no-alternative title

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

រាជធានីភ្នំពេញ – ថ្ងៃនេះ ក្រុមហ៊ុន Epson ដែលជាក្រុមហ៊ុនម៉ាស៊ីនព្រីនជាមួយបច្ចេកវិទ្យាឈានមុខគេសម្រាប់ផ្នែកអាជីវកម្មពិភពលោក បានធ្វើការណែនាំ EcoBear ជាទូតសុច្ឆន្ទៈនៃម៉ាស៊ីនព្រីនប្រភេទ Inkjet ម៉ូឌែល EcoTank របស់ខ្លួន។ ជាមួយនឹងបច្ចេកវិទ្យាមិនប្រើកម្ដៅ (Heat-Free) ប្រភេទម៉ាស៊ីនព្រីនក្រោមម៉ូឌែលនេះធានាផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗជាច្រើន និងប្រសើរជាងប្រភេទម៉ាស៊ីនព្រីនឡាស៊ែរទាំងឡាយ សម្រាប់សហគ្រាសគ្រប់ប្រភេទក្នុងប្រទេសកម្ពុជា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Yunyong Muneemongkoltorn នាយកគ្រប់គ្រងក្រុមហ៊ុន Epson (Thailand) Company Limited បានលើកឡើងថា ក្រុមហ៊ុន Epson បានកំណត់គោលដៅយ៉ាងច្បាស់លាស់ក្នុងការឆ្ពោះទៅរកកិច្ចគាំពារបរិស្ថាន ហើយឥឡូវនេះយើងបានខិតខំប្រឹងប្រែងដើម្បីធានាថា យើងក្លាយជាក្រុមហ៊ុនអព្យាក្រឹតដែលកាត់បន្ថយការបំភាយកាបូនក្នុងបរិយាកាស (Carbon-Negative) និងបញ្ឈប់ការប្រើប្រាស់ធនធានកម្រក្រោមដីនៅឆ្នាំ 2050។ ក្រុមហ៊ុននេះ បានចូលរួមយ៉ាងសកម្មក្នុងការជួយទប់ស្កាត់ផលប៉ះពាល់បរិស្ថានជាមួយនឹងប្រតិបត្តិការរបស់ខ្លួនដោយគ្របដណ្តប់ទៅលើដំណើរការផលិតកម្ម ផលិតផល សេវាកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ផ្សេងៗទាំងមូល។ កាន់តែពិសេសជាងនេះទៀត ក្រុមហ៊ុន Epson មិនត្រឹមតែបានប្រកាន់ខ្ជាប់នូវគោលគំនិតសេដ្ឋកិច្ចវិលជុំ (Circular Economy) ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានផ្ដោតលើការវិនិយោគនៃប្រព័ន្ធគាំពារបរិស្ថានផងដែរ។ 

 

គិតត្រឹមខែធ្នូ ឆ្នាំ 2023 ក្រុមហ៊ុននេះបានចាប់ផ្តើមផ្គត់ផ្គង់ជាមួយនឹងការប្រើប្រាស់ថាមពលកកើតឡើងវិញរួចមកហើយ ក្នុងបរិមាណស្មើនឹង ឬខ្ពស់ជាងថាមពលអគ្គិសនីប្រមាណ 876 GWh ដែលប្រើប្រាស់ជារៀងរាល់ឆ្នាំដោយរោងចក្រ និងការិយាល័យនៅគ្រប់ទីតាំងផលិតរបស់ Epson ទាំងអស់នៅទូទាំងពិភពលោក។ ដូច្នេះហើយ ទើបក្រុមហ៊ុន Epson បានក្លាយជាក្រុមហ៊ុនដំបូងគេក្នុងវិស័យឧស្សាហកម្មផលិតនៃប្រទេសជប៉ុន ដែលប្តូរទៅប្រើប្រាស់ថាមពលកកើតឡើងវិញទាំងស្រុង។ សម្រាប់បរិវត្តកម្មនេះដែរ គឺស្មើនឹងការជួយទប់ស្កាត់ការបំភាយកាបូន ចំនួន 400,000 តោន ឯណោះក្នុងមួយឆ្នាំ។

លោកបានបន្តទៀតថា “បច្ចុប្បន្ននេះ និរន្តរភាពបរិស្ថានបានជំរុញវិស័យសេដ្ឋកិច្ចមួយចំនួនធំឱ្យដំណើរការបានយ៉ាងរលូន ថែមទាំងវិវដ្តដំណើរការផលិតកម្មនៅក្នុងឧស្សាហកម្មជាច្រើនទៀតផង។ បើធៀបជាមួយនឹងក្រុមហ៊ុនដទៃ បច្ចេកវិទ្យាបោះពុម្ពរបស់ Epson បានឆ្លើយតបទៅនឹងនិរន្ដរភាពបានប្រសើរជាងគេ។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏បានបង្កើនសេចក្តីរីករាយដល់អតិថិជន តាមរយៈការជួយសន្សំសំចៃទាំងពេលវេលា និងថវិកា។ លើសពីនេះទៀត អតិថិជនរបស់យើងនឹងគ្មានការព្រួយបារម្ភចំពោះគុណភាពនៃការបោះពុម្ព បញ្ហាជួសជុល ឬការបំភាយសារធាតុពុលនៅក្នុងកន្លែងធ្វើការនោះទេ។ អត្ថប្រយោជន៍ទាំងអស់នេះ ត្រូវបានបំពេញតាមរយៈបច្ចេកវិទ្យាមិនប្រើកម្ដៅ (Heat-Free) របស់យើង។ ចាប់ពីថ្ងៃនេះតទៅ ទូតសុច្ឆន្ទៈរបស់ Epson នឹងធ្វើការផ្ដោតសំខាន់លើការភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ ដោយផ្ដល់ការយល់ដឹងពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យានេះ និងមុខងារផ្សេងៗរបស់ប្រភេទម៉ាស៊ីនព្រីនម៉ូឌែល EcoTank។ ពួកយើងសូមលើកទឹកចិត្តសហគ្រិនទាំងឡាយឱ្យបន្តប្រើប្រាស់បច្ចេកវិទ្យមួយនេះ និងរីករាយជាមួយនឹងការប្រើប្រាស់ឧបករណ៍ដែលមានការចំណាយប្រកបដោយប្រសិទ្ធភាព និងគុណភាពបោះពុម្ពប្រកបដោយនិរន្តរភាព ដែលបានស្ថាបនិកឡើងដោយក្រុមហ៊ុន Epson”។

 

បច្ចេកវិទ្យាមិនប្រើកម្ដៅ (Heat-Free) របស់ Epson មានសមត្ថភាពបញ្ចេញទឹកថ្នាំលើក្រដាសផ្ទាល់ដោយមិនចាំបាច់ប្រើកម្ដៅនោះឡើយ។ ផ្ទុយទៅវិញ វាមានភាពងាយស្រួលជាងម៉ាស៊ីនព្រីនឡាស៊ែរទូទៅដែលត្រូវការកម្ដៅ និងឆ្លងកាត់ជំហានជាច្រើន សម្រាប់ការចាប់ផ្តើមនៃការបោះពុម្ព។ បើធៀបនឹងម៉ាស៊ីនព្រីនឡាស៊ែរ ម៉ាស៊ីនព្រីន Epson ដែលមានបច្ចេកវិទ្យាមិនប្រើកម្ដៅ (Heat-Free) អាចសន្សំសំចៃថាមពលបានរហូតដល់ទៅ 85% និងកាត់បន្ថយការបំភាយកាបូនបានដល់ទៅ 85% ឯណោះ។ ចំពោះការប្រើប្រាស់ធនធានកម្រសម្រាប់ផលិតផ្នែកផ្សេងៗរបស់ម៉ាស៊ីន និងគ្រឿងបន្លាស់វិញ គឺតិចជាង 59%។ អ្វីដែលសំខាន់នោះ បច្ចេកវិទ្យាមិនប្រើកម្ដៅ (Heat-Free) មានន័យថាភាពធន់របស់ក្បាលម៉ាស៊ីនព្រីនគឺ មានអាយុកាលយូរជាង ដោយសារតែផ្នែកសំខាន់ៗទាំងប៉ុន្មានរបស់ម៉ាស៊ីនមិនត្រូវបានប៉ះពាល់ដោយកម្ដៅ។

 

លើសពីនេះ បច្ចេកវិទ្យាមិនប្រើកម្ដៅ (Heat-Free) ធានាបាននូវល្បឿនបោះពុម្ពលឿន និងគុណភាពដិតជាប់ល្អ។ បច្ចេកវិទ្យានេះដែរក៏ជំរុញឱ្យម៉ាស៊ីនព្រីនអាចចាប់ផ្តើមបោះពុម្ពភ្លាមៗបន្ទាប់ពីការបើក ពោលគឺ ពុំចាំបាច់ប្រើពេលសម្រាប់កម្ដៅម៉ាស៊ីនទុកជាមុននោះទេ។ ចំណែកឯគុណភាព និងកម្រិតច្បាស់នៃការបោះពុម្ពវិញ ក៏គួរជាទីពេញចិត្តដូចម៉ាស៊ីនព្រីនឡាស៊ែរទូទៅដែរ។

ប្រភេទម៉ាស៊ីនព្រីនដែលត្រូវបានណែនាំដោយ EcoBear នេះដែរ បានដាក់គោលដៅដើម្បីផ្ដល់ភាពងាយស្រួលដល់សហគ្រិនទាំងឡាយ មិនថាសហគ្រាសធុនតូច មធ្យម ឬសាជីវកម្មធុនធំនោះទេ។ ម៉ាស៊ីនព្រីន EcoTank L3250 និង EcoTank L15150 គឺជាប្រភេទម៉ាស៊ីនព្រីន Inkjet ដែលមានមុខងារច្រើន និងត្រូវបានរចនាឡើងសម្រាប់ការបោះពុម្ព ស្កេន ថតចម្លង ទូរសារ និងដោះស្រាយបន្ទុកការងារបោះពុម្ពធំៗ។ ទន្ទឹមនឹងនោះដែរ ម៉ាស៊ីនព្រីន EcoTank L8050 គឺជាម៉ាស៊ីនព្រីនពណ៌ចម្រុះជាមួយនឹងមេទឹកថ្នាំប្រាំមួយពណ៌ ហើយម៉ូឌែលទាំងបីនេះមានការរចនាបែបទាន់សម័យ និងមានទំហំតូចងាយស្រួលប្រើប្រាស់។ ឯការដាក់បញ្ចូលធុងទឹកថ្នាំទៅក្នុងម៉ាស៊ីននីមួយៗវិញ ពួកវាមានទំហំសមល្មមងាយស្រួលដើម្បីកំណត់ទីតាំងដាក់ក្នុងការិយាល័យសម្រាប់ប្រើប្រាស់។ ការបញ្ចូលទឹកថ្នាំក៏មានភាពស្រួលដែរ ដោយសារតែការរចនាចេញមកការពារការបែកទឹកថ្នាំ និងការដាក់ពណ៌ទឹកថ្នាំខុសផងដែរ។ 

 

ម៉ាស៊ីនព្រីន EcoTank L3250 អាចបោះពុម្ពក្នុងល្បឿន 33 ទំព័រ ក្នុងមួយនាទី សម្រាប់ការបោះពុម្ពស-ខ្មៅ និង 15 ទំព័រ ក្នុងមួយនាទី សម្រាប់ការបោះពុម្ពកូល័រ។ ទឹកថ្នាំមួយឈុតៗរបស់វាវិញ អាចបោះពុម្ពបានរហូតដល់ទៅ 4,500 ទំព័រ ស-ខ្មៅ និង 7,500 ទំព័រ កូល័រ។ ម៉ូឌែលនេះក៏អាចបោះពុម្ពក្នុងទំហំមួយណាក៏បានរហូតដល់ទំហំ 4R (4x6) ។ ជាមួយគ្នានេះដែរ ម៉ាស៊ីនព្រីន EcoTank L15150 មានប្រសិទ្ធភាពខ្ពស់ និងអាចបោះពុម្ពទំហំរហូតដល់ទៅ A3 ទៀតផង។ ឈុតទឹកថ្នាំរបស់វាផ្ទុកទឹកថ្នាំដែលអាចបោះពុម្ពបានរហូតដល់ 7,500 ទំព័រ ស-ខ្មៅ និង 6,000 ទំព័រ កូល័រ។ ទឹកថ្នាំរបស់វាគឺជាប្រភេទ DURABrite ET INK ថ្មី ដែលផ្តល់នូវរូបភាពច្បាស់ និងមានភាពរស់រវើក។

 

ពិសេសជាងនេះទៀត ប្រភេទម៉ាស៊ីនព្រីននេះពិតជាល្អសម្រាប់ការបោះពុម្ពបាកូដផងដែរ។ ដោយភ្ជាប់ជាមួយនឹងមុខងារបោះពុម្ពពីរជាន់ ម៉ូឌែលនេះអាចជួយអ្នកប្រើប្រាស់សន្សំសំចៃក្រដាសបានរហូតដល់ទៅ 50%។ ម៉ាស៊ីនព្រីន EcoTank L3250 និង EcoTank L15150 មានភ្ជាប់មកជាមួយនឹងប្រព័ន្ធអ៊ីនធឺណិត Wi-Fi Direct ផងដែរ។ ដូច្នេះ អ្នកប្រើប្រាស់អាចបញ្ជាការងារបោះពុម្ពដោយស្វ័យប្រវត្តិតាមរយៈទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន ដោយប្រើប្រាស់កម្មវិធី Epson Smart Panel ។ ម៉ាស៊ីនព្រីនប្រភេទនេះក៏ជំរុញដល់មុខងារសំខាន់ៗផ្សេងទៀតផងដែរ។ ឧទាហរណ៍ ដូចជាម៉ាស៊ីនព្រីន Epson iPrint វាជួយសម្រួលដល់អ្នកប្រើប្រាស់ក្នុងការបញ្ជាការបោះពុម្ព និងការស្កេនតាមរយៈប្រព័ន្ធ Wireless ។ ខណៈពេលដែល Cloud Storage និង Remote Print Driver អាចឱ្យអ្នកប្រើប្រាស់ធ្វើការបញ្ជាពីគ្រប់ទីកន្លែងក្នុងពិភពលោក។

 

ជាមួយនឹងគុណភាព និងប្រសិទ្ធភាពខ្ពស់ ម៉ាស៊ីនព្រីន EcoTank L8050 ក៏អាចផ្តិតរូបថត គំនូរ និងការរចនាផ្សេងៗផងដែរ។ បំពាក់ដោយឈុតទឹកថ្នាំប្រាំមួយពណ៌ ម៉ាស៊ីនព្រីននេះអាចបោះពុម្ពបានរហូតដល់ទៅប្រាំបីរូបភាពក្នុងមួយនាទី។ ប្រសិនបើអ្នកប្រើប្រាស់ទាញយកកម្មវិធី Epson Smart Panel នៅលើទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន ពួកគាត់នឹងអាចភ្ជាប់ទូរស័ព្ទទៅនឹងម៉ាស៊ីនព្រីននេះបានយ៉ាងងាយស្រួល ដើម្បីគ្រប់គ្រងការប្រើប្រាស់មុខងារផ្សេងៗ។ អ្នកក៏អាចបញ្ជាបើកបិទ កំណត់មុខងារផ្សេងៗ និងតាមដានស្ថានភាពប្រតិបត្តិការរបស់ម៉ាស៊ីនព្រីននៅលើទូរស័ព្ទផ្ទាល់។ មួយវិញទៀត ឈុតទឹកថ្នាំម៉ូឌែលនេះក៏អាចរ៉ាប់រងរហូតដល់ទៅ 2,100 ទំព័រ កូល័រ។

 

ជាចុងក្រោយលោក Yunyong មានប្រសាសន៍ថា “សហគ្រិនទាំងឡាយ មិនថាជាអតីតយុទ្ធជន ឬអ្នកជំនួញជំនាន់ថ្មីដែលនៅកំពុងប្រើប្រាស់ម៉ាស៊ីនព្រីនឡាស៊ែរ ស-ខ្មៅ នេះគឺជាឱកាសដ៏ល្អមួយសម្រាប់ពួកគាត់ក្នុងការផ្លាស់ប្តូរមកប្រើប្រាស់ម៉ាស៊ីនព្រីនម៉ូឌែល EcoTank ទាំងបីប្រភេទរបស់ក្រុមហ៊ុន Epson ផងដែរ។ ជាមួយនឹងបច្ចេកវិទ្យាមិនប្រើកម្ដៅ (Heat-Free) ម៉ាស៊ីនព្រីន Epson សន្យាថានឹងធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់ជ្រាបយ៉ាងច្បាស់ថា អ្នកទាំងអស់គ្នាមិនចាំបាច់ ចំណាយប្រាក់បន្ថែមលើអគ្គិសនី និងថ្លៃជួសជុល ការបាត់បង់ពេលវេលាក្នុងការកម្ដៅម៉ាស៊ីនមុនពេលប្រើប្រាស់ ឬត្រូវប្រឈមនឹងការបំភាយកាបូនក្នុងបរិយាកាសពីការប្រើប្រាស់ម៉ាស៊ីនព្រីនឡាស៊ែរទៀតឡើយ។ ដោយធ្វើការផ្លាស់ប្តូរមកប្រើប្រាស់ម៉ាស៊ីនព្រីន Epson អ្នកប្រើប្រាស់ទាំងអស់ពិតជាបានចូលរួមចំណែកក្នុងការថែទាំការពារបរិស្ថាន និងកាត់បន្ថយកាកសំណល់អេឡិចត្រូនិកនៅលើពិភពលោក ពោលគឺ ការប្រើប្រាស់ម៉ាស៊ីនព្រីនឡាស៊ែរបណ្តាលឱ្យមានគំនរកាកសំណល់ និងទឹកថ្នាំសេសសល់ដែលប៉ះពាល់ដល់បរិស្ថាន។ អ្នកសាកគិតទៅមើល៍! ប្រសិនបើអ្នកអាចបោះពុម្ពកូល័រក្នុងតម្លៃទាប ចុះហេតុអី្វបានជាអ្នកនៅតែបន្តបោះពុម្ពស-ខ្មៅទៀត?”

 

សម្រាប់ព័ត៌មានបន្ថែមអំពី EcoBear និងម៉ាស៊ីនព្រីនទាំងបីប្រភេទក្រោមម៉ូឌែល Epson EcoTank សូមចូលទៅកាន់តំណភ្ជាប់នេះ www.facebook.com/EpsonCambodiaOfficial ។

 

អំពីក្រុមហ៊ុន Epson

Epson គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ឈានមុខគេនៅលើពិភពលោក ផ្តោតសំខាន់លើការភ្ជាប់ទំនាក់ទំនងមនុស្ស ឧបករណ៍ប្រើប្រាស់ និងព័ត៌មាន តាមរយៈបច្ចេកវិទ្យាថ្មី ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងភាពជាក់លាក់ ធ្វើឱ្យជីវិតរស់នៅ និងជួយពិភពលោកឱ្យកាន់តែប្រសើរឡើង។ ក្រុមហ៊ុននេះ ផ្តោតលើការដោះស្រាយបញ្ហាសង្គមតាមរយៈការបង្កើតម៉ាស៊ីនព្រីនថ្មីៗសម្រាប់ការប្រើប្រាស់តាមផ្ទះ និងការិយាល័យ ពាណិជ្ជកម្ម និងឧស្សាហកម្ម ការផលិត រូបភាពវីដេអូ និងរបៀបរបបរស់នៅ។ គោលដៅរបស់ក្រុមហ៊ុន Epson គឺដើម្បីក្លាយជាក្រុមហ៊ុនមិនបញ្ចេញកាបូន និងលុបបំបាត់ការប្រើប្រាស់ធនធានកម្រក្រោមដីដូចជា ប្រេង និងលោហៈនៅឆ្នាំ 2050។ ដឹកនាំដោយក្រុមហ៊ុន Seiko Epson Corporation ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ក្រុមហ៊ុន Epson Group ទូទាំងពិភពលោក បង្កើតការលក់ប្រចាំឆ្នាំបានជាង 1 ទ្រីលានយ៉េន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.global.epson.com ។ 

អំពីក្រុមហ៊ុន Epson Singapore 

ចាប់តាំងពីឆ្នាំ 1982 មក ក្រុមហ៊ុន Epson បានបង្កើតវត្តមានដ៏រឹងមាំនៅលើទីផ្សារសំខាន់ៗទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង។ ដឹកនាំដោយក្រុមហ៊ុន Epson Singapore នៃទីស្នាក់ការកណ្តាលក្នុងតំបន់ អាជីវកម្មរបស់ក្រុមហ៊ុន Epson ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានពង្រីកបណ្តាញយ៉ាងទូលំទូលាយក្នុងប្រទេសទាំង 11 ដោយទទួលខុសត្រូវលើការផ្គត់ផ្គង់ផលិតផលឌីជីថលទំនើបៗដល់អតិថិជននៅក្នុងទីផ្សារទាំងនេះ តាមរយៈហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយរបស់ខ្លួន រួមមានហាងបម្រើសេវាកម្មជាង 500 មជ្ឈមណ្ឌលផ្តល់ដំណោះស្រាយ ចំនួន 7 និងរោងចក្រផលិតកម្មចំនួន 7 ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.epson.com.sg 

អំពីក្រុមហ៊ុន Epson Thailand 

Epson Thailand ត្រូវបានបង្កើតឡើងនៅទីក្រុងបាងកក ប្រទេសថៃ នៅក្នុងខែតុលា ឆ្នាំ 1990 ក្នុងគោលបំណងលើកកម្ពស់ការលក់ និងទីផ្សារនៃផលិតផល Epson នៅប្រទេសថៃ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងប៉ាគីស្ថាន។ ក្រុមហ៊ុន Epson ថៃគឺជាមជ្ឈមណ្ឌលប្រចាំអនុតំបន់សម្រាប់ប្រតិបត្តិការរបស់ Epson នៅប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន Epson ថៃមានបុគ្គលិកចំនួន 154 នាក់ មជ្ឈមណ្ឌលសេវាកម្ម 182 និងបណ្តាញចែកចាយចំនួន 170 នៅទូទាំងប្រទេស។

ផលិតផលទាំងអស់ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជា “ផលិតផលព័ត៌មានវិទ្យាដ៏ឈានមុខគេ” តាមរយៈការប្រើប្រាស់បានយូរ និងមានមុខងារល្អបំផុត ជាពិសេសនៅក្នុងប្រភេទផលិតផលអាជីវកម្ម និងសាជីវកម្ម រួមមាន ម៉ាស៊ីនព្រីនល្បឿនលឿន PrecisionCore និងបច្ចេកវិទ្យាមិនប្រើកម្តៅ (Heat-Free) ម៉ាស៊ីនព្រីនម៉ូឌែល Epson EcoTank និងម៉ាស៊ីនបញ្ចាំង Epson ជាមួយ បច្ចេកវិទ្យា 3LCD ជាដើម។ ផលិតផល Epson មិនត្រឹមតែបានជ្រៀតចូលទៅក្នុងទីផ្សារប្រទេសថៃ និងពង្រីកបានចំណែកទីផ្សារយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងបានឆ្លើយតបយ៉ាងល្អប្រសើរជាបន្តបន្ទាប់ទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ទៀតផង។ ទន្ទឹមនឹងការរក្សាឧត្តមភាពរបស់ខ្លួននៅក្នុងផលិតផល និងសេវាកម្ម ក្រុមហ៊ុន Epson ក៏ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបង្កើតផលិតផលថ្មីដែលមិនប៉ះពាល់ដល់បរិស្ថាន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ http://www.epson.co.th 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន