no-alternative title
no-alternative title

realme C55 ទំហំផ្ទុកធំ 16GB+256GB តម្លៃក្រោម 200 ដុល្លារ នឹងប្រកាសជាផ្លូវការណ៌នៅប្រទេសកម្ពុជា នៅថ្ងៃទី 21 មីនានេះ!

realme ដែលជាប្រេនស្មាតហ្វូនកំពុងរីកចម្រើនខ្លាំងជាងគេលើពិភពលោក ទើបតែបានបញ្ជាក់ពីគម្រោងនៃការប្រកាសចេញ realme C55 នៅថ្ងៃទី 21 ខែមីនា នៅក្នុងប្រទេសកម្ពុជា។ realme បានប្រកាសពីការធ្វើឲ្យប្រសើរឡើងនូវ យុទ្ធសាស្រ្តនៅលើស៊េរី C ហើយឥឡូវនេះ realme C55 មកជាមួយនឹងលក្ខណៈពិសេស 4 ដូចជា នៅក្នុងកាមេរ៉ា ទំហំផ្ទុកទិន្នន័យ ការសាកថ្មលឿន និងការរចនាថ្មី។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងចំនោម C Series realme បានឧទិស្សនាមថា “ជើងឯកនៃស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី” ក្នុងគោលបំណងនាំយកបច្ចេកវិទ្យាថ្មីឈានមុខ សម្រាប់មនុស្សគ្រប់គ្នា ដែលអាចមានលទ្ធភាពទិញបាន ហើយសូមកុំភ្លេចតាមដានទំព័រផ្លូវការរបស់ realme សម្រាប់ការចេញលក់ និងតម្លៃផងដែរ។ 

តោះទៅដឹងអំពីលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួនរបស់ realme C55

 realme C55 មានរ៉េមទំហំសរុបរហូតដល់ 16GB* (រួមបញ្ចូលរ៉េមជំនួយបន្ថែម 8GB+8GB) និង ទំហំផ្ទុកធំរហូតដល់ 256GB ដែលវាទំហំផ្ទុកធំបំផុតស្ថិតក្នុងកម្រិតតម្លៃនេះ ដែលផ្តល់នូវបទពិសោធន៍ ប្រើប្រាស់កាន់តែរលូន និងយូរអង្វែង។ លើកនេះ realme C55 បំពាក់ថាមពលថ្មធំជាមួយនឹងការសាកថ្មលឿន 33W SUPERVOOC ដែលវាជាល្បឿនសាកលឿនបំផុត 33W ក្នុងកម្រិតតម្លៃនេះ បើប្រៀបធៀបទៅនឹងគូប្រជែង OPPO vivo និង Samsung ។

 

លើកនេះការមេរ៉ាកាន់តែខ្លាំង realme C55 បំពាក់កាមេរ៉ាទំហំ 64MP ហើយវាជា C Series ដំបូងបង្អស់ដែលបំពាក់សេនស័រកម្រិត flagship GT ដែលមានទំហំភីកសែលធំ 0.7μm និងទម្រង់អុបទិក 1/2" ដែលជាឧបករណ៏ដូចគ្នាដែលប្រើនៅលើ realme GT Master Edition។

 

មកដល់ផ្នែកខាងក្រោយ realme C55 ត្រូវបានរចនាយ៉ាងប៉ិនប្រសប់ជាមួយនឹងការរចនាម៉ូដប្រដេញពន្លឺរំលេចចែងចាំង ដែលត្រូវបានបំផុសគំនិតដោយធាតុធម្មជាតិ ដែលមានពីរពណ៌គឺ Sunshower និង Rainy Night។ realme បានភ្ជាប់ការរចនាយ៉ាងល្អនេះជាមួយនឹងតួខ្លួន 7.89mm ស្តើងបំផុត។

 

លើសពីនេះ realme បញ្ជាក់ថា C55 នឹងក្លាយជាផលិតផលដំបូងរបស់ខ្លួនដែលបំពាក់ “Mini Capsule”  ដែលអាចសម្របខ្លួនយ៉ាងឆ្លាតវៃទៅនឹងអេក្រង់ ជាមួយចលនាជុំវិញរន្ធកាមេរ៉ាកាត់ សម្រាប់ការជូនដំណឹងផ្សេងៗ។ វាជាស្មាតហ្វូន Android ដែលមានចលនា “Dynamic island” ដំបូងបង្អស់ ដែលមានអេក្រង់អន្តរកម្មច្រើនបំផុត។ កាន់តែពិសេស realme C55 ដំណើរការដោយ realme UI 4.0 នៅលើ Android 13 ចេញពីប្រអប់ស្រាប់។

 

realme C Series ផ្តោតលើអ្នកប្រើប្រាស់

យោងតាមមតិជាច្រើនពីអ្នកប្រើប្រាស់ C Series realme បានរកឃើញថា មានអ្នកប្រើប្រាស់ប្រហែល 70% ចង់បានទំហំផ្ទុកធំជាងមុន 56% ចង់បានកាមេរ៉ាល្អជាងមុន និង 50% ត្រូវការសាកថ្មលឿនជាងមុន។ ដូច្នេះហើយ realme នឹងខិតខំប្រឹងប្រែង ធ្វើឲ្យបទពិសោធន៍អ្នកប្រើប្រាស់កាន់តែប្រសើរឡើង ជាមួយការបន្ថែមនូវបច្ចេកវិទ្យាក៏ដូចជា ផ្នែករឹងឲ្យកាន់តែខ្លាំង។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន