ស្វែងរកពួកយើង:

ស្មាតហ្វូន Honor X6 កំពុងលក់ដាច់ខ្លាំង បន្ទាប់ពីការប្រកាសដាក់លក់នៅលើទីផ្សារស្រុកខ្មែររយៈពេលខ្លី!

ដោយ

Koun Jab Luffy

26 តុលា 2022 02:32 រសៀល

អាន 2 នាទី

Honor X6 គឺជាស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មីមួយ ដែលទើបតែមានលក់នៅលើផ្សារប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះជាមួយនិងតម្លៃពិសេសត្រឹមតតែ 149 ដុល្លារតែប៉ុណ្ណោះ។ ក្រុមហ៊ុន Honor បានបញ្ជាក់ថា បន្ទាប់ពីការប្រកាសលក់រយៈពេលខ្លីនោះ ឃើញថា ស្មាតហ្វូនស៊េរីថ្មីនេះ បានក្លាយជាម៉ូដែលថ្មីមួយ ដែលមានការពេញនិយមខ្លាំងមែនទែននៅក្នុងចំណោមស្មាតហ្វូនដែលតម្លៃប្រហាក់ប្រហែលគ្នា។ ចំណុចដែលគេមើលឃើញថាស្មាតហ្វូនថ្មី Honor X6 នេះភាពលេចធ្លោខ្លាំងជាងគេនោះទៅលើកាមេរ៉ា និងទំហំថ្ម។
Article image
Honor X6 ត្រូវបានក្រុមហ៊ុនធ្វផការរចនាជាមួយនិងអេក្រង់ LCD មានទំហំធំដល់ទៅ 6.5-អ៊ីង និងមានសមត្ថភាពអាចបង្ហាញចេញបានកម្រិត HD+ ទំហំ 720x1600pixels នៅលើខ្នាត 20:9 ព្រមទាំងមានល្បឿន 60Hz Refresh Rate។ ស្មាតហ្វូន Honor X6 មានតួខ្លួនទំហំ 163.66x75.13x8.68mm និងមានទម្ងន់ 194 grams។ ក្រឡេកមកមើលចំណុចសំខាន់របស់ស្មាតហ្វូន Honor X6 នេះវិញ គឺមុខងារថតរូប។
Article image
នៅលើស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាមុខទំហំ 5-Megapixel មានសមត្ថភាពខ្ពស់ អាចថតវីដេអូបានដល់ទៅកម្រិត1080p ហើយសម្រាប់កាមេរ៉ាក្រោយវិញគឺមានចំនួន 2 គ្រាប់ ដោយកាមេរ៉ាគោល គឺមានទំហំ 50-Megapixel និងគ្រាប់ទីពីរគឺមានទំហំ 2-Megapixel ដែលមិនត្រឹមតែអាចចាប់រូបភាពបានច្បាស់ប៉ុណ្ណោះទេ គឺថែមទាំងអាចថតវីដេអូបានដល់កម្រិត 1080p ទៀតផង។
Article image
ហើយបើនិយាយពីក្លាំងម៉ាស៊ីនវិញ នៅលើស្មាតហ្វូនលំដាប់ថវិកាស៊េរីថ្មី Honor X6 នេះ គឺមានការដាក់អោយប្រើប្រាស់មកជាមួយនូវបន្ទះឈីប MediaTek Helio G25 ហើយនិងរត់ជាមួយស្បែកមុខកម្មវិធី Magic UI 6.1 ដែលផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 12 OS ចេញពីប្រអប់តែម្តង។ សា្មតហ្វូននេះ ត្រូវបានក្រុមហ៊ុនតម្លើងមកនូវ រ៉េមទំហំ 4GB និងមានអង្គចងចាំក្នុងម៉ាស៊ីនទំហំ 64GB។ ស្មាតហ្វូន Honor X6 មានថ្មទំហំ 5,000mAh។