ក្រុមហ៊ុន Planec បាននាំយកនូវផលិតផលប្រព័ន្ធប្រកាសអាសន្ន ពេលមានអគ្គីភ័យ ឫ Fire Detection & Life Safety Solutions របស់អាមេរិក មកកាន់ទីផ្សារកម្ពុជា

កាលពីថ្ងៃទី 14 ខែមីនា ឆ្នាំ 2023 កន្លងទៅនេះ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ក្រុមហ៊ុន Johnson Controls បានសហការជាមួយក្រុមហ៊ុន Planec ដែលជាអ្នកតំណាងចែកចាយផ្លូវការនៅកម្ពុជា សម្រាប់ផលិតផល Simplex Fire Detection Systems បានរៀបចំសិក្ខាសាលាស្តីពីប្រពន្ធ័ប្រកាសអាសន្ន ពេលមានអគ្គីភ័យ និង សុវត្ថភាព។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្តិការណ៌ននេះ គឺមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសចំនួនជិត 100 នាក់ ដែលមកពីតាមបណ្តាលក្រុមហ៊ុនដែលជា អ្នកដំឡើង អ្នកម៉ៅការ ទីប្រឹក្សា វិស្វករ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យជាដើម។

ប្រធានបទដែលគ្របដណ្តប់ក្នុងព្រឹត្តិការណ៍មួយថ្ងៃពេញនេះ រួមមាន លេខកូដ និងស្តង់ដារសុវត្ថិភាពអគារ (building safety codes & standards) ការរចនាសៀគ្វីជូនដំណឹង (notification circuit designs) ដំណោះស្រាយសម្រាប់ការត្រួតពិនិត្យពីចម្ងាយ ការថែទាំ និង ដំណោះស្រាយនៅពេលមានអគ្គីភ័យ ដើម្បីធានាសុវត្ថភាពដល់មនុស្សក្នុងការចាកចេញទាន់ពេលវេលាតាមផ្លូវរត់គេចត្រឹមត្រូវដែរបានកំណត់។

នៅក្នុងនោះក៏មានការបង្ហាញពីដំណើរការរបស់ Controller Panel សម្រាប់សេណារីយ៉ូអគ្គីភ័យផ្សេងៗផងដែរ។

ក្រុមហ៊ុន Johnson Controls បានការកសាងកេរ្ត៍ឈ្មោះក្នុងវិស័យនេះជិត 150 ឆ្នាំ មកហើយ និងកំពុងផ្តល់នូវប្លង់មេនៃអនាគតសម្រាប់សំណង់អគារ ក្នុងវិស័យសុខាភិបាល សាលារៀន មជ្ឈមណ្ឌលទិន្នន័យ អាកាសយានដ្ឋាន កីឡដ្ឋាន ផលិតកម្ម និងលើសពីនេះទៀតគឺ ផ្តល់ជូនតាមរយៈប្រពន្ធ័ឌីជីថលដ៏ទូលំទូលាយ។ 

សូមជំរាបថា មកដល់ពេលនេះ ក្រុមហ៊ុន Johnson Controls មានក្រុមអ្នកជំនាញចំនួន 100,000 នាក់ នៅក្នុងជាង 150 ប្រទេស ហើយ Johnson Controls ផ្តល់នូវផលប័ត្រដ៏ធំបំផុតរបស់ពិភពលោកនៃបច្ចេកវិទ្យាសំណង់ និងកម្មវិធី ព្រមទាំងដំណោះស្រាយសេវាកម្មពីឈ្មោះមួយចំនួនដែលគួរឱ្យទុកចិត្តបំផុតនៅក្នុងឧស្សាហកម្មនេះ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.johnsoncontrols.com ឬគេហទំព័រ www.planec.con.kh   

ម៉ាកយីហោផលិតផលដែលត្រូវបានចែកចាយផ្តាច់មុខដោយ Planec Co., Ltd នៅក្នុងប្រទេសកម្ពុជា៖

 

ព័ត៌មានពាណិជ្ជកម្ម