ស្វែងរកពួកយើង:

នៅពេលនេះស្មាតហ្វូន Huawei អាចប្រើប្រាស់សេវាកម្ម Google ឬ PlayStore បានវិញហើយ!

ដោយ

Koun Jab Luffy

31 តុលា 2022 04:08 ល្ងាច

អាន 1 នាទី

Article image
ថ្មីៗនេះ បន្ទាប់ពីបានឃើញនូវព័ត៌មានជាច្រើនដែលផុសនៅលើបណ្តាញសង្គមនានានៅក្នុងប្រទេស ដោយនិយាយអំពីសា្មតហ្វូន Huawei ដែលអាចប្រើប្រាស់សេវាកម្ម Google ឬ PlayStore Service នោះ ថ្ងៃនេះ ក្រុមការងាររបស់ពិភពអេឡិចត្រូនិក ក៏បានធ្វើការសាកល្បងដោនឡូដកម្មវិធីថ្មីមួយ ដែលឈ្មោះថា GMS GBOX យកមកតម្លើងនៅលើស្មាតហ្វូន Huawei ក៏ដូចជា ថេប្លេត Huawei ឃើញថា ឧបករណ៌ទាំងនេះ ពិតជាអាចប្រើប្រាស់នូវសេវាកម្មរបស់ Google ពិតមែន។
Article image
ដូច្នេះ ចាប់ពីពេលនេះតទៅ សម្រាប់លោកអ្នកដែលកំពុងប្រើប្រាស់ស្មាតហ្វូន Huawei ក៏ដូចជាថេប្លេត Huawei គឺអាចធ្វើការដោនឡូដកម្មវិធី GMS GBOX នេះ បានតាមរយៈ Link: https://gboxlab.com/?fbclid=IwAR2KnO9ZB5GkkQD-ZXDCGoAGt8BHLNsswLMLxQj205WI1HQBzn_ducFbCus  មកតម្លើងនៅលើឧបករណ៌របស់ខ្លួន។ ជាមួយនិងតម្លើងកម្មវិធីនេះ គឺមានភាពងាយស្រួលជាទីបំផុត គឺធ្វើឡើងមតាមលំដាប់ដូចអ្វីដែលយើងធ្លាប់ធ្វើទៅលើកម្មវិធីនានាអញ្ចឹងដែរ។
Article image
Article image