no-alternative title

ចង់បានរូបភាពថតចេញមកច្បាស់..ស្អាត..ម៉ដ្ឋល្អ..មែនទេ!! Galaxy Z Fold4 និង Galaxy Z Flip4 ច្បាស់ជាស្អំបេះដូងអ្នកប្រើប្រាស់ឱ្យកាន់តែពេញចិត្ត!

ពេលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold និង Galaxy Z Flip បានចេញនៅជំនាន់ទី3 មាននាមជាកំពូលស្មាតហ្វូនដ៏ល្អឯករួចទៅហើយ ប៉ុន្តែដល់ពេលចេញ Galaxy Z Fold4 និង Galaxy Z Flip4 ក្នុងជំនាន់ថ្មីនេះម្តង..លើសពីកំពូលស្មាតហ្វូនដ៏ល្អឯកទៅទៀត! ពិតជាមានសមត្ថភាពខ្លាំងហួសពីការរំពឹងទុកពិតមែន..!  នាមជាកំពូលស្មាតហ្វូនអេក្រង់បត់ទៅហើយ…ត្រូវតែមានកន្លែងពិសេស…កន្លែងឆ្ងាញ់ដើម្បីបំពេញតម្រូវការរបស់អតិថិជនទាំងអស់ និងធ្វើយ៉ាងណាផលិតចេញបាននូវស្មាតហ្វូនដ៏ល្អប្រណិតសម្រាប់អតិថិជនរបស់ខ្លួន…! តោះ!!! ចង់ដឹងមែនទេថាតើកាមេរ៉ារបស់ Galaxy Z Fold4 និង Galaxy Z Flip4 ដាំត្រូវចំបេះដូងអ្នកប្រើប្រាស់កម្រិតណា?  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

* Galaxy Z Fold4៖  

- ទម្រង់ដដែលតែខ្លាំងជាងមុន កាមេរ៉ាគោល (Wide Camera) រហូតដល់ 50MP ថតបានច្បាស់ដាច់ស្អាតល្អ និង ការថតឆ្ងាយ (Telephoto) 10MP តែគុណភាពរូបវិញគឺគណនាបានស្អាត ទាំងពណ៌ និងពន្លឺ តែម្តង។ បន្ថែមពីនេះទៅទៀត ជាមួយការបំពាក់បច្ចេកវិទ្យាចុងក្រោយនៃបន្ទះឈីបថ្មី និងប្រព័ន្ធសេនស័រចុងក្រោយ ដែលអាចផលិតរូបភាពចេញមកបានច្បាស់..ម៉ដ្ឋល្អ…(ទាំងថត រូប និង វីដេអូ) លើគ្រប់កាលៈទេសៈនៃពន្លឺ (មិនថាថ្ងៃ ឬ យប់), រីឯការរក្សាលំនឹងថតវិញគឺបានស្មើរស្អាតល្អ និងគណនាប្លង់បានយ៉ាងត្រឹមត្រូវទៀតផង។ ឈប់ៗ ខ្លាចថតselfie មិនស្អាតមែនទេ?? កុំបារម្មណ៍យើងអាច selfie ជាមួយកាមេរ៉ាខាងមុខបានយ៉ាងងាយស្រួយ និងអាច Preview ពីអេក្រង់ខាងមុខយ៉ាងត្រជាក់ភ្នែកផងតែម្តង!  

 

* រីឯ Galaxy Z Flip4៖  

- ចង់និយាយថាគឺជាកំពូលទូរស័ព្ទ selfie តែម្តងដែលអាចទាក់ទាញចិត្តមិត្តនារីៗឱ្យលង់ មិនតិចអ្នកទេ! កាមេរ៉ាទំហំ 12MP បំពាក់នូវសេនស័រថ្មីចុងក្រោយបំផុតដែលមានទំហំ 1.8µm ធំជាងមុន៖ អាចផលិតរូបភាព និង វីដេអូ បានច្បាស់…ម៉ដ្ឋស្អាតល្អ…ផ្ដល់នូវទឹកពណ៌ និងពន្លឺ បានដឹត..ច្បាស់ជាងមុន។  បើនិយាយពីការ selfie វិញយើងអាចថតរូបជុំគ្នាដោយមិនបាច់ប្រើ tripod  មកជំនួយនោះទេ… ជាមួយ Flexcam លោកអ្នកអាចថតបានគ្រប់ទម្រង់ គ្រប់ស្ទាយបានយ៉ាងងាយស្រួល។  

 

មិនមែនមានត្រឹមប៉ុនហ្នឹងនោះទេ…នៅមានលក្ខណៈពិសេសជាច្រើនទៀតដែលធ្វើឱ្យកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold4 និង Galaxy Z Flip4 អង្រួនបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ប្រចាំសករាជថ្មីឆ្នាំ 2022 នេះ…! ចឹងសូមកុំភ្លេចរង់ចាំមើលនូវការបង្ហាញជាបន្តបន្ទាប់ទៀតណា៎..!

 

បន្ថែមលើសពីនេះទៀតលោកអ្នកនឹងទទួលបានកាដូភ្លាមៗរាល់ការទិញ Galaxy Z Fold4 និង Galaxy Z Flip4 ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 តុលា 2022 ដែលមានដូចជា៖  

- ការបង់រំលស់ជាមួយធនាគារ AEON នឹងទទួលបានការផ្ដល់ជូននូវអត្រាការប្រាក់ 0% ក្នុងរយះពេល 9ខែ   

- ទទួលបានប័ណ្ណទូទាត់ដែលមានសាច់ប្រាក់ 80$ (Gift Voucher 80$) រាល់ការជាវ Galaxy Z Fold4 និងប័ណ្ណទូទាត់ដែលមានសាច់ប្រាក់ 50$ រាល់ការជាវ Galaxy Z Flip4 សម្រាប់ការទិញនាឡិកា Watch5 series  

- ទទួលបានស៊ីមស្មាតលេខពិសេសជាមួយគម្រោងអ៊ីនធឺណេត 4GB រយៈពេល 12 ខែ!   

- បញ្ចុះតម្លៃលើការប្តូរអេក្រង់ថ្មីរយៈពេល1ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)  

- Battery Pack ទំហំ10,000mAh  

- Note package (ស្រោមទូរស័ព្ទជាមួយប៊ិច និងឆ្នាំងសាក)សម្រាប់ Galaxy Z Fold4  

- Flap leather Cover ស្រោមទូរស័ព្ទស្បែកសម្រាប់ Galaxy Z Flip4  

ហើយសម្រាប់អតិថិជនដែលបានធ្វើការទិញនៅ K-Mall , ChipMong SenSok, Exchaange Square, Monivong, KLDs និង សាមសុង Service Center និងទទួលបាន Protection Film បន្ថែមលើប្រូម៉ូសិនដែលមានស្រាប់នោះទៀត។  

 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន