ស្វែងរកពួកយើង:

Loading Ad...

ក្រុមហ៊ុន ជីហ្គៀ គ្រុប និង LG Electronics “Showcase បរិក្ខាត្រជាក់ស៊េរី 2024 ខ្នាតអាជីវកម្ម និងលំនៅឋាន”

ដោយ

Koun Jab Luffy

01 មីនា 2024 11:05 ថ្ងៃត្រង់

អាន 4 នាទី

Article image
ក្រុមហ៊ុន ជីហ្គៀ គ្រុប បាននាំយកគ្រឿងអេឡិចត្រូនិចម៉ាកLG ស៊េរី ២០២៤ មកតាំងបង្ហាញ និងដាក់ឱ្យបញ្ជាទិញតាមរយៈ GGEAR Dealer Portal។ ផលិតផលដែលបានដាក់បង្ហាញនៅក្នុងកម្មវិធី Showcase នេះជាប្រភេទគ្រឿងបរិក្ខាត្រជាក់ដាក់ប្រើប្រាស់នៅក្នុងលំនៅឋាន និងប្រភេទអាជីវកម្ម។
LG Showcase ជាកម្មវិធីតាំងបង្ហាញបណ្តុំផលិតផល LG ថ្មីដែលទើបនឹងនាំចូលទីផ្សារកម្ពុជា។ កម្មវិធីនេះផ្តោតសំខាន់លើការផ្សព្វផ្សាយបច្ចេកវិទ្យា និងមុខងារពិសេសៗនៃផលិតផលសំរាប់ដៃគូអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប។ បរិក្ខាត្រជាក់ដែលបានដាក់តាំងបង្ហាញមានដូចជាម៉ាស៊ីនត្រជាក់ខ្នាតធំសំរាប់អាជីវកម្ម ប្រភេទFloor stand ម៉ាស៊ីនត្រជាក់សំរាប់បន្ទប់ការិយាល័យ ឬខ្នាតតូចសំរាប់ លំនៅឋានម៉ាស៊ីនបន្សុទ្ធខ្យល់ កង្ហារ។ល។
Article image
លោកហេង សេងហ៊ាត អ្នកជំនាញផ្នែកផលិតផលនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា «ការជ្រើសរើសម៉ាស៊ីនត្រជាក់ចូលមកទីផ្សារកម្ពុជាយើងបានផ្តោតសំខាន់លើប្រភេទសន្សំសំចៃភ្លើងព្រោះវាអាចជួយសន្សំសំចៃការចំណាយថវិការរបស់អតិថិជនមួយកម្រិតទៀត។ ទីពីរម៉ាស៊ីនត្រជាក់LG បានរចនាឡើងដោយគិតគូរពីផាសុកភាពអ្នកប្រើប្រាស់ដោយការបញ្ចេញខ្យល់ត្រជាក់ បរិសុទ្ធ និងមានអនាម័យ»។
Article image
ចំណុចបន្ទាប់លោកបញ្ជាក់ថានៅពេលដែលជ្រើសរើសម៉ាស៊ីនត្រជាក់ទាំងប្រភេទអាជីវកម្ម និងលំនៅឋានក្រុមហ៊ុនក៏បានគិតគូរពីភាពធន់របស់ផលិតផលផងដែរ ព្រោះចង់ឱ្យអតិថិជនប្រើប្រាស់បានយូរ និងទទួលយកបទពិសោធន៍បច្ចេកវិទ្យាថ្មីនៃក្រុមហ៊ុនLG Electronics។
Article image
ដោយឡែកការរចនារបស់ផលិតផលនីមួយៗត្រូវបានច្នៃប្រឌិតយ៉ាងហ្មត់ចត់ស្របតាមការរស់នៅរបស់មនុស្សជំនាន់ថ្មី ហើយវាជាគ្រឿងតាំងដេគ័រជួយបង្កើនសោភ័ណ្ឌភាពនៅក្នុងគេហៈដ្ឋានកាន់តែស្រស់ស្អាត និងផ្តល់ផាសុកភាព។
Article image
ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថាផលិតផលដែលនាំចូលចែកចាយក្នុងឆ្នាំនេះមិនអាចលក់ទាបជាងតម្លៃថ្លៃដើមដូចពីរឆ្នាំមុនទៀតនោះទេព្រោះយើងជាក្រុមហ៊ុនដែលអនុឡោមតាមច្បាប់ប្រកបអាជីវកម្មត្រឹមត្រូវ និងបង់ពន្ធជូនរដ្ឋាភិបាលគ្រប់ប្រតិបត្តិការ សំរាប់ផលិតផលទាំងអស់ ១០០%។ ជាក់ស្តែងថ្មីៗនេះយើងទទួលបានវិញ្ញាបនបត្រ AEO ដែលទទួលស្គាល់ និងបញ្ជាក់អំពីការអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហើយក៏ ទទួលបានវិញ្ញាបនបត្រសមាជិកក្រុមធុរជនល្អបំផុតផងដែរ។
Article image
លោកបានរំលឹកថាពីរឆ្នាំមុនក្រុមហ៊ុនបានលក់ផលិតផលខាតព្រោះចង់រក្សាលំនឹងទីផ្សារអេឡិចត្រូនិច និងជួយជ្រុំជ្រែងអាជីវកម្មរបស់ដៃគូអំឡុងពេលមានបញ្ហាសេដ្ឋកិច្ច ព្រមទាំងដៃគូប្រគួតប្រជែងប្រគួតប្រជែងតម្លៃមិនស្មើរភាពគ្នាតែប៉ុណ្ណោះ។
Article image
លោក ហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា ដើម្បីជួយសម្រួលដល់ប្រតិបត្តិការបញ្ជាទិញ និងគ្រប់គ្រងផលិតផលអេឡិចត្រូនិចឱ្យទាន់សម័យកាលក្រុមហ៊ុនបានអភិវឌ្ឍន៍កម្មវិធីថ្មីមួយឈ្មោះថា GGEAR Dealer Portal ដែលជាកម្មវិធីបញ្ជាទិញផលិតផលអេឡិចត្រូនិចតាមរយៈទូរស័ព្ទដៃ។
Article image
លោកបន្ថែមថា  «GGEAR Dealer Portal ជាកម្មវិធីដែលនឹងផ្តល់បទពិសោធន៍ថ្មី ដំបូងគេ និងឈានគេ សំរាប់ដៃគូអាជីវកម្មវិវឌ្ឍន៍ខ្លួនពីការប្រកបអាជីវកម្មតាមបែបប្រពៃណីជាឌីជីថលទំនើបវិញ។ ឥឡូវនេះដៃគូអាជីវកម្មរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប លែងបញ្ជាទិញគ្រឿងអេឡិចត្រូនិចតាមរយៈការខល ឬទំនាក់ទំនងតាមប្រព័ន្ធផ្សេងៗ ឬជួបផ្ទាល់ជាមួយបុគ្គលិកក្រុមហ៊ុនទៀតហើយ ព្រោះយើងបានដាក់ដំណើរការ GGEAR Dealer Portal ដើម្បីបញ្ជាទិញតាមរយៈទូរស័ព្ទដៃ។ ហើយកម្មវិធីមួយនេះនឹងនាំដៃគូអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប និងអ្នកប្រកបរបរអេឡិចត្រូនិចផ្សេងទៀតទៅរកការប្រកបអាជីវកម្មតាមប្រព័ន្ធទីឌីជីថល ឬE-commerce»។
Article image
ជាមួយគ្នានេះឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថាអនាគតរបស់ GGEAR Dealer Portal នឹងមានភ្ជាប់ជាមួយបញ្ញាសិប្បនិម្មិត(AI) ហើយបច្ចេកវិទ្យានេះអាចដឹង និងវិភាគលើទិន្នន័យរបស់ដៃគូអាជីវកម្ម បន្ទាប់មកបង្ហាញផ្ទាំងផលិតផលកំពុងមានតម្រូវការខ្ពស់ដែលត្រូវបញ្ជាទិញ តម្លៃ និងមុខងារគ្រឿងអេឡិចត្រូនិចមុខងារកម្មវិធីទូរស័ព្ទដៃផ្សេងៗទៀត សំរាប់ដៃគូអាជីវកម្មចែកចាយបន្ត។
Article image
កម្មវិធីតាំងបង្ហាញផលិតផល LG បានរៀបចំឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញនារាត្រីថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ កម្មវិធីនេះមានការចូលរួមពីដៃគូអាជីវកម្មប្រមាណជាង ១៥០នាក់ និងភ្ញៀវកិត្តិយសនៃក្រុមហ៊ុន ជីហ្គៀ គ្រុប និងLG Electronics ជាង៥០នាក់ចូលរួមទស្សនា និងស្រង់យកបទពិសោធន៍ពីផលិតផលLG ស៊េរីថ្មីឆ្នាំ ២០២៤ ផងដែរ៕
Article image
Article image
ក្រុមហ៊ុន ជីហ្គៀ គ្រុប និង LG Electronics “Showcase បរិក្ខាត្រជាក់ស៊េរី 2024 ខ្នាតអាជីវកម្ម និងលំនៅឋាន”