ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Asus Cambodia បានសម្រេចនាំផលិតផល Commercial Business ចូលប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

01 មីនា 2024 06:49 ព្រឹក

អាន 2 នាទី

Article image
Asus Cambodia គឺជាក្រុមហ៊ុនដ៏ធំមួយ ដែលបានធ្វើការនាំចូល និងចែកចាយនូវផលិតផលកុំព្យូទ័រឡេបថបជាច្រើនប្រភេទសម្រាប់ទីផ្សារប្រទេសកម្ពុជាយើង។ គិតមកទល់នឹងពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាASUS គឺបានធ្វើការសហការគ្នាជាមួយនិងដៃគូរចែកចាយធំៗ ក៏ដូចជហាងលក់កុំព្យទ័រជាច្រើន នៅទូទាំងប្រទេស ដើម្បីធ្វើការដាក់តាំងលក់នូវផលិតកុំព្យូទ័រឡេបថបរបស់ខ្លួន ដែលមានទាំងប្រភេទហ្គេមីងឡេបថប និងឡេបថបសម្រាប់បំរើដល់ការងារឌីស្សាញ ក៏ដូចជាឡេបថបសម្រាប់ជំនួញ និងការសិស្សាជាដើម។
ក្រុមហ៊ុន Asus Cambodia មានគម្រោងថ្មីរបស់ខ្លួននៅក្នុងការពង្រឹកទីផ្សារបន្ថែមអោយបានកាន់ធំទូលាយថែមទៀតនៅក្នុងប្រទេសកម្ពុជាយើង ជាមួយនិងការនាំមកនូវ ផលិតផលដែលមានគុណភាពបំផុតសំរាប់ទីផ្សារកម្ពុជាក្នុងការផ្គត់ផ្គង់ទៅលើគម្រោងនានា។ សូមជំរាបថា កន្លងមក ក្រុមហ៊ុន Asus Cambodia គឺមានការលក់ទៅលើផលិតផលកុំព្យូទ័ររបស់់ខ្លួន សម្រាប់តែអ្នកប្រើប្រាស់ទូទៅតែប៉ុណ្ណោះ។ មួយរយៈចុងក្រោយនេះដោយសារតែប្រទេសកម្ពុជា មានសេដ្ឋកិច្ចលូតលាស់ខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើការអោយតម្រូវការនៃការប្រើប្រាស់ទៅលើម៉ាស៊ីនកុំព្យូទ័រឡេបថបមានចំនួនកាន់តែខ្ពស់។
Article image
ហេតុដូច្នេះហើយ ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាការជួយសម្រួលទៅដល់ការទិញលក់ទៅលើផលិតផលកុំព្យូទ័រឡេបថប សម្រាប់គម្រោងធំៗ អោយកាន់តែមានភាពងាយស្រួល និងមានភាពរលូនថែមទៀតនោះ ក្រុមហ៊ុន Asus Cambodia បានសម្រេចនាំមកនូវអាជីវកម្ម បែបផែនការឬហៅថា Commercial មកកាន់ទីផ្សារកម្ពុជា។ ជាមួយនិងអាជីវកម្មថ្មីនេះ ក្រុមហ៊ុននឹងធ្វើការលក់ទៅលើផលិតផលចំនួនច្រើន សម្រាប់ក្រសួង ក្រុមហ៊ុន សហគ្រាស ធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏ដូចជា អង្គការក្រៅរដ្ឋាភិបាលជាដើម។
Commercial Page: https://www.facebook.com/profile.php?id=61556718154908
Asus Page: https://www.facebook.com/ASUSKH.Cambodia/
ROG Page: https://www.facebook.com/gaming/ASUSROGKH
Website: https://www.asus.com/kh/

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Asus Cambodia បានសម្រេចនាំផលិតផល Commercial Business ចូលប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះហើយ