ស្វែងរកពួកយើង:

HONOR ត្រៀមបង្ហាញវត្តមាន HONOR X8b ដែលជា Mid-brother អេក្រង់រឹងនៃត្រកូល X Series នៅលើទីផ្សារកម្ពុជា ក្នុងពេលឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

16 កុម្ភៈ 2024 03:08 រសៀល

អាន 2 នាទី

Article image
កំពុងជោគជ័យក្នុងការលក់ចេញស្មាតហ្វូន HONOR X9b 5G ស្រាប់តែឥលូវនេះ ក្រុមហ៊ុន HONOR ត្រៀមបង្ហាញនូវវត្តមានស្មាតហ្វូនស៊េរីថ្មី HONOR X8b មានអង្គផ្ទុកទិន្នន័យធំខ្លាំង លំដាប់កុំព្យូទ័រ 512GB មានកាមេរ៉ាស៊ែលហ្វី 50MP ភ្ជាប់Flash ជំនួយ កាន់តែកាចជាងលើកមុនជាមួយនឹងតម្លៃ 2X9$ ក្នុងពេលឆាប់ៗខាងមុខនេះ។
មានឈាមជ័រនៅក្នុងត្រកូលX ស្មាតហ្វូនស៊េរីថ្មី HONOR X8b គឺជា Mid-brother អេក្រង់រឹង ត្រកូលX Series របស់ស្មាតហ្វូន HONOR X9b 5G ដែលត្រូវបានក្រុមហ៊ុនសម្រិតសម្រាងជាមួយនឹងរចនាបថកាន់តែ ទំនើបស៊ីវិល័យ ទាន់សម័យ ជាមួយនឹងបច្ចេកវិទ្យាសម្បូរបែប កាន់គ្រប់ជ្រុង កញ្ចក់អេក្រង់រឹងធន់នឹងការធ្លាក់។
Article image
HONOR X8b មានអង្គផ្ទុកទិន្នន័យធំខ្លាំងលំដាប់កុំព្យូទ័រ 512GB និង រ៉េម 16GB (8GB+8GB) កាមេរ៉ាស៊ែលហ្វី 50MP ភ្ជាប់ Flash ជំនួយ បំពាក់នូវប្រព័ន្ធការពារភ្នែកបាន 100% (3240Hz PWM Dimming AMOLED Display លាតពេញគែម)ជាមួយពន្លឺអេក្រង់ដល់ទៅ 2000nits មានទម្ងន់ស្រាលបំផុតត្រឹមតែ 166ក្រាម និង ស្តើងបំផុត 6.78mm។
Article image
លោក ថង សារី នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន YAKO TECHNOLOGY (CAMBODIA) CO., LTD. ដែលជាតំណាងចែកចាយផ្តាច់មុខទូរសព្ទដៃ HONOR ប្រចាំប្រទេសកម្ពុជា បានបង្ហើបឲ្យដឹងថា វត្តមានស្មាតហ្វូនស៊េរីថ្មី HONOR X8b ក្នុងពេលឆាប់ៗនេះ នឹងអង្រួនទីផ្សារស្មាតហ្វូនថ្នាក់មធ្យមនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងតម្លៃល្អមួយគ្មានពីរ មុំាធន់នឹងការធ្លាក់ ជាពិសេសមានអង្គផ្ទុកទិន្នន័យធំលំដាប់កុំព្យូទ័រ 512GB ដែលជាការកំណែរទម្រង់ អាប់ដេតដ៏អស្ចារ្យ ដែលជាឆ្លើយតបទៅនឹងតម្រូវការអតិថិជននាពេលបច្ចុប្បន្ន។
Article image
យោងតាមលក្ខណៈពិសេសសម្បូរបែបដូចបានរៀបរាប់ខាងលើ យើងអាចសន្និដ្ឋានបានថា ស្មាតហ្វូនស៊េរីថ្មី HONOR X8b ដែលជា Mid-brother អេក្រង់រឹង ត្រកូលX Series របស់ HONOR នឹងផ្ទុះការគាំទ្រទ្វេរដងជាក់ជាពុំខានឡើយ។
Article image
សម្រាប់អតិថិជនដែលចាប់អារម្មណ៍អាចធ្វើការកម្ម៉ង់ទុកមុនចាប់ពីថ្ងៃនេះតទៅ នៅតាមបណ្តាហាងលក់ទូរសព្ទនានា ឬ ហាងដែលមានស្លាកសញ្ញា HONOR ក្នុងតម្លៃត្រឹមតែ 2X9$ ថែមជូន កាដូកក្រើក។
HONOR ត្រៀមបង្ហាញវត្តមាន HONOR X8b ដែលជា Mid-brother អេក្រង់រឹងនៃត្រកូល X Series នៅលើទីផ្សារកម្ពុជា ក្នុងពេលឆាប់ៗនេះហើយ