ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

wow! wow! Honor បានបន្តធ្វើការវាយលុកកាន់តែខ្លាំងឡើងៗ

ដោយ

Koun Jab Luffy

10 សីហា 2022 03:58 យប់ជ្រៅ

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុនស្មាតហ្វូន Honor ត្រូវបានគេមើលឃើញថា គឺបាននឹងកំពុងតែធ្វើអោយអ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើននៅទូទាំងប្រទេសកម្ពុជា មានការចាប់អារម្មណ៌កាន់តែខ្លាំងទៅលើផលិតផលរបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុននេះ បានធ្វើការសម្ពោធដាក់លក់ជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Honor X-Series អស់រយៈពេលខ្លីមក។ ស្មាតហ្វូនស៊េរីថ្មីៗរបស់ក្រុមហ៊ុននេះ គឺមានការលក់ដាច់ខ្លាំងមែនទែន បើប្រៀបធៀបជាមួយនិងស្មាតហ្វូនរបស់ដៃគូរដែលមានតម្លៃប្រហាក់ប្រហែលគ្នា នេះបើតាមការលើកឡើងពីតំណាងអ្នកលក់របស់ក្រុមហ៊ុននេះ។
មកដល់ពេលនេះ ក្រុមហ៊ុន Honor បានបន្តធ្វើការវាយលុកកាន់តែខ្លាំងឡើងៗ ទៅលើការចាប់យកចំណែកទីផ្សារស្មាតហ្វូននៅកម្ពុជា ដោយនៅពេលនេះ ក្រុមហ៊ុនស្មាតហ្វូនដ៏ល្បីមួយនេះ បានចាប់ផ្តើមសហការជាមួយនិងដៃគូរជាច្រើននៅទូទាំងប្រទេស ដើម្បីចែកចាយស្មាតហ្វូនរបស់ខ្លួន ហើយនៅតាមហាងមួយចំនួន ក៏បានធ្វើការស្លាកធំៗជាបណ្តើរហើយថែមទៀតផង។
Article image
ជាក់ស្តែងដូចជារូបភាពថ្មីៗនេះអញ្ចឹង ក្រុមហ៊ុន Honor បានចាប់ដៃគ្នាជាមួយហាងលក់ទូរស័ព្ទដៃ រដ្ឋា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 736 , ផ្លូវកម្ពុជាក្រោម , សង្កាត់ផ្សារដេប៉ូ 2 , ខណ្ឌទួលគោក ភ្នំពេញដើម្បីធ្វើជាដៃគូរផ្លូវការរបស់ខ្លួននៅក្នុងការចែកចាយស្មាតហ្វូនស៊េរីថ្មីៗ ដែលនេះ សរបញ្ជាក់យ៉ាងច្បាស់ថា មិនយូរទេ ក្រុមហ៊ុន Honor នឹងក្លាយជាប្រេនស្មាតហ្វូនដែលនាំមុខគេសម្រាប់ទីផ្សារកម្ពុជាជាក់ជាមិនខាន។
Article image
សូមជំរាបថា Honor X-Series គឺជាស្មាតហ្វូនស៊េរីថ្មី ដែលមានការឌីស្សាញរូបរាងបែបទំនើបស៊ីវីល័យ និងមានការបំពាក់មជាមួយនូវ Hardware មានគុណភាពខ្ពស់ ហើយនិងមានការតម្លើងនូវកម្លាំងម៉ាស៊ីនខ្លាំង រួមនិងការដាក់អោយប្រើប្រាស់នូវកម្មវិធី Software ជំនាន់ថ្មីថែមទៀតផង អ្វីដែលពិសេសនោះ គឺមានការទ្រទ្រង់ជាមួយនិងសេវាកម្ម Google និងកម្មវិធី PlasyStore ពេញលេញតែម្តង។ បន្ថែមពីនេះ កាលពីពេលថ្មីៗនេះ ដើម្បីលើកទឹកចិត្តដល់អតិថិជននោះ ក្រុមហ៊ុន Honor ក៏បានធ្វើការប្រកាសចេញនូវប្រម៉ូសិនពិសេសសម្រាប់ការជាវស្មាតហ្វូន Honor X-Series ថែមទៀតផង។ ជាមួយនិងកម្មវិធីនេះ អតិថិជន នឹងមានឱកាសទ្វេរដងសម្រាប់ការឈ្នះរង្វាន់ពីក្រុមហ៊ុន។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

wow! wow! Honor បានបន្តធ្វើការវាយលុកកាន់តែខ្លាំងឡើងៗ