no-alternative title
no-alternative title

បញ្ចូលលុយអស់ៗ នៅតែជាប្រធានបទក្ដៅក្នុងបណ្ដាញសង្គម

ជាថ្មីៗម្ដងទៀត ការត្អូញត្អែរ ចំពោះបញ្ហាកាត់ទឹកប្រាក់ទូរស័ព្ទពីក្រុមហ៊ុនផ្ដល់សេវាទូរសព្ទចល័ត(ប្រតិបត្តិករ) ដោយមិនដឹងមូលហេតុ ឬភ្ជាប់សេវាកម្មផ្សេងៗដោយមិនបានដឹង បានកើនកម្ដៅតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និង TikTok ដែលបង្ហាញអារម្មណ៍មិនសប្បាយចិត្តក្រោយពួកគាត់បញ្ចូលលុយមិនបានប៉ុន្នានថ្ងៃផង ស្រាប់តែអស់លុយគ្មានសល់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទាក់ទងនឹងបញ្ហានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានប្រកាស និងដាក់ឲ្យប្រើលេខកូដ *1200# សម្រាប់អ្នកប្រើប្រាស់ធ្វើការត្រួតពិនិត្យ និងធ្វើការចុចផ្ដាច់រាល់សេវាកម្មក្នុងប្រព័ន្ធទូរស័ព្ទ មិនថាអ្នកប្រើប្រព័ន្ធទូរស័ព្ទអ្វីក៏អាចប្រើលេខកូដនេះ ដើម្បីផ្តាច់សេវាកម្ម ប្រសិនបើអ្នកប្រើយល់ថា សេវាកម្មណាមួយ មិនបាច់បាច់ ឬក៏ត្រូវភ្ជាប់ដោយខ្លួនឯង ហើយកាត់លុយក្នុងទូរស័ព្ទដោយមិនដឹងខ្លួន។

ជាមួយគ្នានេះ ដើម្បីឲ្យអតិថិជនទាំងអស់គ្នាកាន់តែយល់ច្បាស់ ជាដំបូងសូមអ្នកទាំងអស់គ្នាស្វែងយល់អំពីការប្រៀបធៀបគម្រោងដែលទទួលបានការពេញនិយមប្រើប្រាស់លើមូលដ្ឋាន 1.5 ដុល្លារ និងសុពលភាពក្នុងមួយសប្តាហ៍ដូចគ្នា របស់ក្រុមហ៊ុនទូរគមនាគមន៍ចល័តធំៗចំនួន 3 ដើម្បីការស្មើភាព និងភាពត្រឹមត្រូវ។ 

ដូចដែលយើងបានឃើញ គម្រោងមូលដ្ឋានទាំងអស់ គឺទទួលបានដូចគ្នាសម្រាប់ការប្រៀបធៀបក្រុមហ៊ុនទូរគមនាគមន៍ចល័តធំៗទាំង 3 នេះ។ ដូច្នេះមិនថា អ្នកជាអតិថិជនសែលកាត មិត្តហ្វូន ឬ ស្មាតនោះទេ អ្នកនឹងត្រូវចំណាយដូចគ្នា ដើម្បីរីករាយក្នុងការប្រើប្រាស់គម្រោងដូចគ្នា។

 

បើសិនយើងពិនិត្យមើលបន្ថែមទៀត អំពីរបៀបដែលក្រុមហ៊ុនកាត់លុយក្នុងទូរស័ព្ទរបស់អ្នក ការស្រាវជ្រាវរបស់យើងនៅលើគេហទំព័ររបស់ពួកគេ និងការបញ្ជាក់ដោយការខលចេញទៅកាន់ភ្នាក់ងារទំនាក់ទំនងផ្តល់ព័ត៌មានរបស់ក្រុមហ៊ុនទាំងនោះ ក៏បានបង្ហាញផងដែរ ថារបៀបនៃការកាត់លុយ គឺដូចគ្នាបេះបិទ។ ដូចនេះអ្នកត្រូវចំណាយផ្អែកលើគម្រោងដែលអ្នកប្រើប្រាស់នោះ។ ក្នុងករណីដែលអតិថិជនប្រើប្រាស់ទិន្នន័យ ខល ផ្ញើសារ ឬការផ្តល់ជូនផ្សេងៗ អស់មុនពេលសុពលភាព សេវាកម្មនឹងឈប់ ហើយអ្នកត្រូវភ្ជាប់ឡើងវិញ។

 

ក្រុមហ៊ុនទូរគមនាគមន៍ចល័តទាំង 3 មានកម្មវិធី ដើម្បីគ្រប់គ្រងការប្រើប្រាស់របស់អ្នក ថាតើត្រូវភ្ជាប់គម្រោង បន្តឡើងវិញ ឬផ្លាស់ប្តូរគម្រោង ដែលអ្នកអាចពិនិត្យមើលការប្រើប្រាស់របស់អ្នក ឬការបញ្ចូលទឹកប្រាក់របស់អ្នកជាដើម។

ជាមួយនឹងគម្រោងដែលមានលក្ខណៈស្រដៀងគ្នានេះ តើអ្នកគួរតែជ្រើសរើសដោយរបៀបណា? សម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ចល័ត ដែលល្អបំផុតសម្រាប់អ្នក នឹងអាចផ្តល់ជូននូវគម្រោងដែលត្រូវនឹងតម្រូវការ និងចំណង់ចំណូលចិត្តរបស់អតិថិជន។ អ្នកក៏គួរព្យាយាមរកមើលថា តើក្រុមហ៊ុនទូរគមនាគមន៍ចល័តមួយណា ដែលមានសេវាគ្របដណ្តប់ល្អបំផុត ធំទូលំទូលាយទូទាំងប្រទេស ដើម្បីធានាបានការភ្ជាប់នូវសេវាប្រកបដោយស្ថេរភាពបំផុត ជាពិសេសក្នុងពេលបច្ចុប្បន្ននេះ គឺជាពេលវេលាដ៏វិសេសវិសាល ដែលអ្នករីករាយទស្សនាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រស៊ីហ្គេម លើកទី 32 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន