no-alternative title

ក្រុមហ៊ុន អ៊ី ស៊ី អាយ និង Panasonic Connect Asia សហការគ្នារៀបចំកម្មវិធីថ្លែងអំណរគុណដល់តំណាងចែកចាយរបស់ខ្លួននៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី

កាលពីថ្ងៃទី 26 ខែ តុលា ឆ្នាំ 2022 កន្លងទៅនេះ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប្យ៊ូសិន និង ក្រុមហ៊ុន Panasonic Connect Asia បានសហការគ្នារៀបចំកម្មពិធីជួបជុំដៃគូរអាជីវកម្មរបស់ខ្លួនក្នុងគោល បំណងថ្លែងអំណរគុណដល់ដៃគូរអាជីវកម្មនិង ចែករំលែកចំណេះដឹងបន្ថែមទៅលើផលិតផល Panasonic ម៉ាស៊ីនបញ្ចាំងស្លាយ (Projector)និង ផ្ទាំងបញ្ចំាងស្តង់ដាដើម្បីពង្រឹងនូវទំនាក់ទំនង និងបង្កើនភាពជឿជាក់អោយ កាន់តែខ្លាំង។

រូបភាពពាណិជ្ជកម្ម
no-alternative title

មួយវិញទៀតក្នុងគោលបំណងផ្សព្វផ្សាយអោយបានកាន់តែទូលំទូលាយថាផលិតផល Panasonic Connect Asia មានដៃគូតំណាងចែកចាយពីក្រុមហ៊ុននាំចូល និងចែកចាយស្របច្បាប់ នូវម៉ាស៊ីនបញ្ចាំងស្លាយ(Projector) និងផ្ទាំងបញ្ចំាងស្តង់ដានៅក្នុងប្រទេសកម្ពុជា ជាមួយការធានា ត្រឹមត្រូវពីរោងចក្រផ្ទាល់ និងជាផលិតផលសុទ្ធ100% ។ 

កម្មវិធីនេះផងដែរក៏មានការចូលរួមជាកិត្តិយសពីសំណាក់ លោក ញ៉េប ចន្ថា ដែលជាប្រធាន គ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប្យ៊ូសិន និង លោក Shaun Heng, ដែលជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Panasonic Connect Asia ក៏ដូចជាដៃគូសហការកំពូលៗភ្ញៀវ កិត្តិយសជាច្រើនទៀតដូចជា លោក Yasunobu Matsumoto, អគ្គនាយក Panasonic ប្រចាំប្រទេសកម្ពុជា។

នៅក្នុងកម្មវិធីដ៏ពិសេសនេះ លោក ញ៉េប ចន្ថា  ក៏ដូចជាលោក Shaun Heng បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយស្ដីពីអត្ថន័យ និងគោលបំណងនៃការសហការរវាងភាគីទាំងពីរ ។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប្យ៊ូសិន គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់នូវគ្រឿងបរិក្ខារ អេឡិចត្រូនិកយ៉ាងសម្បូរបែបដែលសុទ្ធសឹងតែជា ផលិតផលម៉ាកល្បីៗលើពិភពលោក ដែលមានគុណភាពខ្ពស់ជាទីទុកចិត្តនិងមានការធានាយ៉ាងត្រឹមត្រូវផងដែរ ។ 

ឆ្លៀតក្នុងឱកាសនេះផងដែរ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប្យ៊ូសិន  ក៏ដូចជាក្រុមហ៊ុន Panasonic Connect Asia សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រដល់ក្រុមហ៊ុនទាំងពីរ កន្លងមកហើយសន្យាថានិងខិតខំប្រឹងប្រែងផ្តល់សេវាកម្មរបស់ខ្លួនអោយល្អជាងគេ ជូនដល់អតិថិជន ទាំងអស់ផងដែរ ។

 

Panasonic Connect Co., Ltd ត្រូវបានបង្កើតឡើងនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២២ ហើយជាផ្នែកមួយនៃ Panasonic Group ដែលទើបនឹងផ្លាស់ប្តូរទៅជាប្រព័ន្ធក្រុមហ៊ុនប្រតិបត្តិការ។ ជាមួយនឹងបុគ្គលិកប្រហែលជា ២៨៥០០នាក់ជុំវិញពិភពលោក និងទិន្នន័យលក់ប្រចាំឆ្នាំ ៩២៤,៩ពាន់លានយ៉េនដែលជាស្នូលក្នុងការរីកដុះដាលនៃដំណើរការអាជីវកម្ម B2B របស់ Panasonic Group និងផ្តល់នូវគុណតម្លៃទៅដល់អតិថិជនដោយរួមបញ្ចូលនូវគ្រឿងបង្គុំឈានមុខ កម្មវិធីដ៏ឆ្លាតវៃ ព្រមជាមួយនឹងចំណេះដឹងក៏ដូចជាបទពិសោធន៍ជាង១០០ឆ្នាំនៃវិស្វកម្មឧស្សាហកម្មផងដែរ។ កម្មវត្ថុរបស់ក្រុមហ៊ុនគឺ “ការផ្លាស់ប្តូរការងារដើម្បីសង្គមឈានទៅមុខនាពេលអនាគត” តាមរយៈ នវានុវត្តន៍នៅក្នុងខ្សែសង្វាក់ផលិតកម្ម សេវាកម្មសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យកំសាន្ត។ Panasonic Connectផ្តោតទៅលើការរួមចំណែកនៃការសម្រេចបាននូវនិរន្តរភាពសង្គម និង សុខុមាលភាពសម្រាប់មនុស្សគ្រប់ៗគ្នា។ 

Panasonic Connect Asia គឺជាអង្គភាពអាជីវកម្មដែលមានទីស្នាក់ការកណ្តាលនៅ ប្រទេសសិង្ហបុរីដែលផ្តោតទៅលើទីផ្សារអាស៊ីប៉ាស៊ីហ្វិកជាពិសេសម៉ាស៊ីនចាក់បញ្ចាំងស្លាយ និង ផ្ទាំងបញ្ចាំងស្តង់ដារ។

ទំនាក់ទំនងក្រុមហ៊ុន៖

អគារលេខ16Eo. ផ្លូវ 290, សង្កាត់ ទួលស្វាយព្រៃ II, រាជធានី ភ្នំពេញ

ទំនាក់ទំនងទូរស័ព្ទលេខ: (+855-78) 888 591

ហ្វេសប៊ុក ៖ ECI Distribution

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន