ស្វែងរកពួកយើង:

កែលម្អគុណភាពជីវិតជាមួយនឹងកម្មវិធីរត់ Xiaomi POP Run 2022

ដោយ

Koun Jab Luffy

26 វិច្ឆិកា 2022 02:23 រសៀល

អាន 3 នាទី

Article image
ទីក្រុងភ្នំពេញ ថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 2022 - Xiaomi ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងឧបករណ៍ឆ្លាតវៃឈានមុខគេលើពិភពលោក បន្តលើកទឹកចិត្តសហគមន៍ Xiaomi Fans ឱ្យសុខភាពរបស់ពួកគេប្រសើរឡើងតាមរយៈសកម្មភាពរត់ប្រចាំឆ្នាំ Xiaomi POP Run 2022 ។
Article image
Xiaomi POP Run គឺជាសកម្មភាពក្រៅផ្ទះដែលពេញនិយមបំផុតរបស់សហគមន៍ Xiaomi ។ ព្រឹត្តិការណ៍នេះកើតមកក្នុងគោលបំណងលើកទឹកចិត្ត Xiaomi Fans ឱ្យរត់ដើម្បីសុខុមាលភាពសាធារណៈ ព្រមទាំងគ្របដណ្តប់ប្រទេសផ្សេងៗគ្នាជាច្រើន។ ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ Xiaomi Fans តែងតែពាក់អាវយឺតពណ៌ទឹកក្រូចធម្មតានៃម៉ាក Xiaomi ដែលបង្ហាញពីភាពស៊ីសង្វាក់គ្នា និងសាមគ្គីភាព។ ជាពិសេស Xiaomi Fans មានឱកាសទទួលបានបទពិសោធន៍ពីផលិតផលត្រួតពិនិត្យសុខភាពចុងក្រោយបង្អស់របស់ Xiaomi គឺ Xiaomi Smart Band 7។ លើសពីនេះ ក៏មានសកម្មភាពកម្សាន្តផ្សេងៗដូចជាបានជួបជាមួយកីទ្បាករបាល់ទាត់អាជីព អ្នករត់ប្រណាំងអាជីព ការលេងល្បែងប្រជាប្រិយ ក៏រួមចំណែកធ្វើឱ្យបរិយាកាសព្រឹត្តិការណ៍កាន់តែរំភើបផងដែរ។
Article image
នៅទីក្រុងភ្នំពេញ ព្រឹត្តិការណ៍ Xiaomi POP Run លើកដំបូងត្រូវបានប្រារព្ធឡើងនៅថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 2022។ បន្ទាប់ពីបញ្ចប់ការរត់ចម្ងាយ 2km អ្នកចូលរួមម្នាក់ៗនឹងទទួលបានមេដាយ និងកាដូរអនុស្សាវរីយ៍។  នៅចុងបញ្ចប់នៃព្រឹត្តិការណ៍នេះ មានការចាប់ឆ្នោតផ្សងសំណាងជាមួយនឹងរង្វាន់ទូរសព្ទ័ Redmi A1, Xiaomi Smart Band 7, ជញ្ជីងឆ្លាតវៃ និងផលិតផល Xiaomi ជាច្រើនទៀត។ ក្នុងកម្មវិធីនេះសមាជិកជាង 100 នាក់នៃសហគមន៍ Xiaomi បានចូលទៅរត់ក្នុងទីធ្លាវិទ្យាល័យឥន្ទ្ររទេវី ដែលបានទទួលការស្វាគមន៍ និងគាំទ្រដ៏កក់ក្ដៅពីលោកនាយកសាលាទៀតផង។
Article image
នៅឆ្នាំនេះ សហគមន៍ Xiaomi សកលក៏បានស្វាគមន៍ព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបជាច្រើនពី Xiaomi នៅក្នុងតំបន់ចំនួន 13 ដោយមានគោលដៅបញ្ជាក់ពីមុខងារសំខាន់ៗរបស់ Xiaomi Smart Band 7 ដូចជាមុខងាររាប់ចំនួនជំហាន វាស់ចង្វាក់បេះដូង វាស់កម្រិតអុកស៊ីសែននៅក្នុងម៉ាស៊ីន (SPO2), តាមដានការគេង, តាមដានកម្រិតនៃភាពតានតឹង, និងតាមដានសុខភាពស្រ្តីប្រចាំខែជាដើម។ ក្នុងឆ្នាំ 2019 Xiaomi POP Run ត្រូវបានប្រារព្ធឡើងនៅក្នុងតំបន់ចំនួន 5 រួមមាន រុស្ស៊ី ម៉ិកស៊ិក បារាំង អេស្ប៉ាញ និងវៀតណាម ដែលមានសមាជិកចុះឈ្មោះសរុបជាង 4500។
Article image
នៅឆ្នាំ 2021 សហគមន៍ Xiaomi បានរៀបចំព្រឹត្តិការណ៍រត់តាមអ៊ីនធឺណិតជាសកលជាលើកដំបូង ដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យរក្សាទម្លាប់នៃការរត់រយៈពេល 21 ថ្ងៃ។ ព្រឹត្តិការណ៍អនឡាញបានទទួលអ្នកតាមដានច្រើនជាង 1.7 លាន (Page View) 880 ពាន់ការចូលមើលគេហទំព័រតែមួយគត់ (Unique Visit) បានទាក់ទាញអ្នកចូលរួមជាង 27,000 នាក់មកពីជាង 125 ប្រទេស ដោយប្រមូលផ្តុំគ្នា 450 លានជំហាន។ លើសពីនេះ Xiaomi ក៏រៀបចំយុទ្ធនាការផ្សព្វផ្សាយសមរម្យនៅក្នុងប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងរុស្ស៊ីជាដើម។
Article image
Xiaomi Camboida ក៏មានកិត្តិយសក្នុងការបរិច្ចាគមូលនិធីសរុប 5,000,000 រៀល ដើម្បីគាំទ្រលើកទឹកចិត្ដដល់ប្អូនៗសិស្សានុសិស្សនៅវិទ្យាល័យឥន្ត្ររទេវីដែលជួបការលំបាក ដែលមូលនិធីនេះក៏មានចំណែកបានចូលរូមពី Xiaomi Fans, និងដៃគូរសហការរបស់យើងដូចជា We Run Cambodia, CATPRO, Tech Zone, និង One Click.
Article image
សូមជំរាបថា ក្រុមហ៊ុន Xiaomi បានបង្កើតកិត្តិនាមរបស់ខ្លួនលើទីផ្សារអន្តរជាតិអស់រយោះពេល 12 ឆ្នាំ គិតត្រឹមឆ្នាំ 2022 នេះ ជាក្រុមហ៊ុនទូរសព្ទ័ចំណាត់ថ្នាក់លេខ 3 លើពិភពលោក និង ឈានមុខគេដោយក្រុមហ៊ុនបានបំពេញនូវតម្រូវការដល់អតិថិជន រាប់រយលាននាក់ នៅទូទាំងសកលលោក តាមរយ:ការបង្កើតផលិតផលបច្ចេកវិទ្យាទំនើប និង eco system ដ៏ឆ្លាតវៃ មានដូចជាផលិតផល Smart Home និងផលិតផលជាច្រើនទៀតជាងបីពាន់មុខ ដែលធ្វើឲ្យជីវិត មានភាពងាយស្រួល និងទាន់សម័យ ( Xiaomi Smart Life Made Simple )។
Article image
សម្រាប់ពត៌មានបន្ថែមសូមតាមដានគេហទំព័រហ្វេសប៊ុកផ្លូវការ Xiaomi Cambodia។
Article image