Stealth 15M រូបរាងប្រណិត កម្រ៉ាស់ស្តើងស្លីមស្អាត និងមានកំលាំងម៉ាស៊ីនខ្លាំង ស្របតាមតម្រូវការប្រើប្រាស់ ‌មានចេញលក់ហើយតម្លៃ $1449

បើនិយាយពីម៉ាស៊ីនកុំព្យូទ័រយួរដៃដែលជាប្រភេទ Gaming Laptop ភាគច្រើនគឺមានទំហំធំ កម្រាស់ក្រាស់ និងទំនង់ធ្ងន់ ដែលខ្លះលោតដល់ជិត 5 គីឡូក៏មាន ដែលពិបាកក្នុងការយកទៅមកតាមខ្លួន។ ប៉ុន្តែសម្រាប់ Gaming Laptop របស់ MSI ម៉ូដែល Stealth 15M មួយនេះវិញបែបជាមានរូបរាងស្តើងស្លីមស្អាតប្រណិត មិនចាញ់កុំព្យូទ័រយួរដៃសម្រាប់ការប្រើប្រាស់លើកិច្ចការងារទូទៅនោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

MSI Stealth 15M មានកម្រាស់សរុបស្តើងល្មមត្រឹមតែ 15.95mm ជាមួយទំងន់ស្រាលត្រឹមតែ 1.69 គីឡូក្រាមតែប៉ុណ្ណោះ ដូចនេះយើងអាចដាក់វាយកទៅមកតាមខ្លួនសម្រាប់បំពេញកិច្ចការងារប្រចាំថ្ងៃ ក៏ដូចជាការលេងហ្គេមកម្សាន្តបានគ្រប់ទីកន្លែង។ កុំព្យូទ័រយួរដៃ Gaming Laptop ស៊េរីថ្មីនេះមានជម្រើសពីរពណ៌គឺពណ៌ប្រផេះហៅថា Carbon Gray និងពណ៌សហៅថា  Pure White។

MSI Stealth 15M បំពាក់នូវបន្ទះអេក្រង់ធំទូលាយប្រភេទ IPS Level Gaming ទំហំ 15.6 អ៊ីញកម្រិត Full-HD និងមានកម្រិត refresh rate 144Hz ដូចនេះគឺថារាល់ការប្រើប្រាស់កម្មវិធីទាំងឡាយនៅលើអេក្រង់របស់ Gaming Laptop មួយនេះពិតជាមានភាពរលូនជាមួយកម្រិតបង្ហាញរូបភាពចេញបានច្បាស់ដិតត្រជាក់ភ្នែក ដែលល្អបំផុតសម្រាប់ការលេងហ្គេម ទស្សនាខ្សែភាព ការឌីស្សាញ និងការប្រើជាមួយកម្មវិធីទាំងឡាយ។

ងាកមកផ្ទាំងក្តារ Keyboard វិញត្រូវបានរចនាតំរៀបឡើងជាមួយគ្រាប់ Key ទាលធំ ជាមួយគម្លាតសមល្មមក្នុងសំរាកម្រាមដៃវាយអត្ថបទ និងគ្រប់គ្រង់ការលេងហ្គេម ជាមួយនឹងភាពហាប់ល្អ ព្រមទាំងរំលេចដោយភ្លើងពណ៌ប្រដេញ RGB LED នៅពីក្រោមថែមទៀតផង។ រីឯផ្ទាំងក្តា Touchpad របស់ Stealth 15M វិញគឺមានផ្ទៃធំល្មមផ្តល់នូវភាពងាយស្រួលដល់ការប្រើប្រាស់ក្នុងការចុចបញ្ជាកម្មវិធី និងមុខងារទាំងលាយនៅលើម៉ាស៊ីនជំនូសអោយការប្រើ USB Mouse ជាមួយសំពាធសំគាល់ស្នាមម្រាមដៃបានយ៉ាងល្អថែមទៀតផង។ 

កំលាំងម៉ាស៊ីនរបស់ MSI Stealth 15M ត្រូវបានក្រុមហ៊ុនដាក់អោយប្រតិបត្តិការជាមួយ CPU ជំនាន់ចុងក្រោយរបស់ Intel គឺជំនាន់ទី 11th  ស៊េរី Intel-Core i7 U Processor ដែលទ្រទ្រង់ល្បឿនប្រតិបត្តិការដោយរ៉េមប្រភេទ DDR4-3200MHz ទំហំ 16GB ជាមួយអង្គ GPU របស់ NVIDIA ស៊េរី GeForce GTX 3060-Max-Q Design កំលាំង 6GB-GDDR6។

ម៉ាស៊ីនកុំព្យូទ័រយួរដៃ Gaming Laptop មួយនេះមានថាសរឹងផ្ទុកឯកសារប្រភេទ M.2 SSD NVMe PCle Gen4 ទំហំ 512GB និងទ្រទ្រង់ដោយប្រតិបត្តិការដោយ Microsoft Windows Home-64bit ព្រមទាំងមានតំឡើងមកជាមួយនូវកម្មវិធី Dragon Center សម្រាប់អោយអ្នកប្រើប្រាស់តាមដានលើប្រព័ន្ធដំណើរការក្នុងម៉ាស៊ីន ក៏ដូចជាការកំនត់លើមុខងារផ្សេងៗរបស់ម៉ាស៊ីន។ បន្ថែមពីនេះវាក៏មានភ្ជាប់នូវប្រព័ន្ធកង្ហាលចំនួនពីរអមសងខាងម៉ាស៊ីន ជាមួយនឹងប្រព័ន្ធបំពងសារធាតុត្រជាក់ចំនួន 6 ដើម ដែលប្រើប្រាស់នូវបច្ចេកវិទ្យា Cooler Boost 5 ដើម្បីជួយទប់ការឡើងកំដៅក្នុងម៉ាស៊ីននៅពេលប្រតិបត្តិការកម្មវិធី និងហ្គេមធំៗមានក្រាហ្វិចខ្ពស់ក្នុងរយះពេលយូរម៉ោង។ MSI Stealth 15M មានថ្មទំហំ 52Whr និងប្រើឆ្នាំងសាកប្រភេទ AC កំលាំង 150W។

ជាមួយនឹងការឌីស្សាញរូបរាងខាងក្រៅមើលទៅទាក់ភ្នែកប្រណិតបែប Premium ស្តើង ស្លីមស្អាត MSI Stealth 15M នៅមានភ្ជាប់ដោយរន្ធ I/O Port និងបច្ចេកវិទ្យាថ្មីទំនើបជាច្រើនសមស្របតាមតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកប្រើដូចជាបច្ចេកវិទ្យា Wi-Fi 6 (802.11 ax), ប្លូធូស v5.1, រន្ធដោតកាសខ្នាត 3.5mm Combo Jack, រន្ធ microSD, HDMI កម្រិត 4K@60Hz, USB-A3.2 ចំនួនពីរ, USB-C v4/Thunderbolt v4 ចំនួនមួយ, កាមេរ៉ាវ៉ិបខេមកម្រិត HD-720px និងមានប្រព័ន្ធ Speaker បំពងសំឡេងកម្រិត 2W ពីរគ្រាប់ទ្រទ្រង់ដោយបច្ចេកវិទ្យាសំឡេង High-Resolution Audio និង Dynaudio Tech ដែលស្រែកសំឡេងចេញបានលឺខ្លាំងច្បាស់ល្មមស្តាប់។

MSI Stealth 15M មានចេញដាក់លក់នៅលើទីផ្សារកម្ពុជា ក្នុងតម្លៃខ្ទង់ $1,449៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន
លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

ដោយ ប៉េងលីន
BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន
អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

ដោយ ប៉េងលីន