no-alternative title
no-alternative title

ហ្វេនៗ OPPO ហើយនិងអ្នកកក់ទុក Reno8 Series នឹងជួបរឿងអស្ចារ្យបំផុតថ្ងៃ 27 សីហា ខាងមុខនេះ! កុំភ្លេចជួបគ្នាឆាប់ៗនៅឯ AEON MALL សែនសុខ

បន្ទាប់ពី OPPO ប្រកាសដាក់សម្ពោធជាផ្លូវការ និងបើកឲ្យកក់ទុកនូវស្មាតហ្វូនស៊េរីចុងក្រោយ OPPO Reno8 Series ឃើញថាពិតជាកក្រើកខ្លាំងមិនធម្មតា ព្រមទាំងក្លាយជាព័ត៌មានដ៏ក្តៅគគុកលើទីផ្សារស្មាតហ្វូនក្នុងប្រទេសកម្ពុជាផងដែរ។ បើរាប់មកដល់ថ្ងៃនេះមានរយៈ 6 ថ្ងៃហើយដែល OPPO បើកឲ្យ Pre-order ស្មាតហ្វូន Reno8 Series ប៉ុន្តែសន្ទុះនៃអតិថិជនដែលបាន Pre-order គឺច្រើនលើសលប់លើសពីការរំពឹងគិតទាំង 3 ម៉ូដែល Reno8 $359 | Reno8 Z 5G $429 | Reno8 5G $569 សុទ្ធតែមានលក្ខណៈសម្បត្តិពិសេសខុសៗពីគ្នា។ តោះ! ស្រូតទៅកក់ទុកឥឡូវនេះដើម្បីទទួលបានកញ្ចប់កាដូតម្លៃ $187 & $102 រួមទាំងកាដូជាច្រើននៅក្នុងថ្ងៃបើកលក់ដំបូងទាំងអស់គ្នា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នេះបើយោងតាមផេគផ្លូវការ OPPO បានឲ្យដឹងថា សម្រាប់កម្មវិធីបើកលក់ថ្ងៃដំបូង ឬ First Sale Pick Up Day របស់ស្មាតហ្វូន OPPO Reno8 Series ពោលគឺសម្រាប់ម៉ូដែល Reno8 និង Reno8 Z 5G គឺមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប AEON MALL សែនសុខ (ជាន់ផ្ទាល់ដី) នឹងមានការចែកកាដូអនុស្សាវរីយ៍ Free ចំនួន 500កាសទៅកាន់ហ្វេនដែលបានចូលរួមកម្សាន្តសប្បាយនៅក្នុងកម្មវិធី។ ជាពិសេសនៅក្នុងកម្មវិធីនេះក៏មានការសម្តែងជូនពីតារាតំណាង OPPO គឺតារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា និង STEP រួមទាំងពិធីករ និងពិធីការិនីសម្បូរវហាស័ព្ទ សុភ័ក្រ្ត កុសុម៉ា និងលោក ដេវីដ ទៀតផង។ 

 

ឥឡូវងាកចូលមកដល់ស្មាតហ្វូនស៊េរីថ្មីវិញម្តង! ហេតុអ្វីអ្នកប្រើ Reno Series ចូលចិត្តលេងហ្គេម? ចូលចិត្តថតរូប? តោះ! ឥឡូវមកដឹងពីគុណសម្បត្តិ និងលក្ខណៈពិសេសៗនៅលើស្មាតហ្វូនទាំង 3 ម៉ូដែលដូចខាងក្រោម ៖

- OPPO Reno8 5G ៖ បំពាក់នូវបន្ទះឈីបកំពូល Dimensity 1300|5G អមដោយទំហំ RAM ធំសរុប 13GB (8GB+5GB) មិនរអាក់រអួលពេលដំណើរការកម្មវិធីច្រើន + ROM ធំ 256GB ប្រើដោយមិនបារម្ភថាខ្វះទំហំផ្ទុក។ ចំណែកបច្ចេកវិទ្យាសាកថ្មកំពូល 80W SuperVOOC សាកជាមួយសម្ពាធថ្មទាបលឿនគ្រប់ពេល សាកថ្ម 5 នាទីលេងហ្គេម 2 ម៉ោង។ ឯវដ្តជីវិតនៃការសាកថ្មខ្ពស់បំផុត 1600 ជុំជាមួយសុខភាពថ្មល្អជាងទូរស័ព្ទដទៃ 2 ដងឯណ្ណោះ។ ដោយឡែកវាក៏មិនភ្លេចបំពាក់នូវកាមេរ៉ាកំពូល កាមេរ៉ាដែលភ្លឺច្បាស់ផុតលេខជាមួយសេនស័រកំពូល 2 គ្រាប់ពី SONY ដែលកាមេរ៉ាក្រោយគឺ IMX766 ហើយកាមេរ៉ាមុខ IMX709 ដែលសុទ្ធតែជាសេនស័របំពាក់លើស្មាតហ្វូនកំពូល OPPO Find X5 Pro។ មិនតែប៉ុណ្ណោះ Reno8 5G បំពាក់អេក្រង់ទម្លុះ 90Hz ជាមួយកម្រិតបង្ហាញ FHD+ បង្ហាញរូបភាពកាន់តែម៉ត់ ពណ៌ដិតស្រស់បែបធម្មជាតិ ព្រមទាំងផ្តល់រចនារលូនក្នុងពេលលេងហ្គេម និងអូសលើកម្មវិធីផ្សេងៗ។

- OPPO Reno8 Z 5G ៖ សមត្ថភាពខ្លាំងជាមួយបន្ទះឈីប Qualcomn Snapdragon 695|5G ដែលមានខ្នាតដំណើរការកម្រិតខ្ពស់ 6nm ផ្តល់នូវប្រតិបត្តិការរហ័ស ប្រើប្រាស់ថាមពលតិច មិនបារម្ភពីការឡើងកម្តៅ ព្រមទាំងបំពាក់នូវ Internet ល្បឿនលឿន 5G រួចជាស្រេចដោយមិនបារម្ភពីបញ្ហារអាក់រអួល។ លើសពីនេះវាក៏បំពាក់នូវអានុភាពខ្លាំង RAM 13GB (8GB+5GB) អាចឆ្លាស់កម្មវិធីបានយ៉ាងរលូនតែម្តង។ ចំណែកថាមពលថាមពលថ្ម 4500mAh អមដោយកម្លាំងសាកថ្ម 33W SuperVOOC សាក 5 នាទីអូសលេង 2 ម៉ោងឯណ្ណោះ ហើយអាចសាកថ្មពី 0% ទៅ 100% គ្រាន់តែចំណាយពេល 60 នាទីប៉ុណ្ណោះ ជាពិសេសលោកអ្នកអាចសាកថ្មលឿនប្រកបដោយសុវត្ថិភាពឈានមុខគេ។

 

- OPPO Reno8 ៖ បំពាក់បន្ទះឈីបដ៏ល្បី Qualcomn Snapdragon 680 ដែលទទួលស្គាល់ដោយអ្នកប្រើទូទាំងពិភពលោកទៅលើលឿនដំណើរការរលូនទាំងការប្រើធម្មតា និងលេងហ្គេមធំៗ ជាមួយខ្នាតដំណើរការកម្រិត 6nm ដែលមានប្រសិទ្ធិភាពខ្ពស់ថែមទាំងប្រើប្រាស់ថាមពលតិចផងដែរ។ បន្ថែមពីនេះបង្កប់ RAM ធំសរុប 13GB (8GB+5GB) + ROM 256GB ប្រើប្រាស់យូរឆ្នាំក៏មិនខ្វះខាតទំហំផ្ទុកដែរ។ ចំណែកថាមពលថ្ម 4500mAh និងបំពាក់នូវកម្លាំងសាកថ្ម 33W SuperVOOC ដូចទៅនឹងម៉ូដែល Reno8 Z 5G។ ដោយឡែកសម្រាប់កាមេរ៉ាមុខវិញបំពាក់នូវសេនស័រ SONY IMX709 ដែលបង្កើនឲ្យរូបភាពកាន់តែច្បាស់ និងស្រស់ថ្លាទោះស៊ែលហ្វីក្នុងកម្រិតពន្លឺបែបណាក៏ដោយ។ រឹតតែពិសេសគឺ Reno8 បានបំពាក់នូវអេក្រង់ទម្លុះ 90Hz ជាមួយកម្រិតបង្ហាញរស់រវើក FHD+ ចលនាបង្ហាញ និងអូសបញ្ជាលឿនរលូនផ្តល់ឲ្យអ្នកនូវអារម្មណ៍ទស្សនាដ៏ជក់ចិត្ត។

 

បង្វែរដល់ចំណុចទាក់ទាញបំផុតលើ Reno8 Series គឺស្ទីលរចនាពណ៌ថ្មី ពណ៌មាសប្រណីតដែលជាជម្រើសពណ៌ថ្មីយ៉ាងស៊ីវិល័យស្ថិតនៅក្នុងដៃ។ ចំណែកស្ទីលរចនារូបរាងប្រកបដោយភាពទាន់សម័យជាមួយគែមជ្រុងដ៏ស្រស់ស្អាត និងពេញនិយមបំផុតជាមួយរចនាបថ OPPO Glow ជំនាន់ថ្មី។ លើសពីនេះ វាបានរចនាជាមួយកងបំភ្លឹដំណឹង និងភ្លើងដំណឹងបែបពន្លឺដង្ហើម ព័ទ្ធជុំវិញកងកាមេរ៉ាមើលទៅពិតជាស្រស់ស្អាតណាស់ ព្រមទាំងជាចំណុចលេចធ្លោប្រកបដោយភាពច្នៃប្រឌិតខុសប្លែកពីគេ។

ឥឡូវនេះបងប្អូនអាចអញ្ជើញទៅកក់ទុក ឬ Pre-order បាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេសកម្ពុជា ដើម្បីទទួលបានកញ្ចប់កាដូដ៏ពិសេសរួមមាន ៖ 

•OPPO Reno8 5G $569 អាចកក់ទុកចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី31 សីហា ឆ្នាំ2022 ថែមកញ្ចប់កាដូតម្លៃ $187 រួមមាន៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), បណ្ណធានាអេក្រង់រយៈពេល 6 ខែ (តម្លៃ $85) និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។ 

•OPPO Reno8 Z 5G $429 អាចកក់ទុកចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 26 សីហា ឆ្នាំ2022 ថែមកញ្ចប់កាដូតម្លៃ $187 រួមមាន៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), បណ្ណធានាអេក្រង់រយៈពេល 6 ខែ (តម្លៃ $85) និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។ 

•OPPO Reno8 $359 អាចកក់ទុកចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី26 សីហា ឆ្នាំ2022 ថែមកញ្ចប់កាដូតម្លៃ $102 រួមមាន៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19) និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
BYD ចេញឡាន Off-Road ថ្មី ទំនើបជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

BYD ចេញឡាន Off-Road ថ្មី ទំនើបជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely Starshine 6 PHEV តម្លៃ 1 ម៉ឺនដុល្លារស្តើង ត្រៀមដាក់លក់ចុងខែនេះហើយ!

Geely Starshine 6 PHEV តម្លៃ 1 ម៉ឺនដុល្លារស្តើង ត្រៀមដាក់លក់ចុងខែនេះហើយ!

ដោយ ប៉េងលីន