ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

កប់ណាស់! realme នឹងប្រកាសចេញនូវស្មាតហ្វូនមានការរចនាប្រែពណ៌ ច្នៃប្រឌិតឡូយអស់ស្ទះ និងមានកាមេរ៉ាលំដាប់ Flagship លើសគេ

ដោយ

Koun Jab Luffy

18 មេសា 2022 06:40 ព្រលឹម

អាន 2 នាទី

Article image
មិនធម្មតាមែន realme ដែលជាប្រេនស្មាតហ្វូន រីកចម្រើនលឿនជាងគេលើពិភពលោក ដែលបានយកអាវុធដ៏ខ្លាំង realme 9 Pro ស៊េរី របស់ខ្លួនវាយលុកទីផ្សារអឺរ៉ុប និងឥណ្ឌារួចមក ហើយ realme ក៏ប្រកាសចេញ នូវស្មាតហ្វូន realme 9 Pro series ក្នុងទីផ្សារកម្ពុជាផងដែរ។
ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា បច្ចុប្បន្ននេះមនុស្សជាច្រើនបានយកចិត្តទុកដាក់ ចាប់អារម្មណ៍ខ្លាំងក្នុងការថតរូបដោយប្រើស្មាតហ្វូន ហើយរឿងមួយដែលអ្នកទាំងអស់គ្នាតែងតែមានការលួចគិតនៅក្នុងចិត្ត តែមិនហ៊ានសួរ នោះគឺថា តើស្មាតហ្វូននឹងជំនួសតំណែងកាមេរ៉ាអាជីព(Point to shoot) ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះទេ? ចំពោះចម្លើយមាននៅក្នុងការប្រកាសជាផ្លូវការ ស្មាតហ្វូនស៊េរីថ្មី realme 9 Pro series ដែលនឹងមានកំពូលអ្នក review smartphone គឺលោក ចនសី John Sey និង កំពូលអ្នកផលិតមាតិកា ពីចំណេះដឹងកាមេរ៉ា គឺ លោក ដុំហ្វីល-Film reel ដែលពួកគាត់ទាំងនឹងវែកញែក បកស្រាយ ក៏ដូចបង្ហាញទស្សនៈក្នុងបរិបទបច្ចេកវិទ្យានេះ។ កម្មវិធីនេះធ្វើការផ្សាយផ្ទាល់នៅថ្ងៃទី 19 មេសា 2022 ម៉ោង 7 យប់ នៅលើផេកផ្លូវការរបស់ realme Cambodia។
ស្មាតហ្វូន realme 9 Pro series គឺជាស្មាតហ្វូនលំដាប់បង្គួរបំពាក់នូវកាមេរ៉ាលំដាប់ Flagship SONY IMX766 OIS ហើយក៏ជាស្មាតហ្វូនដែលមានខ្នងក្រោយប្រែពណ៌ពេល ដែលត្រូវពន្លឺដំបូងគេរបស់realme។ ស្មាតហ្វូន realme 9 Pro+ នឹងបង្ហាញវត្តមានជាមួយនិងកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយកាមេរ៉ាមេ ត្រូវបានគេដឹងថា នឹងមានការប្រើប្រាស់នូវសិនស័រទំហំ 50MP ដែលជាប្រភេទ Sony IMX766 ភ្ជាប់នូវ Aperture f/1.88 និងមានមុខងារទប់លំនឹង Optical Image Stabilization(OIS)។
Article image
គួររម្លឹកផងដែរថា ក្រុមហ៊ុនស្មាតហ្វូន realme នេះ ត្រូវបានគេមើលឃើញថា មានការផ្តោតទៅលើផលិតផលគុណភាពខ្ពស់ សមត្ថភាពខ្លាំង និងធន់ក្នុងការប្រើប្រាស់ ដែលផ្តល់នូវគុណតម្លៃដល់ប្រើប្រាស់មិនធ្វើឲ្យពួកគេស្តាយ ចំពោះការចំណាយ របស់ពួកគេនោះទេ។
Article image
realme 9 Pro series ជាស្មាតហ្វូនស៊េរីថ្មី ជាមួយលក្ខណៈពិសេសដូចជា ការរចនាប្រែពណ៌ ច្នៃប្រឌិតឡូយអស់ស្ទះ និងមានកាមេរ៉ាលំដាប់ Flagship លើសគេ។ វាជាហេតុនាំឲ្យ Smartphone photographer ក៏ដូចជា Tech reviewers ល្បីៗជាច្រើនទន្ទឹងរង់ចាំមើលនូវការប្រកាស ចេញជាផ្លូវការ នៅទីផ្សារកម្ពុជា។ ហើយការប្រកាសនោះនឹងធ្វើការផ្សាយផ្ទាល់នៅថ្ងៃទី ១៩ មេសា ២០២២ ម៉ោង៧យប់ នៅលើផេកផ្លូវការរបស់ realme Cambodia ព្រមទាំងមានការផ្តល់រង្វាន់ជាច្រើនសម្រាប់ការតាមដានការ ផ្សាយផ្ទាល់ក្នុងកម្មវិធី។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

កប់ណាស់! realme នឹងប្រកាសចេញនូវស្មាតហ្វូនមានការរចនាប្រែពណ៌ ច្នៃប្រឌិតឡូយអស់ស្ទះ និងមានកាមេរ៉ាលំដាប់ Flagship លើសគេ