no-alternative title
no-alternative title
no-alternative title
no-alternative title

ការគ្របដណ្តប់បណ្តាញ Network កាន់តែប្រសើរ នឹងជម្រុញនូវការស្តារឡើងវិញនូវវិស័យទេសចរណ៍ និងការបង្កើនកំណើនសេដ្ឋកិច្ច

ក្រុមហ៊ុនសែលកាត (Cellcard) រួមជាមួយនឹងដៃគូសហការយុទ្ធសាស្រ្តរបស់ខ្លួនក្រុមហ៊ុន Huawei បានប្រមូលផ្តុំនូវផែនការជាច្រើនក្នុងការពង្រឹងទៅលើការគ្របដណ្តប់ និងការតភ្ជាប់ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជម្រុញការប្រើប្រាស់នូវប្រព័ន្ធឌីជីថលនៅក្នុងតំបន់ទេសចរណ៍។

នៅក្នុងពិធីបិទកិច្ចប្រជុំទូទៅវិស័យទេសចរណ៍ ដែលធ្វើឡើងកាលពីថ្ងៃទី 14 ខែកក្កដាឆ្នាំ 2022 នេះ សម្តេចបានជម្រុញអោយប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ធ្វើការពង្រឹងនូវបណ្តាញ Network របស់ខ្លួន ហើយសម្រាប់ក្រុមហ៊ុនទូរស័ព្ទ និងអ៊ីនធឺណិតទាំងអស់ត្រូវតែពង្រីកទៅលើសេវារបស់ខ្លួនអោយបានខ្លាំងក្លាជាងមុនក្រៅពីទីក្រុងសំខាន់ៗ ដើម្បីគ្របដណ្តប់ទៅលើតំបន់ទេសចរណ៍ក៏ដូចជាតាមបណ្តាខេត្ត និងតំបន់ដាច់ស្រយាល។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

សម្តេចបានបង្ហាញអំពីសារៈសំខាន់នៃការប្រើប្រាស់នូវប្រព័ន្ធឌីជីថលដើម្បីទប់ទល់ទៅនឹងមេរោគរាតត្បាតកូវីដ 19 និងបង្ហាញអំពីភាពចាំបាច់ក្នុងការបោះជំហានទៅមុខមួយជំហានទៀតតាមរយៈការព្រឹងយ៉ាងសកម្មរបស់ក្រុមហ៊ុនអ្នកផ្តល់សេវា។ គម្រោងនៃការពង្រីកទៅលើបណ្តាញ Network របស់ក្រុមហ៊ុនសែលកាតននេះនឹងមានការដាក់ពង្រាយទៅកាន់តំបន់ថ្មីប្រមាណជា ២០០ កន្លែងជាមួយនឹងបច្ចេកវិទ្យាកម្រិតខ្ពស់របស់ក្រុមហ៊ុន Huawei ដែលធ្វើអោយមានការប្រសើរឡើងទៅលើការគ្របដណ្តប់បណ្តាញ Network និងការដំណើរការនៃបណ្តាញនៅក្នុងតំបន់ទេសចរណ៍រួមទាំងតំបន់ការពារជាតិ ឧទ្យានជាតិ និងតំបន់កោះបាន។

 

លោក Simon Perkins នាយកប្រតិបត្តិរបស់ក្រុមហ៊ុនសែលកាតនិយាយថា គំនិតផ្តួចផ្តើមនេះគឺមានបំណងក្នុងការគ្របដណ្តប់បណ្តាញនេះមិនត្រឹមតែសម្រាប់តំបន់ទេសចរណ៍នោះទេ ប៉ុន្តែវាក៏នឹងដាក់អោយដំណើរការនៅក្នុងតំបន់ដាច់ស្រយាលផងដែរនៅទូទាំងប្រទេសដើម្បីធានាថាភ្ញៀវទេសចរណ៍នៅក្នុងតំបន់នេះអាចធ្វើការប្រើប្រាស់នូវប្រព័ន្ធអ៊ីនធឺណិតបានមិនថាពួកគេទៅកាន់ទីកន្លែងណានោះទេនៅក្នុងប្រទេសកម្ពុជា។

សម្រាប់ផ្លូវល្បឿនលឿន (PP-SHV) ក៏ជាផ្នែកមួយនៃការពង្រីកគម្រោងផែនការនេះដើម្បីពង្រឹងទៅលើការភ្ជាប់ទំនាក់ទំនងរវាងទីក្រុងភ្នំពេញ និងតំបន់ឆ្នេរនៃខេត្តព្រះសីហនុដែលជាគោលដៅទេសចរណ៍ដ៏សំខាន់។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងខាងលើនេះ និងការវិនិយោគបន្ថែមទៀតនោះ ក្រុមហ៊ុនសែលកាតប្តេជ្ញាចិត្តក្នុងការបំពេញតាមស្តង់ដារនៃប្រកាស QoS ដែលបានប្រកាសដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ (MPTC) កាលពីថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2022 នេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

ដោយ ប៉េងលីន
 ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ដោយ ប៉េងលីន