no-alternative title
no-alternative title

Honor X9a 5G អេក្រង់ស្វិតរឹងមាំអាចរងនឹងប៉ះទង្កិចធ្ងន់ៗ ឬក៏ការធ្លាក់ចុះបានម៉ាអេមហ្មង!

Honor X9a 5G គឺជាស្មាតហ្វូនស៊េរីថ្មីមួយដែលបានក្លាយជាប្រធានបទថ្មីនៅលើបណ្តាញសង្គមនៅក្នុងស្រកខ្មែរយើងពីព្រោះថា ប៉ុន្មានថ្ងៃនេះ ឃើញថា មានការបង្ហោះនូវនូវវីដេអូមួយ ដែលនិយាយពីសមត្ថភាពនៃអេក្រង់របស់ស្មាតហ្វូននេះ។ នៅក្នុងវីដេអូមួយនោះ គេឃើញថា មានមនុស្សប្រុសម្នាក់បានយកស្មាតហ្វូនម៉ូដែលថ្មីនេះ ធ្វើការដំបំបែកផ្លែឱឡឹក និងគ្រាប់ធុញជាតិមួយទំហឹងៗតែម្តង ហើយបន្ទាប់ពីបុរសម្នាក់នោះ បានចុចទៅលើដំណើរអេក្រង់ស្មាតហ្វូននេះ ដោយអេក្រង់ស្មាតហ្វូននេះ ដើរបានយ៉ាងរលូនហាក់ដូចជាគ្មានអ្វីកើតឡើងនោះទេ។  ជាមួយគ្នានេះ ក៏មានាករបញ្ជាក់បន្ថែមថា ស្មាតហ្វូន Honor X9a 5G នឹងមានលក់នៅលើទីផ្សារកម្ពុជាយើង ជាមួយនិងតម្លៃប្រហែលជាជាង 300 ដុល្លារ ប៉ុន្តែមិនច្បាស់ថា ស្តើង ឬក្រាស់នោះទេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា Honor X9a 5G ទើបតែបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិន និងជាម៉ូដែលមួយដែលមានការបំពាក់នូវអេក្រង់រឹងមាំខ្លាំងបំផុត។ អេក្រង់ស្មាតហ្វូននេះ មានសមត្ថភាពអាចវាយបំបែកនូវរបស់ផ្សេងៗបានថែមទៀតផង គឺពិតជាខ្លាំងមែនទែន។ 

សម្រាប់លក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Honor X9a 5G នេះ គឺមានការបំពាក់មកជាមួយនូវអេក្រង់ 6.67-អ៊ីង ដែលប្រភេទកញ្ចក់ AMOLED មានគែមអេក្រង់កោងកម្រិត 3D និងមានសមត្ថភាពអាចបង្ហាញចេញបាននៅក្នុងកម្រិត FHD+ និងមានទំហំ រីសូលូសិន 1080x2400pixels ខ្នាត 20:9 Aspect ratio ហើយនិងអាចរត់បានដល់ទៅល្បឿន 120Hz refresh rate និងគាំទ្រនូវកម្រិតចាក់ពណ៌ 10-bit ថែមទៀតផង។  ស្មាតហ្វូន Honor X9a 5G  ត្រូវបានក្រុមហ៊ុនបំពាក់នូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់តែម្តង។ 

Honor X9a 5G មានការបំពាក់នូវកាមេរ៉ាមុខទំហំ 16-Megapixel ខណៈដែលកាមេរ៉ាក្រោយមាន 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 64-Megapixel មាន Aperture F/1.8 និងគ្រាប់ទីពីរមានទំហំ 5-Megapixel ultra-wide, ហើយនិងគ្រាប់ទីបីទំហំ 2-Megapixel depth។ ស្មាតហ្វូនថ្មីនេះ រត់នៅស្បែកកម្មវិធី Magic UI 6.1 ផ្អែកលើ Android 12 OS។ 

ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Honor X9a 5G នេះ ត្រូវបានគេបំពាក់នូវបន្ទះឈីប Snapdragon 695 និងមានរ៉េម 8GB និងអង្គចងចាំទំហំ 256GB។ ស្មាតហ្វូននេះ មានថ្ម 5,100mAh អាចប្រើប្រាស់បាន 2 ថ្ងៃ ហើយថែមទាំងមានគាំទ្រនូវបច្ចេកវិទ្យាសាកកម្លាំង 40W charging ថែមទៀត។ សម្រាប់មុខងារថ្មីៗនៅលើស្មាតហ្វូន Honor X9a 5G គឺមានដូចជា Dual SIM, 5G, Wi-Fi 802.11ac, Bluetooth 5.1, GPS, NFC និងរន្ធ USB-C port។ ស្មាតហ្វូននេះមានវិមាត្រ 161.6x73.9x7.9mm និងទម្ងន់ 175 grams។  Honor X9a 5G នឹងមាន 3 ពណ៌ រួមមានដូចជា Titanium Silver, Emerald Green និង Midnight Black។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន