ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

TECNO សម្ពោធដំណើរការនូវ TECNO Exclusive Store មជ្ឍមណ្ឌលតាំងលក់ស្មាតហ្វូនបែបទំនើបនៅផ្សារអ៊ីអន 3 ឬ AEON Mean Chey

ដោយ

Koun Jab Luffy

05 កុម្ភៈ 2024 06:39 ព្រលឹម

អាន 3 នាទី

Article image
ក្រោយពីទទួលបានជោគជ័យលើសពីការរំពឹងទុក ពីសំណាក់ប្រជាជនកម្ពុជា លើស្មាតហ្វូន TECNO រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន TECNO បានពង្រីកខ្លួនយ៉ាងឆាប់រហ័ស រហូតមានហាងជាដៃគូចែកចាយរហូតដល់ទៅជាង ៣០០០ហាងនៅគ្រប់បណ្តាខេត្តក្រុង មិនតែប៉ុណ្ណោះក៏ឈានដល់ការបើកសម្ពោធនដំណើរការនូវ TECNO Exclusive Store ដែលជាមជ្ឍមណ្ឌលស្មាតហ្វូន TECNO បែបទំនើប នៅ ជាន់ទី១  ផ្សារទំនើប AEON Mean Chey រាជធានីភ្នំពេញ នៅថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៤នេះតែម្តង។
ការដាក់សម្ពោធ TECNO Exclusive Store ខ្នាតស្តង់ដារ សាខាថ្មីនេះ ក្រុមហ៊ុន TECNO មានគោលដៅ ផ្តល់ភាពងាយស្រួលដល់អតិថិជនដែលនិយមគាំទ្រស្មាតហ្វូន TECNO គ្រប់ស៊េរីគ្រប់ម៉ូឌែល ដូចជា SPARK 20 Series, POVA 5 Series, CAMON Series ជាដើម។ TECNO Exclusive Store សាខា ផ្សារទំនើប AEON Mean Chey រាជធានីភ្នំពេញ នេះ ចាប់បើកដំណើរការ ពីម៉ោង ០៩ ព្រឹក ដល់ ០៩ យប់ ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ដែលបង្កលក្ខណៈកាន់តែងាយស្រួលដល់អតិថិជន។
Article image
នៅក្នុងកម្មវិធី បើកសម្ពោធនិងបើកដំណើរការនូវ TECNO Exclusive Store អ្នកចូលរួមជួបជាមួយវត្តមាន អាយដលក្នុងវិស័យហ្គេម ជាច្រើនរូបដូចជា ក្រុមតំណាងជាតិ M5 ក្រុម See You Soon, Paragon Gaming, សារព័ត៌មាន Electronic World Magazine និង Top Fans របស់ TECNO ជាច្រើនរូបផងដែរ។ រឹតតែពិសេសឃើញថាក្រុមហ៊ុន TECNO ក៏បានផ្តល់ជូនកាដូ Free Free ដល់ហ្វេនៗគ្រប់ៗគ្នាដែលបានអញ្ជើញ ចូលរួមកម្មវិធី ៥០នាក់ដំបូង នៅថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ ម៉ោង ៤ រសៀល ខាងមុខនេះ នឹង កាបូបដ៏ស្រស់ស្អាត ចំនួន ១រង្វាន់។
Article image
រាល់ការអញ្ជើញមកជាវស្មាតហ្វូន គ្រប់ម៉ូដែលនៅ TECNO Exclusive Store អតិថិជននឹងទទួលបាន ទទួលបានកញ្ចប់កាដូពិសេស TECNO Gift Box (Case + Screen) ការសម្អាតទូរស័ព្ទ និងការបិត Screen ដោយឥតគិតថ្លៃ ។ លើសពីនេះ រាល់ការជាវ TECNO CAMON 20Pro ទទួលបាន Discount ១០% ភ្លាមៗ នៅថ្ងៃទី ០៤ កុម្ភៈ ឆ្នាំ ២០២៤ ។
Article image
បច្ចុប្បន្ន TECNO មាន Exclusive Store និង មជ្ឈមណ្ឌលបំរើសេវាកម្ម ធំៗ នៅរាជធានីភ្នំពេញចំនួន ៣ទីតាំងគឺ  TECNO Exclusive Store ផ្សារទំនើប AEON Mean Chey, TECNO Brand Shop ទីតាំងបឹងកេងកងទី១  និង TECNO Brand Shop ទីតាំងទួលស្វាយព្រៃ ២។ ចំណែកឯនៅតាមបណ្តាខេត្តវិញ TECNO មានមជ្ឈមណ្ឌលបំរើសេវាកម្ម ខេត្តសៀមរាប និង ខេត្តបាត់ដំបង។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ https://www.facebook.com/TECNOMobileCambodia ។
Article image
គួរបញ្ជាក់ថាTECNO គឺជាក្រុមហ៊ុនInovation Technology មួយដែលមានប្រតិបត្តិការនៅក្នុងប្រទេស និងតំបន់ជាង 70 នៅទូទាំងទ្វីបចំនួនប្រាំ។ TECNO បានប្តេជ្ញាចិត្តដើម្បីធ្វើបដិវត្តន៍ឧស្សាហ៍កម្មឌីជីថល ៤.0 ក្នុងទីផ្សារកម្ពុជា ដែលកំពុងរីកចម្រើន ដោយជំរុញឥតឈប់ឈរសម្រាប់ការរួមបញ្ចូលដ៏ល្អឥតខ្ចោះនៃការរចនាទាន់សម័យ សោភ័ណភាព  ជាមួយនឹងបច្ចេកវិជ្ជាចុងក្រោយបង្អស់   ដោយផ្តល់ជូននូវទូរស័ព្ទទំនើបជាច្រើន និង ប្រព័ន្ធប្រតិបត្តិការ HiOS ។
Article image
នាំដោយពាក្យស្លោក “Stop At Nothing” TECNO ប្តេជ្ញាផ្តល់នូវបច្ចេកវិទ្យាល្អបំផុត និងថ្មីបំផុតសម្រាប់មនុស្សជំនាន់ក្រោយដែលទន្ទឹងរង់ចាំ ដោយបំផុសគំនិតពួកគេមិនឱ្យឈប់ស្វែងរកខ្លួនឯង លុះត្រាតែពួកគេរកឃើញក្តីស្រម៉ៃពិតនិងអនាគតដ៏ល្អបំផុតរបស់ពួកគេ។
Article image
Article image
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

TECNO សម្ពោធដំណើរការនូវ TECNO Exclusive Store មជ្ឍមណ្ឌលតាំងលក់ស្មាតហ្វូនបែបទំនើបនៅផ្សារអ៊ីអន 3 ឬ AEON Mean Chey