no-alternative title
no-alternative title
no-alternative title
no-alternative title

ASUS Vivobook Classic Series 2023 ប្រកាសចេញលក់នៅកម្ពុជា តម្លៃត្រឹមតែ $799 ប៉ុណ្ណោះ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា ASUS ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រម៉ូឌែលថ្មី 2023 Vivobook Classic series នោះគឺម៉ូឌែល 16-inch Vivobook 16X (K3605) ។ កុំព្យូទ័រថ្មីនេះមានក្រាហ្វិកកាត NVIDIA GeForce RTX™ 2050 GPU ជាមួយនឹងបន្ទះឈីប 13th Gen Intel Core H-series processors និងរ៉េមទំហំដល់ទៅ 8GB ។  ការប្រើប្រាស់នូវក្រាហ្វិកកាត បន្ទះឈីបនេះពិតជាធ្វើអោយកុំព្យូទ័រម៉ូឌែល K3605 នេះពិតជាមានភាពខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់ និងតម្លៃសមរម្យថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រ Vivobook 16X (K3605) នេះបំពាក់នូវអេក្រង់ FHD displays ជាមួយនឹងប្រព័ន្ធសំឡេង Dirac-tuned audio system និងកាមេរ៉ា HD webcam ជាមួយនឹងបច្ចេកវិទ្យា ASUS 3D Noise Reduction (3DNR) ដែលធានាទៅលើការកម្សាន្តបានយ៉ាងសម្បូរបែប និងកម្រិតសំឡេងលឺច្បាស់កម្រិតគ្រីស្តាល់ថែមទៀត។ កុំព្យូទ័រនេះប្រើប្រាស់នូវ WiFi 6E (802.11ax) កម្រិតខ្ពស់ និងថាមពលថ្មប្រើប្រាស់បានយូរជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនថែមទៀត។ 

 

បើនិយាយអំពីការតភ្ជាប់វិញនោះ កុំព្យូទ័រនេះមានរន្ធ connectivity ច្រើនទៅលើ I/O ports របស់វាដែលមានដូចជា Thunderbolt™ 4, USB 3.2 Gen 1 Type-C®, Type-A, HDMI® 2.1 និង SD card reader ថែមទៀត។ ដើម្បីធានាទៅលើការប្រើប្រាស់បានយូរនោះ កុំព្យូទ័រ Vivobook ថ្មីនេះក៏តេស្តជាមួយនឹងស្តង់ដារ MIL-STD-810H ដែលធានាទៅលើភាពធន់របស់វាផងដែរ។ កុំព្យូទ័រនេះផលិតឡើងចេញពីប្លាស្ទិកកែច្នៃឡើងវិញ 30% post-consumer recycled (PCR) plastics ហើយប្រអប់វេចខ្ចប់ឡើងវិញ 100% recyclable packaging ដែលអនុលោមទៅតាមស្តង់ដារ EPEAT Silver និង ENERGY STAR® ដែលនេះឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ASUS ក្នុងការផលិតនូវផលិតផលដែលមាននិរន្តរភាព និងកាត់បន្ថយការប៉ះពាល់ទៅលើបរិស្ថានថែមទៀត។

 

កាន់តែពិសេសទៀតនោះ កុំព្យូទ័រនេះមានពណ៌ទាក់ទាញបំផុតសម្រាប់យុវវ័យសម័យថ្មីថែមទៀត។ កុំព្យូទ័រនេះមាន 2 ពណ៌គឺពណ៌ខ្មៅ Indie Black និងពណ៌ទឹកប្រាក់ Cool Silver ដែលពិតជាទាក់ភ្នែកមែនទែន។ បន្ថែមពីនេះទៀតនោះ ម៉ូឌែលមួយទៀតដែលប្រកាសបង្ហាញខ្លួនផងដែរនៅថ្ងៃនេះនៅក្នុងត្រកូល 2023 Vivobook Classic series noHKW 16-inch Vivobook 16X ដែលមានអេក្រង់ FHD+ IPS 16:10 និងបន្ទះឈីប Intel Core i5-12450H processor ថែមទៀត។ 

 

កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លាក្នុងការប្រើប្រាស់

ជាមួយនឹងការផ្តល់នូវទំហំអេក្រង់ធំក្នុងការប្រើប្រាស់ និងសមត្ថភាពខ្លាំងក្លានោះ ម៉ូឌែលពេញនិយមក្នុងត្រកូលឆ្នាំ 2023 នោះគឺជាម៉ូឌែល Vivobook 14X OLED (K3405) និង 16X OLED (K3605) ។កុំព្យូទ័រនេះមានបន្ទះឈីប 12th Gen Intel Core i5-12450H processor ជាមួយនឹងក្រាហ្វិកកាត NVIDIA GeForce RTX 2050 GPU ដែលមានមុខងារកម្រិតខ្ពស់ជាច្រើនដូចជា ray tracing, AI acceleration, GDDR6 memory និង NVIDIA Studio drivers  — ដែលអាចបង្កើនទៅលើ thermal design power (TDP) រហូតដល់កម្រិតខ្ពស់ដល់ទៅ 70 watts ដែលអ្នកអាចធ្វើការងារជាច្រើនបានយ៉ាងរលូន ជាពិសេសទៅលើការងារ multitasking និងភាពច្នៃប្រឌិតខ្ពស់របស់អ្នក។ បន្ថែមពីនេះទៀតនោះ Vivobook 16X  (K3605) នេះក៏មានបំពាក់នូវ MUX Switch ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចរើសនូវជម្រើសដែលគេត្រូវការ។ គ្រប់ម៉ូឌែលគឺប្រើប្រាស់នូវ ultrafast 512GB SSDs ។  មួយវិញទៀតនោះ កុំព្យូទ័រនេះប្រើប្រាស់នូវប្រព័ន្ធត្រជាក់ cooling system ជាមួយនឹង 8 mm heat pipes និង IceBlade fan ដែលអាចបំភាយកំដៅបានយ៉ាងល្អ។ 

 

ការកម្សាន្តកាន់តែសម្បូរបែប

កុំព្យូទ័រ Vivobook ថ្មីនេះផ្តល់នូវបទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យជាមយយនឹងអេក្រង់ FHD Panels ។ អ្នកប្រើប្រាស់ជាច្រើនអាចគ្រប់គ្រងទៅលើការប្រជុំរបស់ពួកគេបានយ៉ាងងាយស្រួលជាមួយនឹងប្រព័ន្ធ AI-enhanced HD camera system — ដែលមាន ASUS 3DNR technology និង ASUS AI noise-canceling audio technology ដែលធ្វើអោយសំឡេងលឺច្បាស់បំផុត។ 

 

សម្រាប់ការកម្សាន្តដ៏អស្ចារ្យនេះ គ្រប់ម៉ូឌែលរបស់ ASUS នេះគឺប្រើប្រាស់នូវប្រព័ន្ធសំឡេង ASUS SonicMaster audio system ដ៏ខ្លាំងក្លាដែលផ្តល់នូវសំឡេងច្បាស់ និងអស្ចារ្យបំផុត។ បន្ថែមពីនេះ វាក៏មាន ASUS Audio Booster ផងដែរ។ កុំព្យូទ័រ Vivobook នេះក៏ប្រើប្រាស់បានពេញមួយថ្ងៃជាមួយនឹងថាមពលថ្ម 70 Wh និងបច្ចេកវិទ្យាសាកថ្មលឿនថែមទៀត។ 

 

ការតភ្ជាប់ទំនាក់ទំនងកាន់តែងាយស្រួល

អ្នកប្រើប្រាស់ជាច្រើនអាចរីករាយជាមួយនឹងការតភ្ជាប់ជាមួយនឹងឧបករណ៍ជាច្រើនបានជាមួយនឹងកុំព្យូទ័រ Vivobook នេះជាមួយនឹង Thunderbolt™ 4 USB-C port ដែលមានល្បឿន 40Gbps data transfers, Power Deliver និង DisplayPort™; 2x USB 3.2 Gen 1 Type-A ports; HDMI port និង SD card reader ថែមទៀត។ បន្ថែមពីនេះ វាក៏មាន WiFi 6E connectivity និង ASUS WiFi Master ក្នុងការបង្កើនទៅលើល្បឿនអ៊ីនធឺណិតបានលឿនថែមទៀត។

 

ការរចនាឡើងសម្រាប់និរន្តរភាព

ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ASUS ក្នុងការការពារទៅលើផែនដីតាមរយៈការផ្តល់នូវផលិតផលជាច្រើនដែលល្អបំផុតសម្រាប់អ្នកប្រើប្រាស់ជាមួយនឹងការឌីស្សាញដ៏ល្អឥតខ្ចោះទៅលើម៉ូឌែល Vivobook នេះ។ កុំព្យូទ័រនេះប្រើប្រាស់នូវ 30% PCR plastics ហើយប្រអប់វេចខ្ចប់គឺប្រើប្រាស់ឡើងវិញ 100% recyclable ។ ថាមពលថ្មប្រើប្រាស់របស់វាគឺស្របតាមស្តង់ដារ ENERGY STAR power-efficiency និង EPEAT Silverថែមទៀត។ កុំព្យូទ័រនេះក៏ទទួលបាននូវស្តង់ដារនៃការតេស្តទៅលើភាពធន់ MIL-STD-810H US military-grade ផងដែរ។

 

តម្លៃ និងកាលបរិច្ឆេទនៃការលក់

កុំព្យូទ័រ ASUS Vivobook 16X (K3605) នេះអាចរកទិញបាននៅគ្រប់ហាងចែកចាយទាំងអស់របស់ក្រុមហ៊ុន ASUS នៅក្នុងតម្លៃ $799 ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ហាង ASUS ដែលនៅជិតអ្នកបំផុត៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន