no-alternative title

ត្រកូល V អ្នកឯកទេសថតរូបពេលរាត្រី V25 Pro 5G ដែលលោកវណ្ណដាតែងតែសរសើរបានចេញលក់ជាផ្លូវការហើយ

ភាពរីកចម្រើននៃប្រទេសបានធ្វើអោយបរិបទនៃពាណិជ្ជកម្មសព្វថ្ងៃមានភាពសម្បូបែប ដែលបណ្តាលឲ្យមានកន្លែងកំសាន្តជាច្រើនបើកដំណើរការក្នុងពេលរាត្រី យ៉ាងណាមិញបរិយាកាសនឹងអារម្មណ៍ល្អជាច្រើនក្នុងពេលរាត្រីនោះបានត្រឹមកប់ទុកក្នុងការចងចាំយ៉ាងស្រពិចស្រពឹលដោយសារតែមិនមានស្មាតហ្វូនដែលមានសម្ថភាពខ្ពស់ក្នុងការចាប់យករូបភាពក្នុងកម្រិតស្តង់ដារបានដូចនេះហើយ V25 Pro 5G ជាអ្នកឯកទេសថតរូបពេលរាត្រីនឹងជួយលោកអ្នកកត់ត្រានូវអានុស្សាវរីយ៍ក្នុងកំរឹតមួយដ៏អស្ចារ្យ។ សូម្បីតែលោកវណ្ណដា ក៏បានសរសើរទៅលើ៣ចំណុចសំខាន់ៗដែលមានដូចជា ឯកទេសថតរូបពេលរាត្រីនៃ V25 Pro 5G  ប្រព័ន្ធប្រតិបត្តិការ និងបទពិសោធន៍ប្រើប្រាស់រលូន ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបភាពដែលអាចបង្ហាញពីអារម្មណ៏ដ៏ជ្រាលជ្រៅបានដោយសារតែបច្ចេកវិទ្យានាំមុខគេរបស់ V25pro ដែលបំពាក់ជាមួយនឹងកាមេរ៉ាខាងមុខ 32MP AF មិនថាឆ្ងាយឬជិតអ្នកស្ថិតក្នុងការ Focus ជានិច្ច កាមេរ៉ាក្រោយទំហំ 64MP OIS ultra-sensing ដែលមានសម្ថភាពលើ ការទប់លំនឹង OIS បានupdateទៅលើប្រព័ន្ធទប់លំនឹង  OIS + EIS កាត់បន្ថយការញ័រ អស់បារម្ភពីបញ្ហាថតដែលឃើញតែមុខមិនឃើញទិដ្ឋភាពជុំវិញ។

Night Mode Portrait ផ្តិតរូបបានភ្លឺច្បាស់ នៅកន្លែងខ្សោយពន្លឺ ដូចជានៅពេលរាត្រី ជាមួយបច្ចេកវិទ្យា HDR 3.0 បំបាត់នូវពន្លឺចាំងផ្លាត ពីប្រភេទពន្លឺភ្លើងនៅផ្ទៃក្រោយ គ្មានពន្លឺស្ញាញ ពណ៌ច្បាស់ស្រស់។

Super Night Video ថតវីដេអូបានភ្លឺ និងច្បាស់ទោះបីស្ថិតនៅកន្លែងខ្សោយពន្លឺ។

វីដេអូ 4K HDR កែលម្អគុណភាពវីដេអូ ខណៈពេលដែលផ្តោតលើ Subject អស់បារម្ភ ពីពន្លឺផ្ទៃមុខក្រោយមិនស្មើគ្នា ពេលបង្ហោះ vlogs ។ 

V25 pro 5G នឹងរួមដំណើរជាមួយអតិថិជនគ្រប់ពេលវេលាក្នុងការរក្សាទុក នៅអារម្មណ៏ និង ការចងចាំតាមរយះរូបភាពដ៏ច្បាស់ល្អគ្រប់ស្ថានភាព។ 


វត្ថុមានតម្លៃគឺតែងតែយកជាប់ខ្លួនជានិច្ច ដូចនេះហើយ ជាមួយ V25 Pro 5G មានប្រព័ន្ធប្រតិបត្តិការដ៏ខ្លាំង ដែលមិនធ្វើអោយអតិថិជនមានសម្ពាធអំពីការ អស់ថ្មឡើយ ។ V25 Pro 5G មាន ថាមពលថ្មដ៏ធំ 4830mAh (TYP) និងបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន 66W មិនថាអ្នកសាកថ្ម នៅពេលកំពុងប្រើប្រាស់ឬទុកចោល ប្រព័ន្ធ Smart Charging Engine របស់ V25 Pro 5G  ប្រើប្រាស់យុទ្ធសាស្ត្រលើកម្លាំងសាកថ្មដ៏ល្អបំផុត សម្រាប់ការពារប្រសិទ្ធភាពថ្ម និងកាត់បន្ថយកម្តៅពេលសាក ដើម្បីធានាបាននូវអាយុកាលរបស់ថ្ម។ បន្ទះឈីបកំពូល — MediaTek Dimensity 1300 បន្ទះឈីបជំនាន់ចុងក្រោយនេះ មានកម្រាស់ត្រឹម 6nm ធានានូវកម្លាំងប្រតិបត្តិការខ្លាំងក្លា និងគាំទ្រនូវប្រព័ន្ធ Dual SIM 5G។ បច្ចេកវិទ្យា RAM ជំនួយជំនាន់ថ្មី 3.0 ផ្តល់អ្នកនូវ RAM ជំនួយរហូតទៅដល់ 8GB នៅពេលម៉ាស៊ីនត្រូវការ ដើម្បីផ្តល់ឱ្យអ្នកនូវបទពិសោធន៍ប្រើប្រាស់ដ៏រលូន។ នេះគឺជាពេលដ៏ប្រសើរក្នុងការបើកដំណើរការកម្មវិធីជាច្រើន និងធ្វើការឆ្លាស់រវាងកម្មវិធីដោយលែនបារម្ភពីការរអាក់រអួល។

 

ប្រព័ន្ធការពារ Privacy ថ្មីទាំងស្រុងប្រព័ន្ធប្រតិបត្តិការ Funtouch OS 12 នាំប្រព័ន្ធការពារ Privacy ទៅកាន់មួយកម្រិតទៀត ជាមួយមុខងារថ្មីដូចជា៖ APP Pinning, Privacy Indicator, Approximate Location, Unlock to Turn Off The Locked Phone, Privacy Dashboard និង Hidden Album។បទពិសោធន៍លេងហ្គេមស្មាតហ្វូនត្រូវបានបំពាក់ជាមួយបន្ទះឈីប ដែលមានកម្លាំង Core ខ្លាំងអាចរត់ក្នុងល្បឿន Clock Speed ទៅដល់ 3.0GHz គួបផ្សំជាមួយប្រព័ន្ធ Bionic Cooling ដែលឱ្យការលេងហ្គេមកាន់តែរលូន។ ប្រើប្រាស់មុខងារ Game Boost Mode សម្រាប់បើកដំណើរការ អេក្រង់ Ultra Vision 120Hz, ប្រព័ន្ធសំឡេងពេញងុំ, Linear Motor និង Game Antenna Design (អង់តែនចាប់សេវ៉ាសម្រាប់លេងហ្គេម) ឱ្យអ្នកលេងហ្គេមកម្រិតធ្ងន់ៗ ជាមួយបទពិសោធន៍រូបភាព សំឡេង និងអារម្មណ៍ដ៏អស្ចារ្យ។

 

រួសរាន់ឡើង អតិថិជន ទាំងអស់គ្នា របស់ល្អ ស្តុកតែងមានកំណត់ មិនថាត្រៀមច្រើនយ៉ាណាក៏ដោយ ។ ដូច្នេះបងប្អូនអាចធ្វើការរកជាវស្មាតហ្វូន V25 Pro 5G ក្នុងតម្លៃ 599$ នឹងទទួលបានកាដូរ Bluetooth Speaker ចាប់ពីថ្ងៃទី16 កញ្ញា ឆ្នាំ 2022 តទៅដែរមានធ្វើការដាក់លក់នៅគ្រប់បណ្ដាលហាងលក់ទូរស័ព្ទដៃ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន