no-alternative title
no-alternative title

OPPO A95 បើកឲ្យ Pre-order ពីថ្ងៃនេះ ដល់ថ្ងៃទី27 ខែវិច្ឆិកា តម្លៃត្រឹមតែ $299 ប៉ុណ្ណោះ មានថែមកាដូសរុបជាទឹកប្រាក់ដល់ទៅ $232

ថ្មីៗនេះ លើផេគហ្វ៊េសប៊ុក OPPO ប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធ OPPO A95 ជាផ្លូវការ និងបានប្រកាសពីតម្លៃខ្លួន រួមជាមួយបច្ចេកវិទ្យាទំនើបៗដែលបំពាក់នៅលើស្មាតហ្វូនដ៏ថ្មីស្រឡាងមួយនេះក៏ដូចជាព័ត៌មាន Pre-order ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាការពិតណាស់ ថ្វីត្បិត OPPO A95 មិនទាន់លេចវត្តមានដាក់លក់នៅលើទីផ្សារស្រុកខ្មែរ ប៉ុន្តែក្រុមហ៊ុន OPPO បានប្រកាសបើកឲ្យកក់ទុកមុន ឬ Pre-order លើស្មាតហ្វូន OPPO A95 ស៊េរីថ្មីចាប់ពីថ្ងៃនេះដល់ថ្ងៃទី27 វិច្ឆិកា ឆ្នាំ2021។ សម្រាប់អតិថិជនដែល Pre-order ក្នុងអំឡុងពេលនេះនឹងទទួលបានកាដូសរុបជាទឹកប្រាក់រហូតដល់ $232 រួមមាន៖ Speaker + កាស (តម្លៃ $19), កាតាបស្ពាយក្រោយ (តម្លៃ $25), ប័ណ្ណធានាអេក្រង់ (តម្លៃ $59) និងស៊ីម Silver(តម្លៃ $129) ភ្ជាប់គម្រោង Smart ធំហ្មង៎ 12 សប្តាហ៍។ 

បើយោងតាមប្រភពសារព័ត៌មានល្បីៗក្នុងស្រុកបានឲ្យដឹងថា គិតមកទល់នឹងពេលនេះ បើប៉ាន់ស្មានទិន្នន័យនៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេស OPPO A95 ទទួលបានការបញ្ជាកក់ទុកមុនយ៉ាងភ្លួកទឹកភ្លុកដី ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ និងបន្តកក់ទុកមុនជាហូរហែ។ គួរឲ្យដឹងដែរថា សម្រាប់ប្រជាប្រិយភាពរបស់ OPPO A95 ស៊េរីថ្មីនេះដែលកំពុងពេញនិយមហាក់មានសន្ទុះគាំទ្រហក់ឡើងខ្ពស់  ប្រៀបធៀបជាមួយនឹងស្មាតហ្វូនដែលមានតម្លៃប្រហែលៗគ្នា។ ចំពោះការកក់ទុកមុន ឬ Pre-order នឹងបញ្ចប់នៅក្នុងថ្ងៃទី 27 ខែវិច្ឆិកា សល់ត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ប្រសិនបើមានចំណាប់អារម្មណ៍សូមរួសរាន់ឡើងទៅកក់ឲ្យបានមុន ជៀសវាងអស់ពីស្តុកដូចទូរស័ព្ទស៊េរីមុនៗទៀត។

អាចនិយាយបានថា ក្រុមហ៊ុនស្មាតហ្វូន OPPO តែងតែស្ថិតក្នុងតំណែងឈានមុខគេនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែក្រុមហ៊ុនមួយនេះនៅតែមមាញឹកបន្តខិតខំប្រឹងប្រឹងរិះរកនូវបច្ចេកវិទ្យាទំនើបៗ មុខងារថ្មីៗជាហូរហែ ដោយមិនឲ្យអតិថិជនខកចិត្តលើប្រ៊េន OPPO ឡើយ។ ហើយក្នុងនោះសម្រាប់ស្មាតហ្វូន  A ស៊េរីស្ថិតក្នុងកម្រិតថវិកា ក៏នៅតែរក្សាតំណែងបានយ៉ាងរឹងមាំ និងមានសន្ទុះគាំទ្រខ្លាំងក្លាពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ឋានមិនធម្មតាផងដែរ។

ក្រឡេកមកមើលលក្ខណៈពិសេសរបស់ OPPO A95 បំពាក់ដោយអេក្រង់ទម្លុះអេក្រង់ AMOLED ដែលជាការវិវិត្តន៍ចុងក្រោយនៃបច្ចេកវិទ្យាអេក្រង់ដ៏កាលីប ជាមួយកម្រិតបង្ហាញច្បាស់ FHD+ ស្រឡះត្រជាក់ភ្នែក ព្រមទាំងបំពាក់ដោយបច្ចេកវិទ្យាការពារភ្នែកទៀតផង ដែលងាយស្រួលដល់ការទស្សនា Movie លេងហ្គេម និងប្រើប្រាស់បណ្តាញសង្គម ជាមួយនឹងថាមពលថ្មទំហំធំ 5000mAh រួមជាមួយកម្លាំងសាកថ្មល្បឿនលឿន 33W ដូចនេះមិនបារម្ភ លើរឿងទូរស័ព្ទឆាប់អស់ថ្ម សាកថ្មយូរៗ លេងត្រឹមប៉ុន្មាននាទីទូរស័ព្ទឡើងក្តៅឡើយ។

លើសពីនេះក៏អស់ក្តីបារម្ភជាមួយនឹងទូរស័ព្ទដើរយឺតៗ Slow ទាក់ៗដោយសារវាមានមុខងារបន្ថែម RAM រហូតដល់ទៅ 5GB ដែលធ្វើឲ្យ RAM សរុបមានចំនួន 13GB ជំនួយដល់សមត្ថភាពទូរស័ព្ទឲ្យដំណើរការកម្មវិធិបានច្រើនក្នុងពេលតែមួយបានយ៉ាងរលូនដោយមិនចាំបាច់ចំណាយប្រាក់ឡើយ។ បន្ថែម ពីនេះ ស្មាតហ្វូនស៊េរីថ្មីនេះក៏មិនភ្លេចបំពាក់មកជាមួយបន្ទះឈីប Qualcomm Snapdragon 662 ដែលដំណើរការឲ្យម៉ាស៊ីនទូរស័ព្ទលោកអ្នកកាន់តែមានភាពរលូន ដោយគ្មានភាពរអាក់រអួលឡើយ។ អ្វីដែលកាន់តែពិសេស ជាមួយនឹងភាពលេចធ្លោលើស្មាតហ្វូននេះគឺពណរចនាបែប OPPO Glow  ដែលមានផ្ទៃគ្រើមតែរលោងនៅពេលចាប់កាន់ និងឡូយត្រង់មិនជាប់ស្នាមក្រយៅដៃ 100%។

ដូច្នេះសម្រាប់ប្រិយមិត្តដែលចាប់អារម្មណ៍ចង់កក់ទុកមុន ឬ Pre-order លើ OPPO A95 ស៊េរីថ្មីតម្លៃ $299 មកប្រើប្រាស់អាចកក់បាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ ដែលមានផ្លាក OPPO ទូទាំងប្រទេស ដើម្បីទទួលបានកាដូជាច្រើនសរុបជាទឹកប្រាក់ $232 ពីក្រុមហ៊ុន OPPO ៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

ដោយ ប៉េងលីន
ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ដោយ ប៉េងលីន