no-alternative title
no-alternative title
no-alternative title
no-alternative title

មុខងារអាប់ដេតថ្មី One UI 6.1 ជាមួយ Galaxy AI បានដំណើរការជាផ្លូវការនៅលើម៉ូឌែល Galaxy ជាច្រើនរបស់សាមសុង

នៅថ្ងៃទី 28 ខែមីនា ឆ្នាំ2024 នេះ ក្រុមហ៊ុន សាមសុង បានប្រកាសជាផ្លូវការក្នុងការប្រើប្រាស់កំណែអាប់ដេតថ្មី One UI 6.1 + Galaxy AI ដ៏ទំនើបចេញពីក្រុមហ៊ុនផ្ទាល់។ នេះជាដំណឹងដ៏ពិសេសសម្រាប់ប្រិយមិត្តរបស់យើងជាច្រើន ដែលជាម្ចាស់ស្មាតហ្វូន/ថេប្លេតស៊េរីមុនៗរបស់ Samsung កំពុងទន្ទឹងរង់ចាំជាយូរមកហើយ ឥឡូវនេះអតិថិជនដែលប្រើប្រាស់ Device សាមសុងអាច អាប់ដេតមុខងារ One UI 6.1 មានភ្ជាប់នឹង AI បានហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung Electronics បានបញ្ជាក់ច្បាស់ៗហើយថា ស្មាតហ្វូនត្រកូល Galaxy ទាំងប៉ុន្មានម៉ូឌែលខាងក្រោមនេះនឹងទទួលបានកំណែអាប់ដេត One UI 6.1 ថ្មីមានភ្ជាប់មុខងារ AI ពិសេសៗមកជាមួយដូចមាននៅលើ Galaxy S24 Series ផងដែរ។

 

ដោយនៅក្នុងរបាយការណ៍ខាងលើនោះ ក្រុមហ៊ុនបានបញ្ជាក់ប្រាប់មកថា Galaxy AI នឹងមកដល់នៅលើស្មាតហ្វូនត្រកូល Galaxy ទាំង 9 ម៉ូឌែល រួមមានដូចជា៖  Galaxy S23 Ultra, Galaxy S23+, Galaxy S23 , Galaxy S23 FE , Galaxy Z Fold5, Galaxy Z Flip5, Galaxy Tab S9 Ultra, Galaxy Tab S9+ និង Galaxy Tab S9  គួរជម្រាបផងដែរថា ស្មាតហ្វូន និងថេប្លេតដែលបានបញ្ជាក់ខាងលើនេះនឹងចាប់ផ្តើមទទួលបានកំណែអាប់ដេត One UI 6.1 + Galaxy AI ហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍