ស្វែងរកពួកយើង:

កុំព្យូទ័រយួរដៃស៊េរីថ្មី ASUS VivoBook 14 និង VivoBook 15 បង្ហាញខ្លួននៅកម្ពុជា ជាមួយនឹងការអាប់ដែតខ្លាំងបំផុត

ដោយ

Koun Jab Luffy

25 វិច្ឆិកា 2021 01:28 រសៀល

អាន 6 នាទី

Article image
ក្រុមហ៊ុន ASUS បានធ្វើការអាប់ដេតទៅលើ VivoBook 14 (X413 និង K413) និង VivoBook 15 (X513 និង K513) ជាមួយនឹងការបំពាក់នូវប្រព័ន្ធដំណើរការ Intel® Core™ ជំនាន់ទី 11 ចុងក្រោយ រួមនិងការបញ្ចូលបច្ចេកវិទ្យា ASUS Intelligent Performance Technology ដែលផ្តល់នូវការបង្កើនប្រសិទ្ធភាពការងារបានរហូតដល់ 40% នៅពេលដែលម៉ាស៊ីនេះនេះបើកដំណើរការ។ VivoBook 14 និង 15 គឺជាកុំព្យូទ័រយួរដៃទាន់សម័យ និងមាននតម្លៃសមរម្យ ដែលត្រូវបានក្រុមហ៊ុនធ្វើការរចនាឡើងសម្រាប់យុវវ័យ។ ផលិតផលថ្មីននេះ គឺត្រូវបានគេច្របាច់បញ្ចូលគ្នានូវការរចនាកុំព្យូទ័រយួរដៃតាមបែបប្រពៃណី ដោយមានការបញ្ចូលធាតុផ្សំនៃការរចនាដែលមាននៅលើ VivoBook S ស៊េរី ដែលបញ្ចេញបាននូវពណ៌ថ្មីពិសេសប្លែកភ្នែក និងមានការរំលេចចេញនូវពណ៌នៃគ្រាប់ចុច (Keyboard) យ៉ាងស្រស់ស្អាតទៀតផង។
ជ្រុងទាំងបីនៃអេក្រង់ NanoEdge FHD គឺផ្តល់អោយអេក្រង់នូវទំហំដល់ទៅ 85% ធៀបនឹងតួខ្លួន ដែលផ្តល់នូវការទស្សនារូបភាពជាមួយនឹងបទពិសោធន៍បានដ៏អស្ចារ្យ ជាមួយនឹងមុំមើលធំទូលាយ និងការបង្កើតឡើងវិញនូវពណ៌ ដ៏ពិសេសសម្រាប់ការមើលឃើញដ៏រស់រវើក។ អេក្រង់របស់កុំព្យូទ័រនេះ ក៏ត្រូវបានបញ្ជាក់វិញ្ញាបនបត្រដោយ TÜV Rheinland សម្រាប់ការពារភ្នែក និងមានការបញ្ចេញពន្លឺពណ៌ខៀវទាប រួននិងរូបភាពដែលមិនមានពន្លឺភ្លឹបភ្លែតៗនោះទេ។
Article image
កម្លាំងម៉ាស៊ីនខ្លាំង
កុំព្យូទ័រយួរដៃ VivoBook 14 និង VivoBook 15 ត្រូវបានបំពាក់ដោយបន្ទះឈីប Intel ចុងក្រោយជំនាន់ទី 11 និងមានដំណើរជាមួយប្រព័ន្ធដំណើរការ Core i3 ដែលមានអង្គចងចាំរហូតដល់ 4GB។ កុំព្យូទ័រយួរដៃទាំងនេះ ត្រូវបានក្រុមហ៊ុនបំពាក់នូវបច្ចេកវិទ្យា ASUS Intelligent Performance Technology ដែលដំណើរការជាមួយនឹងប្រព័ន្ធដំណើរការ Intel ជំនាន់ទី 11 ដើម្បីបង្កើនដំណើរការប្រកបដោយភាពឆ្លាតវៃ ក្នុងពេលដំណាលគ្នាបង្កើនប្រសិទ្ធភាពថាមពលថ្ម និងធានានូវប្រតិបត្តិការត្រជាក់ និងស្ងាត់។ ដោយប្រើទម្រង់ការអនុវត្តរបស់ AIPT អ្នកប្រើប្រាស់អាចរីករាយនឹងការបង្កើនប្រសិទ្ធភាពរហូតដល់ 40% បើប្រៀបធៀបទៅនឹងកុំព្យូទ័រយួរដៃធម្មតា។ សូម្បីតែនៅក្នុងរបៀបតុល្យភាពលំនាំដើម ក៏ដោយ អ្នកប្រើប្រាស់អាចរីករាយនឹងការកែលម្អការអនុវត្តរហូតដល់ 30% ថែមទៀតផង។
Article image
VivoBook 14 (X413 និង K413) ត្រូវបានគេក្រុមហ៊ុនដាក់អោយដំណើរការជាមួយ ASUS NumberPad 2.0 ដែលផ្តល់នូវបទបទពិសោធន៍ថ្មី សម្រាប់អ្នកប្រើប្រាស់ ដើម្បីបង្កើនផលិតភាពកាន់តែប្រសើរជាងមុន។ ជាមួយនឹង NumberPad 2.0 អ្នកប្រើប្រាស់អាចគ្រាន់តែចុចលើប៊ូតុថ touchpad ថ្មីនៅផ្នែកខាងលើខាងឆ្វេងនៃ touchpad នេះ នោះវានឹងប្រែក្លាយទៅជាបន្ទះលេខដែលមានការបំភ្លឺដោយ LED ហើយលោកអ្នកក៏អាចចុច Touchpad ដើម្បីដំណើរការកម្មវិធីគណនា Calculator ឬក៏តម្លើង និងបន្ថយកម្រិតពន្លឺ NumberPad 2.0 បានទៀតផង។ ជាពិសេសជាមួយនឹងទំហំថ្មីនៃ NumberPad 2.0 ក៏នឹងធ្វើអោយមានការប្រសើរឡើងនូវផលិតភាពការងារផងដែរ។
Article image
សម្រាប់ VivoBook 15 (X513 និង K513) គឺមានការបំពាក់នូវកន្លែងផ្ទុកទិន្នន័យចំនួនពីរ ដើម្បីផ្តល់នូវដំណើរការទិន្នន័យបានលឿន ហើយនិងមានទំហំផ្ទុកធំ។ ចំពោះការប្រើប្រាស់ SSD នេះ គឺផ្តល់នូវការឆ្លើយតប និងពេលវេលាផ្ទុកកម្មវិធី បានលឿនបំផុត ខណៈពេលដែល HDD អាចត្រូវបានប្រើដើម្បីរក្សាទុកទិន្នន័យយ៉ាងច្រើន ដូចជាភាពយន្ត បណ្ណាល័យតន្ត្រី និងការផ្ទុកអាល់ប៊ុមរូបថតជាដើម។ ជាមួយនឹងការប្រើប្រាស់ឈឈីប Intel WiFi 6 (802.11ax) គឺនឹងផ្តល់នូវល្បឿននៃការប្រើប្រាស់អ៊ីនធើណែត បានលឿនជាង WiFi 5 ដល់ទៅ  3ដង និងមានសមត្ថភាពអាចចាប់បណ្តាញធំជាងមុន 4 ដង ហើយនិង អាចគ្រប់គ្រងទៅលើភាពយឺតយ៉ាវបាន 75%។
Article image
រូបរាង និងការឌីស្សាញ
VivoBook 14 និង VivoBook 15 មានការរចនាជាមួយរូបរាងថ្មី ដែលមានការបង្ហាញពីលក្ខណៈពិសេសខ្ពស់ជាង VivoBook S។ ផលិតផលថ្មនេះ មានចំនួន 4 ពណ៌ដែលប្លែកពីជំនាន់មុនៗ ដូច្នេះ អ្នកប្រើប្រាស់អាចជ្រើសរើសពណ៌ដែលឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈ និងចំណង់ចំណូលចិត្តរបស់ពួកគេបាន។ សម្រាប់ម៉ូដែល X413 និង X513 មានតួផលិតចេញពីប្លាស្ទិក ហើយមានពីពណ៍គឺ Dreamy White, Indie Black ខណៈដែលម៉ូដែល K413 និង K513 មានគម្របផលិតចេញពីដែក និងមានពណ៍ Dreamy White និង Indie Black ដូចគ្នា។ សម្រាប់ពណ៌ Dreamy White មានផ្ទៃពណ៌ដែលមានការរំលេចដោយភាពគ្រើមៗ ដូចជាគ្រាប់ខ្សាច់ ដែលមានការរំលេចចេញនូវការផ្លាស់ប្តូរពណ៌នៅពេលដែលវាប៉ះពន្លឺលើផ្ទៃរបស់វា។
Article image
ចំពោះពណ៌ Hearty Gold គឺត្រូវបានប្រើប្រាស់នៅលើម៉ូដែល ASUS VivoBook 14 និង VivoBook 15។ ពណ៌ថ្មីនេះ ការលាយបញ្ចូលនូវពណ៌ក្រហមព្រឿងៗ ដែលមានភាពខុសប្លែកពីពណ៌មាសផ្សេងទៀត។ ម៉ាស៊ីនដែលមានពណ៍ថ្មីនេះ គឺមានភាពទាក់ទាញភ្នែកខ្លាំងមែនទែន ដោយសារតែវាត្រូវបានក្រុមហ៊ុនធ្វើការរចនា និងមានការបំពេញបន្ថែមនៅផ្នែកខាងក្នុង ជាមួយគ្រាប់ចុច ដែលមានបញ្ចូលពណ៌ ដែលមានអក្សរ ហើយនិងស៊ុមជាពណ៌លឿងភ្លឺ ដែលនេះ គឺជាពណ៌ដែលកំណត់ Gen Z។ លើសពីនេះទៀតនោះសម្រាប់ម៉ូដែលនីមួយៗនៃ VivoBook 14 និង VivoBook 15 គឺមានភ្ជាប់មកជាមួយស្ទីគ័រ ដើម្បីធ្វើការរចនាបន្ថែមទៅលើកុំព្យូទ័រដោយផ្ទាល់ខ្លួនបានទៀតផង។
Article image
គែមទាំងបីអេក្រង់ NanoEdge នេះ គឺមានកម្រាស់ស្តើងមែនទែន គឺរហូតដល់ 5.7 មីលីម៉ែត្រ ផ្នែកខាងលើ និងចំហៀង ដែលផ្តល់នូវអេក្រង់រហូតដល់ 85% ទៅនឹងសមាមាត្រតួខ្លួនរបស់ម៉ាស៊ីនដែលមើលទៅពិតឃើញអេក្រង់ពេញគែមតែម្តង។ អេក្រង់នេះក៏មានការបញ្ជាក់នូវវិញ្ញាបនបត្រ TÜV Rheinland ដែលធានាដល់ការបង្ហាញផ្តល់នូវស្តង់ដារខ្ពស់ និងការពារភ្នែកព្រមទាំងកាត់បន្ថយការបំភាយពន្លឺពណ៌ខៀវ ដែលបង្កគ្រោះថ្នាក់ រួមជាមួយនឹងរូបភាពដែលមិនមានការភ្លឹបភ្លែតៗផងដែរ ដូច្នេះអេក្រង់របស់ម៉ាស៊ីននេះ គឺមានផាសុកភាពក្នុងការប្រើប្រាស់សូម្បីតែរយៈពេលយូរក៏ដោយ។
ការប្រើប្រាស់ និងការចល័ត
ជាមួយការឌីស្សាញរូបរាងថ្មីរបស់ VivoBook 14 និង VivoBook 15 គឺពិតជាល្អសម្រាប់ឆ្លើយតបជាមួយនឹងភាពជឿននលឿន របស់ពិភពលោកនាពេលបច្ចុប្បន្ននេះ។ ជាមួយនឹងបច្ចេកវិទ្យា NanoEdge នេះបានធ្វើឱ្យអ្នករចនារបស់ក្រុមហ៊ុន ASUS អាចធ្វើការបំពាក់នូវអេក្រង់ធំចូលទៅក្នុងតួដែលមើលគឺកាន់តែតូចជាងមុន ដើម្បីផ្តល់ឱ្យកុំព្យូទ័រយួរដៃនេះ មាននទំហំតូចជាងមុន ប៉ុន្តែអេក្រង់នៅដដែល។ VivoBook 14 និង VivoBook 15 មានទម្ងន់ស្រាល។ ដោយម៉ូដែល VivoBook 14 គឺរចនាមកជាមួយនឹងទម្ងន់ 1.4 គីឡូក្រាម និង VivoBook 15 គឺមានទម្ងន់ 1.7 គីឡូក្រាម។
Article image
ការកែលម្អបទពិសោធន៍អ្នកប្រើប្រាស់
ជាមួយគ្នានេះ អ្នកប្រើប្រាស់អាចទាញយកអត្ថប្រយោជន៍ពីមុខងារ Link to MyASUS នៅក្នុងកម្មវិធីទូរស័ព្ទ MyASUS ដើម្បីរួមបញ្ចូលកុំព្យូទ័រយួរដៃ VivoBook របស់ពួកគេជាមួយនឹងឧបករណ៍ចល័តរបស់ពួកគេបាន ដើម្បីបង្កើនផលិតភាព និងបើកដំណើរការកិច្ចការច្រើនយ៉ាងរលូន។ បន្ថែមពីនេះ ក្តារចុច backlit ដែលប្រើប្រាស់នៅលើម៉ាស៊ីន VivoBook 14 និង VivoBook 15 គឺនឹងផ្តល់នូវបទពិសោធន៍កាន់តែល្អឥតខ្ចោះ នៅពេលដែលលោកអ្នកធ្វើការនៅក្នុងបរិយាកាសងងឹត។ គ្រាប់ចុចនេះ គឺបានរចនជាមួយនឹងភាពរឹងមាំ មានចន្លោះគ្នាត្រឹម 1.4 មីលីម៉ែត្រ ដែលផ្តល់នូវបទពិសោធន៍ខ្ពស់នៃការវាយអក្សរប្រកបដោយផាសុកភាព។
Article image
នៅលើម៉ាស៊ីននថ្មីនេះ ក៏មានបំពាក់នូវរន្ធ USB 3.2 Gen 1 Type C™ (USB C™) ដែលផ្តល់អោយអ្នកប្រើប្រាស់កាន់តែមានភាពងយស្រួលនៅក្នុងការតភ្ជាប់ជាមួយឧបករណ៍ចល័តផ្សេងៗបានផងដែរ។ អ្វីដែលពិសេសនោះ VivoBook 14 និង VivoBook 15 គឺថែមទាំងមានភ្ជាប់មកជាមួយបច្ចេកវិទ្យាស្កែនម្រាមដៃនៅលើ touchpad និងមុខងារ Windows Hello សម្រាប់ការចូលប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រនេះបានផងដែរ។ នេះគឺជាប្រព័ន្ធសុវត្ថិភាពថ្មី ដែលមិនធ្វើអោយអ្នកប្រើពិបាកវាយបញ្ចូលពាក្យសម្ងាត់រាល់ពេលចូលទេ គឺគ្រាន់តែការស្កែនម្រាមដៃគឺជាការស្រេច។
Article image
តម្លៃ និងការចេញលក់
ASUS VivoBook 14 (X413 និង K413) និង VivoBook 15 (X513 និង K513) ត្រូវបានក្រុមហ៊ុនប្រកាសថា មានលក់ក្នុងប្រទេសកម្ពុជា គ្រប់ហាងចែក ចាយទាំងអស់ នៅទូទាំងប្រទេស ជាមួយនឹងតម្លៃចាប់ពី 519 ដុល្លារឡើងទៅ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង តំណាង ASUS ដែលនៅជិតលោកអ្នកបំផុត។ https://www.facebook.com/ASUS855
កុំព្យូទ័រយួរដៃស៊េរីថ្មី ASUS VivoBook 14 និង VivoBook 15 បង្ហាញខ្លួននៅកម្ពុជា ជាមួយនឹងការអាប់ដែតខ្លាំងបំផុត