ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

វគ្គបណ្ដុះបណ្ដាលរបស់ក្រុមហ៊ុនសាមសុង “Samsung Innovation Campus” ចាប់ដំណើរការជាផ្លូវការចាប់ពីថ្ងៃនេះហើយ!

ដោយ

Koun Jab Luffy

28 កញ្ញា 2022 11:17 ថ្ងៃត្រង់

អាន 3 នាទី

Article image
វគ្គបណ្ដុះបណ្ដាល “Samsung Innovation Campus” ដែលជាកម្មវិធីសម្រាប់យុវជនកម្ពុជា ដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យទំនាក់ទំនងព័ត៌មាន (ICT) ត្រូវបានបើកជាផ្លូវការ នៅសកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ដោយមាន 2 វគ្គ និងមានសិក្ខាកាមចូលរួមសរុបចំនួន ៦០ នាក់។ មានបេក្ខជនដាក់ពាំក្យជាង 400 នាក់ ដែលត្រូវបានឆ្លងកាត់ការជម្រុះជាច្រើនដំណាក់ពីការប្រលង  ការវាយតម្លៃពីលោកគ្រូ-អ្នកគ្រូ ទើបសំរេចជ្រើសរើសបាននិស្សិត 60 រូបនេះ ។
Article image
វគ្គបណ្ដុះបណ្ដាល “Samsung Innovation Campus” នេះ ត្រូវបានផ្ដួចផ្ដើមដោយក្រុមហ៊ុនសាមសុងក្នុងកិច្ចសហការជាមួយសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីផ្តល់ឱ្យយុវជននិស្សិតកម្ពុជានូវចំណេះដឹងថ្មីៗស្របតាមស្តង់ដារអន្តរជាតិ ។ កម្មវិធីនេះបានផ្ដល់នូវការសិក្សាអំពី Coding  & Programming ជាមួយភាសាកូដ Pyton ដែលជាភាសាកូដមានប្រជាប្រិយភាពបំផុត និងកំពុងប្រើប្រាស់គ្រប់ទិសទីពេញពិភពលោក ។ និស្សិតដែលបានបញ្ចប់កម្មវិធី Coding  & Programming នេះ នឹងបានឳកាសទៅសិក្សាវគ្គបន្ត ឳកាសការងារ និងឳកាសល្អៗជាច្រើនទៀត  ក្រោមកិច្ចសហការខិតខំជួយជ្រោមជ្រែងពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុនសាមសុង ។
Article image
ដោយប្រកាន់ភ្ជាប់ជាមួយគោលការណ៍រួមចំណែកផ្ដល់ផលវិជ្ជមានដល់សង្គម ក្នុងប្រតិបត្តការផ្តល់សេវានិងផ្គត់ផ្គង់ផលិតផល ក្រុមហ៊ុនសាមសុងតែងតែបង្កើតឱកាសសម្រាប់ប្រជាជន និងសហគមន៍ដើម្បីអភិវឌ្ឍឲ្យកាន់តែប្រសើរឡើងជាលំដាប់។ ក្នុងនោះ ការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាអាទិភាពមួយរបស់ក្រុមហ៊ុន ដោយធ្វើយ៉ាងណាជួយដល់យុវជន ដើម្បីឲ្យពួកគេអាចបញ្ចេញសក្តានុពល និងទេព្យកោសល្យរបស់ខ្លួនក្នុងការបម្រើជីវភាពខ្លួនឯងផង និងសង្គមជាតិទាំងមូលផង។
Article image
លោក Hyung Geun Lee អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា “សម្រាប់សាមសុង នេះគឺជាកិច្ចការដែលមានសារៈសំខាន់ណាស់ក្នុង ការជួយដល់សង្គម ព្រោះគោលបំណងរបស់យើង មិនមែនផ្ដោតតែលើការលក់ផលិតផលនោះឡើយ ពោលគឺចួលរួមផ្ដល់ផលវិជ្ជមាន និងប្រយោជន៍ដល់សង្គមតាមរយ:ការពង្រើកចំណេះដឹងយុវជនសម័យថ្មីតាមរយៈកម្មវិធីនានា រួមទាំងកម្មវិធី Samsung Innovation Campus ។ ហើយយើងរំពឹងទុកថា វគ្គបណ្ដុះបណ្ដាលនេះនឹងទទួលបានភាពជោគជ័យ ក្នុងការផ្ទេរចំណេះនិងជំនាញចាំបាច់ដល់សិក្ខាកាមទាំង៦០នាក់ដែលបានចូលរួមក្នុងវគ្គនេះ ។ យើងជឿជាក់ថាជំនាញទាំងនេះ នឹងជួយឲ្យប្អូនៗចូលរួមបានកាន់តែច្រើនក្នុងការអភិវឌ្ឍសង្គមជាតិរបស់ខ្លួន។”
Article image
Article image
សូមរំលឹកផងដែរថា កម្មវិធី Samsung Innovation Campus នេះ គឺជាសមិទ្ធផលនៃការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុនសាមសុង ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់ Samsung ដើម្បីផ្តល់ការគាំទ្រយ៉ាងមុតមាំ សំរាប់បេក្ខភាពទីក្រុងប៊ូសានក្លាយជាម្ចាស់ផ្ទះនៃពិព័រណ៍ពិភពលោក World Expo 2030 ។  ក្នុងនាមជាសមាជិកពេញសិទ្ធិនៃគណៈកម្មាធិការជំរុញការបោះឆ្នោតជ្រើសរើសទីក្រុង Busan សំរាប់ World Expo 2030 ក្រុមហ៊ុនសាមសុងក៏បានធ្វើការណែនាំពីគុណសម្បត្តិនៃទីក្រុងប៊ូសានដែលមានលក្ខណៈទំនើប  ស៊ីវិល័យ  សមត្ថភាពផ្នែកបច្ចេកវិទ្យា  និងលក្ខណ្ឌអំណោយផលជាច្រើនទៀត  រួមទាំងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកូរ៉េដើម្បីសំរេចឲបានជោគជ័យសំរាប់កម្មវិធី Busan World Expo 2030 នេះ ។
Article image
Article image
អំពី Samsung Electronics Co., Ltd.
Samsung បំផុសគំនិតពិភពលោក និងរៀបចំអនាគតជាមួយនឹងការផ្លាស់ប្តូរគំនិត និងបច្ចេកវិទ្យាថ្មី។ ក្រុមហ៊ុនកំពុងកំណត់ឡើងវិញនូវពិភព ទូរទស្សន៍ ទូរស័ព្ទឆ្លាតវៃ នាឡិការឆ្លាយវៃ ថេប្លេត បរិក្ខារឆ្លាតវៃ network systems, memory ប្រព័ន្ធ LSI ដំណោះស្រាយ foundry and LED ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom តាមរយៈ http://news.samsung.com ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

វគ្គបណ្ដុះបណ្ដាលរបស់ក្រុមហ៊ុនសាមសុង “Samsung Innovation Campus” ចាប់ដំណើរការជាផ្លូវការចាប់ពីថ្ងៃនេះហើយ!