no-alternative title
no-alternative title

OPPO Find N2 Flip បង្កប់ចំណុចពិសេសថ្មីមួយដែលទាក់ទាញជាងស្មាតហ្វូនបត់ដទៃ គឺអេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់

ធ្លាប់គិតចង់ប្រើទូរស័ព្ទបត់ឬអត់? ឥឡូវនេះ OPPO Find N2 Flip បង្កប់ដោយលក្ខណៈសម្បត្តិល្អឥតខ្ចោះ នឹងត្រៀមបង្ហាញខ្លួនលើទីផ្សារប្រទេស កម្ពុជា យើងហើយ។ អ្វីដែលពិសេស ទោះបីជា Find N2 Flip បង្ហាញខ្លួនក្រោយគេបន្តិចក៏ពិតមែន ប៉ុន្តែស្មាតហ្វូនមួយនេះពិតជាប្រណិត និងមានភាពទាក់ទាញជាងគេបើធៀបទៅនឹងទូរស័ព្ទបត់ដទៃ។

 

រាល់ពេលនិយាយពីទូរស័ព្ទបត់ រឿងដំបូងដែលអ្នកប្រើប្រាស់គិតគឺអេក្រង់បត់ភាគច្រើនមានគុណវិបត្តិដូចជា សមត្ថភាពដំណើរការ ភាពធន់ ថាមពលថ្មក្នុងការប្រើ អេក្រង់ខាងក្រៅតូច ជាពិសេសទៅលើស្នាមផ្នត់លើអេក្រង់ជាដើម។ ដូចនេះហេតុអ្វីបានយើងហ៊ាននិយាយថា OPPO ផលិត Find N2 Flip ល្អឥតខ្ចោះជាងស្មាតហ្វូនអេក្រង់បត់ដទៃ?

រូបភាពពាណិជ្ជកម្ម
no-alternative title

 

នៅលើអេក្រង់របស់ OPPO Find N2 Flip មានស្នាមផ្នត់ដែលស្ទើរតែមើលមិនឃើញបៀបធៀបជាមួយនឹងទូរស័ព្ទ អេក្រង់បត់ដទៃ នេះបញ្ជាក់ថាគុណភាពនៃទូរស័ព្ទអេក្រង់បត់ Find N2 Flip ជាស្មាតហ្វូនលំដាប់កំពូល។ 

 

មួយវិញទៀតស្មាតហ្វូនបត់នេះបានប្រើប្រាស់នូវទម្រង់ប្រព័ន្ធ cam system និងការប្រើ 1/4 spindle assembly ដែលអាចអនុញាតអោយគន្លឺះនេះអាចបត់ឬអង្គុយនឹងបានក្នុងទម្រង់ចន្លោះពី 45° និង 110° បានយ៉ាងល្អ និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការថតរូបដោយខ្លួនឯង ដោយមិនចាំបាច់ពឹងមិត្តភក្តិ ហើយទោះគ្មានសង្សារថតឲ្យក៏មិនថ្វីដែរ ស្មាតហ្វូននេះជាមិត្តល្អរបស់អ្នកគ្រប់ពេលវេលា។ ហើយវាជាស្មាតហ្វូនបត់ដ៏ល្អសម្រាប់អ្នកចូលចិត្តដើរលេងជាក្រុម គឺអាចថតរូបជាក្រុមបានយ៉ាងស្រួល ដោយគ្រាន់តែប្រើដៃជាកាយវិការក្នុងការផ្តិតយករូបភាព។

 

ចំណុចមួយទៀតដែល OPPO Find N2 Flip ពិសេសជាងស្មាតហ្វូនបត់ដទៃគឺអេក្រង់ខាងក្រៅឬហៅថា Cover Screen គឺមានវាទំហំធំរហូតដល់ទៅ 3.26 Inch AMOLED Display ដែលផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់មុខងារជាច្រើនដូចជា Record សម្លេង, weather, ម៉ោង, កាមេរ៉ា, ប្រតិទិន និង earbud settings ជាដើម ។

 

លើសពីនេះទៅទៀតសូម្បីអាយុកាលថ្ម Find N2 Flip ក៏លើសស្មាតហ្វូនអេក្រង់បត់ដទៃដែរ គឺវាមានទំហំធំរហូតដល់ 4300mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្ម 44W SUPERVOOC™ ដែលអាចនិយាយបានថាកម្រឃើញមានស្មាតហ្វូនអេក្រង់បត់ណាដែលមានទំហំថ្មធំបែបនេះណាស់។ 

 

អេក្រង់បត់ដែលមានការរចនាយ៉ាងល្អឥតខ្ចោះ OPPO Find N2 Flip កំពុងជម្រុញបទពិសោធន៍នៃអេក្រង់បត់ឲ្យ កាន់តែប្រសើរ ហើយនេះជាការរចនាដែលល្អបំផុតនាពេលបច្ចុប្បន្នដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមចូលទៅកាន់ផេគហ្វេសប៊ុកផ្លូវការរបស់ OPPO ៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន