no-alternative title

ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នាតាមរយៈទេពកោសល្យបច្ចេកវិទ្យា

ភ្នំពេញ, ប្រទេសកម្ពុជា – ក្រុមហ៊ុន អុីដតខូ ខេមបូឌាដែលជាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ី ក្រោមក្រុមហ៊ុន edotco Group គឺជាអ្នកឧបត្ថម្ភមួយក្នុងពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២។ ពិព័រណ៍ និងសន្និសីទបច្ចេកវិទ្យាដ៏ធំបំផុតមួយរបស់កម្ពុជា ផ្តោតលើនវានុវត្ដន៍លើបច្ចេកវិទ្យា សេដ្ឋកិច្ច និងសង្គមឌីជីថល ក៏ដូចជាបដិវត្តន៍ឧស្សាហកម្មទីបួន (4IR)។

ជាមួយនឹងប្រធានបទ "ការដោះស្រាយការប្រកួតប្រជែងរួមគ្នាតាមរយៈទេពកោសល្យបច្ចេកវិទ្យា" ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ បានប្រព្រឹត្តឡើងកាលពីថ្ងៃទី ១១ ដល់ ១៣ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ A-F)។

រូបភាពពាណិជ្ជកម្ម
no-alternative title

ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ មិនត្រឹមតែជាពិព័រណ៍ និងសន្និសីទបច្ចេកវិទ្យាដ៏ធំបំផុតរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាព្រឹត្តិការណ៍ដ៏ធំមួយក្រៅពីកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ ផងដែរ។ នេះជាឱកាសដ៏ល្អសម្រាប់អ្នកចូលរួមក្នុងការចូលរួមកិច្ចពិភាក្សា និងវគ្គចែករំលែកបទពិសោធន៍រវាងអ្នកជំនាញ ស្វែងយល់ពីប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលនៃ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពង្រីកចំណេះដឹង និងបណ្តាញអាជីវកម្ម និងជាពិសេសស្វែងរកឱកាសវិនិយោគ។

 

ជាមួយនឹងបង្គោលអង់តែនទូរសព្ទជាង ៤០០០ នៅទូទាំងព្រះរាជាណាចក្រ ក្រុមហ៊ុន អុីដតខូ បានទទួលជោគជ័យក្នុងការកសាង និងដាក់ពង្រាយបង្គោលអង់តែនទូរសព្ទជាច្រើន ដើម្បីបង្កើនគុណភាពនៃសេវាកម្ម (QOS) ឬបណ្តាញទូរសព្ទចល័តសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាលើកកម្ពស់ការរចនាប្រកបដោយនិរន្តរភាព និងនវានុវត្ដន៍ដែលដំណើរការស្របតាម សហគមន៍ និងបរិស្ថានក្នុងព្រះរាជាណាចក្រកម្ពុជា។

“ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ជាវេទិកាសម្រាប់បង្កើននៃទំនាក់ទំនងពាណិជ្ជកម្មរវាងសហគ្រិន សហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្ម និងអ្នកវិនិយោគ។ លើសពីនេះទៀត ពិព័រណ៍នេះក៏អាចគាំទ្រនវានុវត្ដន៍ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។ វាជាយុទ្ធនាការដ៏សំខាន់មួយដើម្បីបង្កើនការយល់ដឹង និងផ្តល់នូវក្របខណ្ឌចែករំលែក ការផ្ដល់យោបល់ និងការស្រាវជ្រាវ។ លើសពីនេះ វាជួយលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីដែលមានអត្ថប្រយោជន៍ និងទាក់ទាញសម្រាប់ទស្សនវិស័យអាជីវកម្មក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ក្នុងប្រទេសកម្ពុជា”លោក Phillip Wong នាយកប្រចាំតំបន់នៃ ក្រុមហ៊ុន អ៊ីដតខូ ប្រចាំប្រទេសកម្ពុជា និងឡាវ។

ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រឹងវិស្វកម្មប្រកបដោយនិរន្តរភាព និងការថែរក្សាបរិស្ថាន ក្រុមហ៊ុន អុីដតខូ  ខេមបូឌា ក៏មានគម្រោងប្រើប្រាស់ឫស្សីក្នុងការសាងសង់បង្គោលទូរគមនាគមន៍របស់ខ្លួន។ គម្រោងនេះត្រូវបានបង្កើតឡើងដោយសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។ ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ដោយ ITC បានផ្តោតលើការរចនា និងលទ្ធភាពជោគជ័យនៃឫស្សីជាសម្ភារៈជំនួសសម្រាប់រចនាសម្ព័ន្ធដែកនៅក្នុងការកសាងបង្គោលទូរគមនាគមន៍។

លោក Phillip Wong ក៏បាននិយាយផងដែរថា “អុីដតខូ  តែងតែធ្វើការពិសោធន៍ជាមួយសម្ភារៈ ផ្សេងៗនិងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ ក្រុមហ៊ុនបានសហការជាមួយនឹងអតិថិជនរបស់ខ្លួន ដើម្បីគាំទ្រដល់តម្រូវការទំនាក់ទំនង និងការកសាងហេដ្ឋារចនាសម្ព័ន្ធ។

យើងមានសេចក្តីសោមនស្សរីករាយដែលបានសហការជាមួយដៃគូពាក់ព័ន្ធដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជា ជាពិសេសក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។ ដោយសារវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍របស់កម្ពុជាគឺជាវិស័យមួយដែលមានសក្តានុពល ហើយវាស្របតាមកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេស ក្រុមហ៊ុនសូមអញ្ជើញអ្នកពាក់ព័ន្ធទាំងអស់ និងសាធារណជនចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍នេះម្តងទៀតនាពេលអនាគត។”

 

អំពី ក្រុមហ៊ុន edotco Group

បង្កើតឡើងក្នុងឆ្នាំ ២០១២ ក្រុមហ៊ុន edotco Group គឺជាក្រុមហ៊ុនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ក្នុងតំបន់ និងរួមបញ្ចូលគ្នាដំបូងគេនៅអាស៊ី ដែលផ្តល់នូវដំណោះស្រាយពីចុងដល់ចប់ក្នុងវិស័យសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ចាប់ពីការជួលអគារ ការជួលទីតាំង ការសាងសង់ ថាមពល ការបញ្ជូន ប្រតិបត្តិការ និងការថែទាំ (O&M)។

edotco Group ប្រតិបត្តិការ និងគ្រប់គ្រងផលប័ត្រលើបង្គោលអង់តែនទូរស័ព្ទក្នុងតំបន់ជាង ៥០០០០ នៅទូទាំងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី បង់ក្លាដែស កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន ហ្វីលីពីន មីយ៉ាន់ម៉ា និងឡាវ។ edotco ខិតខំផ្តល់នូវលទ្ធផលល្អក្នុងការផ្តល់សេវាកម្ម និងដំណោះស្រាយហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ សេវាត្រួតពិនិត្យតាមពេលវេលាជាក់ស្តែងដ៏ទំនើបបំផុតរបស់ខ្លួន echo បានជំរុញឱ្យមានការកែលម្អយ៉ាងសំខាន់ក្នុងប្រតិបត្តិការ ខណៈដែលបង្កើនប្រសិទ្ធភាពប្រតិបត្តិការជាអតិបរមាទាក់ទងនឹងការប្រើប្រាស់ថ្ម ថាមពល និងប្រេងឥន្ធនៈសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ ថ្មីៗនេះ ក្រុមហ៊ុន edotco Group បានទទួលពានរង្វាន់ Frost & Sullivan ២០២១ Asia Pacific Telecoms Tower Company of the Year Award សម្រាប់ការរីកចម្រើន និងដំណើរការអាជីវកម្មគំរូរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.edotcogroup.com 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន