ស្វែងរកពួកយើង:

ក្រុមហ៊ុន IQ Distribution សហការជាមួយ Interlink Communication Public ប្រារព្ធកម្មវិធី “The Revolution of Digital Infrastructure Training & Workshop 2023”

ដោយ

Koun Jab Luffy

26 មេសា 2023 04:31 ល្ងាច

អាន 3 នាទី

Article image
នៅថ្ងៃទីពុធ ទី 26 ខែមេសា ឆ្នាំ 2023 នេះ ក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនចែកចាយស្របច្បាប់របស់ផលិតផល LINK | The Perfect Network Cabling | American Standard ក្នុងប្រទេសកម្ពុជា និង ក្រុមហ៊ុន Interlink Communication Public បានប្រារព្ធកម្មវិធី “The Revolution of Digital Infrastructure Training & Workshop 2023” នៅភោជនីយដ្ឋាន ទន្លេបាសាក់ 2 ដែលមានដៃគូពាណិជ្ជកម្ម ជាច្រើនបានចូលរួម។
លោក ហេង ចំរើន អគ្គនាយកក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd. បានមានប្រសាសន៍ថា ក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd. គឺជាក្រុមហ៊ុនចែកចាយផលិតផលបច្ចេកវិទ្យាអេឡិចត្រូនិកកំរិត Commercial និង Enterprise ឈានមុខគេនៅក្នុងទីផ្សារប្រទេសកម្ពុជា ព្រោះគ្រប់ផលិតផលរបស់យើងសុទ្ធតែស្ថិតក្នុងលំដាប់ពិភពលោក ប្រកបដោយគុណភាពខ្ពស់ ហើយមួយក្នុងចំណោមនោះគឺ ម៉ាក LINK | American Standard ដែលផ្តល់ជូនផលិតផល Network Cabling ជាច្រើនប្រភេទ ប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យជូនដៃគូសហការ ក៏ដូចជាអ្នកប្រើប្រាស់ចុងក្រោយ។
Article image
ក្នុងព្រឹត្តិការណ៍នោះ ក្រុមហ៊ុន Interlink Communication Public Limited បានប្រគល់ពានរង្វាន់ដល់ក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd. នៅចំពោះមុខអតិថិជន និងដៃគូ ចំពោះសមិទ្ធផលក្នុងនាមជា អ្នកចែកចាយផលិតផលប្រចាំឆ្នាំ (Distribution of the Year) ។ ពានរង្វាន់ដ៏មានសារៈសំខាន់មួយទៀត ត្រូវបានប្រគល់ជូនទៅដល់ក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd. ដោយនោះជាវិញ្ញាបនបត្រទទួលសិទ្ធិចែកចាយផលិតផលម៉ាក Link ក្នុងទីផ្សារ (Certificate of LINK Authorized Distributor) ។
Article image
Article image
Article image
សិក្ខាសាលានេះ បានផ្តល់ជូនអ្នកចូលរួម នូវចំណេះដឹងស្តីអំពីបច្ចុប្បន្នភាពចុងក្រោយគេបង្អស់ របស់ផលិតផលម៉ាក LINK និងទំនោរនៃការផ្លាស់ប្តូរផ្សេងៗលើវិស័យបច្ចេកវិទ្យា។ សិក្ខាកាមចូលរួមទាំងអស់ ទទួលបានចំណេះដឹង អំពីរបៀបជ្រើសរើសឧបករណ៍ឲ្យបានត្រឹមត្រូវសម្រាប់ Network Cable CAT6A Solutions និងការប្រើប្រាស់ផ្សេងៗទៀត ដោយប្រើឧបករណ៍វាស់វែង UTP និង Fluketester ។
Article image
សិក្ខាកាមចូលរួមក្នុងសិក្ខាសាលានេះ បានទទួលពត៌មាន និងការយល់ដឹងអំពីផលិតផល និងរបៀបប្រើប្រាស់ឧបករណ៍បានយ៉ាងល្អប្រសើរ។ ក្រុមហ៊ុន Interlink Communication Public Company Limited ព្រមទាំងបានផ្តល់វិញ្ញាបនបត្រ ជូនសិក្ខាកាមដែលបានចូលរួម និងបញ្ចប់សិក្ខាសាលាដោយជោគជ័យ។
Article image
លោក Panuwat Malarat តួនាទីជា Country Manager នៃក្រុមហ៊ុន Interlink Communication Public Company Limited. បានធ្វើបទបង្ហាញក្រោមប្រធានបទ “The Revolution of Digital Infrastructure Training & Workshop 2023” ដើម្បីបង្ហាញផលិតផលថ្មីៗរបស់ LINK ដែលបានផ្តល់គ្រប់តំរូវការរបស់អតិថិជន ជាពិសេសសំរាប់ទីផ្សារកម្ពុជាផ្ទាល់តែម្តង។
Article image
ដំណោះស្រាយពី LINK | American Standard រួមមាន
01.LAN (UTP) Solution
02.Fiber Optic Solution
03.FTTx / PON Solution
04.Coaxial Solution
05.Data Center Solution
06.Solar Solution
07.Control Solution
08.Intelligent Office Solution
09.Campus & University Solution
10.Smart Home Solution
Article image
Article image
យើងខ្ញុំសូមថ្លែងអំណរគុណដល់ សិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងសិក្ខាសាលានេះ ដោយវត្តមានរបស់សិក្ខាកាមទាំងអស់ បានធ្វើឲ្យសិក្ខាសាលានេះទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។ យើងនឹងបន្តរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យ និងអត្ថប្រយោជន៍បែបនេះបន្ថែមទៀត ក្នុងពេលអនាគត។
Article image
ក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd
លេខទូរស័ព្ទ 077 260 066
Email: [email protected]
Add: #107, St. Mao Tse Toung Blvd, Sangkat Toul Svay Prey I, Khan Boeng Keng Kang, Phnom Penh, Cambodia, 120106
Article image
Article image
ក្រុមហ៊ុន IQ Distribution សហការជាមួយ Interlink Communication Public ប្រារព្ធកម្មវិធី “The Revolution of Digital Infrastructure Training & Workshop 2023”