តើអ្នកណាខ្លះដែលស្គាល់ OPPO តាមរយៈតារាចម្រៀង ពេជ្រ សោភា? រយៈពេលប៉ុន្មានឆ្នាំហើយដែលអ្នកស្គាល់ OPPO?

អ្នកទាំងអស់គ្នាដឹងអត់ថា តើនរណាដែលក្លាយជាតារាតំណាងរយៈពេលវែងជាងគេនៅក្នុងប្រទេសកម្ពុជា? យ៉ាងណាមិញ បច្ចុប្បន្នឃើញថានៅក្នុងប្រទេសកម្ពុជាយើងសម្បូរទៅដោយម៉ាកសញ្ញា និងប្រ៊េនល្បីៗដូចជា ផលិតផលថែរក្សាសម្រស់ សម្លៀកបំពាក់ ស្បែកជើង គ្រឿងអលង្ការ រថយន្ត ភេសជ្ជៈ និងផលិតផលបច្ចេកវិទ្យាជាច្រើន ដែលផលិតផលល្បីៗទាំងនោះភាគច្រើនសុទ្ធតែមានតារាតំណាង ឬហៅថា Brand Ambassador។

 

ពិតណាស់ តារាតំណាង ឬ Brand Ambassador ពិតជាមានសារៈសំខាន់ណាស់ក្នុងការទំនាក់ទំនង និងជះឥទ្ធិពលដល់មហាជន រួមទាំងអ្នកគាំទ្រពីផលិតផលឲ្យកាន់តែមានឈ្មោះល្បីមួយកម្រិតទៀតនៅលើទីផ្សារ។ ជាក់ស្តែង សូមលើកយកក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន  OPPO ដែលសម្រេចជ្រើសអ្នកនាង ពេជ្រ សោភា មកធ្វើជាតារាតំណាងរយៈពេល 6 ឆ្នាំមកហើយ ក្នុងនោះអតិថិជនភាគច្រើនស្គាល់ប្រ៊េន OPPO ក៏ព្រោះតែតារាចម្រៀងស្រីល្បីឈ្មោះរូបនេះផងដែរ។

ប្រហែលជាមានមនុស្សជាច្រើនឆ្ងល់ថា ហេតុអ្វីក្រុមហ៊ុន OPPO សម្រេចជ្រើសយកតារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា ជាតារាតំណាង? ហេតុអ្វី OPPO ប្រចាំប្រទេសកម្ពុជា មិនផ្លាស់ប្តូរតារាតំណាងរបស់ខ្លួន? បើធៀបជាមួយក្រុមហ៊ុនផ្សេងៗនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាស្មាតហ្វូន មានក្រុមហ៊ុនជាច្រើនបានធ្វើការផ្លាស់ប្តូរតារាតំណាងជាច្រើនមកហើយ ក្នុងនោះសូម្បីតែ OPPO ប្រចាំបណ្តាប្រទេសមួយចំនួនក៏បានធ្វើការផ្លាស់ប្តូរតារាតំណាងរបស់ខ្លួនដូចគ្នា។ នេះអាចនិយាយបានថា អ្នកនាង ពេជ្រ សោភា ជាតារាតំណាងទី1 ដែលមានរយៈពេល 7 ឆ្នាំដែលវែងជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។

ជិត 2 ទសវត្សមកនេះសម្រាប់កេរ្តិ៍ឈ្មោះបោះសម្លេងរបស់តារាចម្រៀង ពេជ្រ សោភា គឺមិនថមថយក្នុងវិស័យចម្រៀង ជាពិសេសសម្រាប់ប្រជាប្រិយភាពគាំទ្រកាន់តែខ្ពស់ត្រដាតពីមួយថ្ងៃទៅមួយថ្ងៃ នេះជាមួលហេតុដែលនាំឲ្យអ្នកនាងនៅតែអាចរក្សាតំណែងជាតារាចម្រៀងស្រីជួរមុខប្រចាំប្រទេសកម្ពុជា។ បើត្រឡប់ទៅកាលពី 6 ឆ្នាំមុន អ្នកនាងបានសាងសម្ធិទ្ធផលជាច្រើនជាមួយ OPPO ចាប់តាំងពី OPPO មកដល់ស្រុកខ្មែរដំបូងគឺមិនទាន់មានអតិថិជនច្រើន និងមិនទាន់មានអ្នកស្គាល់ច្រើន ប៉ុន្តែនៅពេលនេះ OPPO បានក្លាយជាប្រ៊េនទូរស័ព្ទដែលជាប់ចំណាត់ថ្នាក់លេខ1 រយៈពេល 3 ឆ្នាំជាប់គ្នាប្រចាំប្រទេសកម្ពុជា ដែលផលិតផលដំបូង និងផលិតផលដែលមហាជនស្គាល់ OPPO តាមរយៈ អ្នកនាង ពេជ្រ សោភា នោះគឺស្មាតហ្វូនម៉ូដែល F1 ។    

ចុះសម្រាប់អារម្មណ៍ពិតរបស់តារាចម្រៀង ពេជ្រ សោភា តើហេតុផលអ្វីដែលបណ្តាលឲ្យគាត់នៅតែបន្តសហការជា BA របស់ OPPO? រាល់ពេលតារាចម្រៀង ពេជ្រ សោភា បានផ្តល់បទសម្ភាសន៍បង្ហាញពីអារម្មណ៍ពិតដែលបណ្តាលឲ្យអ្នកនាងសម្រេចចិត្តបន្តជា BA ឲ្យ OPPO គឺដោយសារតែមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត រួមទាំងឆន្ទះតស៊ូក្នុងគ្រាលំបាកពីចំណុចសូន្យជាមួយ OPPO ដែលពេលនោះ OPPO ទើបបោះជំហានឈានជើងចូលទីផ្សារដំបូងៗមិនមែនជារឿងងាយស្រួលឡើយ រហូតទល់ពេលនេះ OPPO ត្រូវបានគេស្គាល់ និងទទួលបានការគាំទ្រពីយ៉ាងល្បីរន្ទឺពាសពេញលើទីផ្សារ ហើយឆ្នាំនេះជាឆ្នាំទី6 នៃការសហការជា BA របស់ OPPO ដែលដំណើរមួយនេះហាក់ដូចជាទើបកើតឡើងកាលពីម្សិលមិញ។ អ្នកនាង ពេជ្រ សោភា ក៏បានបន្តទៀតថា OPPO ជាក្រុមហ៊ុនដំបូងគេបង្អស់ដែលជ្រើសយកអ្នកនាងធ្វើជាតារាតំណាង ក្រោយមកទើបមានបណ្តាក្រុមហ៊ុនផ្សេងៗចុះកុងត្រាជាមួយអ្នកនាងជាបន្តបន្ទាប់។ 

រហូតទល់នឹងពេលនេះមានរយៈពេល 6ឆ្នាំហើយដែល OPPO នៅជាមួយអ្នក និងតែងតែនាំយកនូវស្មាតហ្វូនពីមួយជំនាន់ទៅមួយជំនាន់ឲ្យមានសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ហើយគោលបំណងចម្បងរបស់យើងគឺចង់ផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និងឈានមុខជានិច្ច ហើយយើងនឹងបន្តនៅជាមួយគ្នាឆ្ពោះទៅរកភាពជោគជ័យរួមគ្នា។ ដូច្នេះ! កុំភ្លេចទន្ទឹងរង់ចាំមើលថាតើ OPPO នឹងមានអ្វីប្លែកចែកជូនដល់ហ្វេនៗ OPPO Reno នាពេលខាងមុខនេះ? 

តើអ្នកណាខ្លះជាហ្វេន Reno? ឥឡូវនេះឱកាសពិសេសជាមួយ OPPO ចែកកាដូអនុស្សាវរីយ៍ជាច្រើនរង្វាន់សម្រាប់ហ្វេនគ្រប់ជំនាន់របស់ Reno ដោយគ្រាន់តែ Like និង Share បង្ហោះរូបមួយសន្លឹកដែលទាក់ទងនឹង Reno ស៊េរីណាក៏បាន លើហ្វេសប៊ុកផ្ទាល់ខ្លួន (ដាក់ជាសាធារណៈ) ភ្ជាប់នឹង #OPPORenoFansFestival #Together6th រួច Screenshot យកមក Comment ខាងក្រោមនេះ (Add Link poster) 

បញ្ជាក់៖ ការបង្ហោះរូបភាពភ្ជាប់មកជាមួយសាច់រឿងដែលមានន័យនឹងទទួលបានរង្វាន់ពិសេសទី 1 និងទី 2 ។ ហើយការជ្រើសយកហ្វេនដែលអនុវត្តគ្រប់លក្ខខណ្ឌ ហើយផ្តល់រង្វាន់ជូនទៅតាមចំណាត់ថ្នាក់ ។

ចំពោះកាដូរួមមាន៖ 1. តុក្កតាមាស Ollie (Limited Edition) ចំនួន 3 | 2. កាសឥតខ្សែ OPPO Enco Buds 2 ចំនួន 3 | 3. កាតាបស្ពាយ ចំនួន 10 | 4. ជញ្ជីងវៃឆ្លាត  ចំនួន 10។ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅក្នុងផេគផ្លូវការរបស់ OPPO ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO កំពុងស្វែងរកម្ចាស់ប្រាក់លានជារៀងរាល់ថ្ងៃ! អ្នកណាខ្លះចង់ក្លាយជាសេដ្ឋីប្រាក់លានចុងឆ្នាំ2022?

OPPO កំពុងស្វែងរកម្ចាស់ប្រាក់លានជារៀងរាល់ថ្ងៃ! អ្នកណាខ្លះចង់ក្លាយជាសេដ្ឋីប្រាក់លានចុងឆ្នាំ2022?

ដោយ ប៉េងលីន
លេចធ្លាយព័ត៌មានសំខាន់របស់ Redmi K60 Series នៅមុនការសម្ពោធជាផ្លូវការណ៌!

លេចធ្លាយព័ត៌មានសំខាន់របស់ Redmi K60 Series នៅមុនការសម្ពោធជាផ្លូវការណ៌!

ដោយ ប៉េងលីន
 ASUS Exclusive Store បើកសម្ពោធជាផ្លូវការណ៌នៅលើទីផ្សារកម្ពុជា ជាមួយនិងការដាក់តាំងលក់ផលិតផលជាច្រើន

ASUS Exclusive Store បើកសម្ពោធជាផ្លូវការណ៌នៅលើទីផ្សារកម្ពុជា ជាមួយនិងការដាក់តាំងលក់ផលិតផលជាច្រើន

ដោយ ប៉េងលីន
Samsung Galaxy S23 និង Galaxy S23 Plus បង្ហាញវត្តមាននៅលើ FCC មុនការប្រកាសចេញនៅខែកុម្ភៈ

Samsung Galaxy S23 និង Galaxy S23 Plus បង្ហាញវត្តមាននៅលើ FCC មុនការប្រកាសចេញនៅខែកុម្ភៈ

ដោយ ប៉េងលីន
ក្រុមហ៊ុន GGEAR GROUP សហការជាមួយ Footprints International School រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2022

ក្រុមហ៊ុន GGEAR GROUP សហការជាមួយ Footprints International School រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2022

ដោយ ប៉េងលីន
តើអ្នកជួបរឿងអ្វីខ្លះក្នុងឆ្នាំ 2022? តោះបង្ហោះរូបបង្ហាញអារម្មណ៍ ដើម្បីបានកាដូជាច្រើនដោយ Free Free ពី OPPO!

តើអ្នកជួបរឿងអ្វីខ្លះក្នុងឆ្នាំ 2022? តោះបង្ហោះរូបបង្ហាញអារម្មណ៍ ដើម្បីបានកាដូជាច្រើនដោយ Free Free ពី OPPO!

ដោយ ប៉េងលីន