no-alternative title
no-alternative title

វត្តមានរបស់ Xiaomi នៅក្នុងព្រឹត្តិការណ៌ Cambodia Tech Expo 2022 ពិតជាកក្រើក!

Xiaomi ដាក់បង្ហាញស្មាតហ្វូន Xiaomi 12T Pro បំពាក់មកជាមួយនូវកាមេរ៉ាដែលមានទំហំធំដល់ទៅ 200-Megapixel មុនគេបង្អស់នៅកម្ពុជានៅក្នុងព្រឹត្តិការណ៌ Cambodia Tech Expo 2022 ពិតជាកក្រើក!កាលពីថ្ងៃទី 11 ខែវិច្ឆិកា កន្លងទៅនេះ ក្រុមហ៊ុន Xiaomi ដែលជាម៉ាកយីហោដ៏ល្បីល្បាញរបស់ប្រទេសចិន បានចូលរួមការដាក់តាំងបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីៗ រួមជាមួយនិងផលិតផលអេឡិចត្រូនិកជាច្រើន នៅក្នុងព្រឹត្តិការណ៌ Cambodia Tech Expo 2022 ដែលបានរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅអគារកោះពេជ្រ។ ព្រឹតិ្តការណ៌នេះ គឺមានរយៈពេល 3 ថ្ងៃ គឺចាប់ពីថ្ងៃទី 11 ដល់ទី 13 ខែវិច្ឆិកា នឹងមានការចូលរួមពិពរណ៌ ពីសំណាក់ក្រុមហ៊ុនធំៗ និងស្ថាប័ននានាចំនួនជាង 400 ស្តង់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរយៈពេល 3 ថ្ងៃនេះ នៅស្តង់បង្ហាញផលិតផលរបស់ក្រុមហ៊ុន Xiaomi គឺមានអ្នកចូលទស្សនា និងប៉ះផ្ទាល់ទៅលើផផលិតផលថ្មីៗរបស់ក្រុមហ៊ុននេះ ក៏ដូចជាមានការចូលរូមថតរូបជាមួយផលិតផលស្មាតហ្វូនស៊េរីថ្មីម៉ូដែល Xiaomi 12T Series របស់ក្រុមហ៊ុននេះច្រើនខ្លាំងមែនទែន ដែលភាគច្រើននៃអ្នកទាំងនោះ គឺសុទ្ធតែជាហ្វេនរបស់ក្រុមហ៊ុន Xiaomi នេះតែម្តង ហើយអ្វីដែលធ្វើអោយកក្រើក និងមានការចាប់អារម្មណ៌ខ្លាំងនោះ គឺថា នៅស្តង់របស់ក្រុមហ៊ុន Xiaomi គឺមានអ្នកបង្កើតមាតិកាថ្មីៗ Content Creator, YouTuber ហើយនិងអ្នកសារព័ត៌មានជាច្រើន បានចូលរួមធ្វើការប៉ះផ្ទាល់ដំបូងទៅលើស្មាតហ្វូនជំនាន់ថ្មី ដែលមានកាមេរ៉ាទំហំដល់ទៅ 200-Megapixel។ 

សូមជំរាបថា ក្រុមហ៊ុន Xiaomi បានធ្វើអោយពិភពលោកមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនិងវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Xiaomi 12T Series នេះ។ បើនិយាយពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺពិតជាពិសេខ្លាំងមែនទែន។ Xiaomi 12T Pro ត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយអេក្រង់ទំហំ 6.67-អ៊ីង AMOLED មានសមត្ថភាពអាចបង្ហាញចេញបានទំហំ 2712×1220 pixels និងមានការល្បឿនរត់បាន 120Hz Refresh Rate។ ស្មាតហ្វូននេះប្រើឈីប Qualcomm Snapdragon 8+ Gen 1 មានរ៉េមទំហំ 12GB LPDDR5 និងអង្គចងចាំទំហំ 256GB។ 

ស្មាតហ្វូន Xiaomi 12T Pro បំពាក់មកជាមួយនូវកាមេរ៉ាដែលមានទំហំធំដល់ទៅ 200-Megapixel មុនគេបង្អស់នៅកម្ពុជា និងមានគ្រាប់ទីពីរទំហំ 8-Megapixel Ultra-Wide-Angle F/2.2 Aperture និងគ្រាប់ទីបីមានទំហំ 2-Megapixel Macro។ សម្រាប់កាមេរ៉ាមុខរបស់ Xiaomi 12T Pro គឺមានទំហំ 20-Megapixel។ ស្មាតហ្វូននេះ មានថ្មទំហំ 5000mAh គាំទ្រដោយកម្លាំងសាក 120W fast charging សាកត្រឹម 19នាទីពេញ 100%។

Xiaomi 12T Series នឹងដាក់សម្ពោធជាផ្លូវការឆាប់ៗនេះ សម្រាប់ពត៍មានបន្ថែមសូមចូលទៅកាន់

គេហទំព័រហ្វេសប៊ុកផ្លូវការ: Xiaomi Cambodia https://www.facebook.com/xiaomicambodiaofficial  

Telegram Channel: https://t.me/xiaomikhmer 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន