no-alternative title
no-alternative title

កម្មវិធីប្រកួតថតរូប OPPO x SPPC ទទួលបានភាពជោគជ័យខ្លាំងលើសពីការរំពឹងទុក !

OPPO បានចាប់ដៃជាមួយក្រុមថតរូបស្មាតហ្វូន SPPC បង្កើតនូវការប្រកួតថតរូបស្មាតហ្វូនខ្នាតធំក្នុងប្រទេសកម្ពុជា រយះពេល 5 សប្ដាហ៍ជាមួយ 5 ប្រធានបទផ្សេងគ្នា ដែលមានអ្នកចូលរួមសរុបជាង៥០០នាក់ ជាមួយទឹកដៃថតរូបលក្ខណះអាជីព និង ទទួលបានការសរសើរជាខ្លាំងពី LUN និង បណ្ដាសិស្សច្បងខាងវិស័យថតរូបផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2023 ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានប្រកាសផ្តល់ពានរង្វាន់ក្នុងកម្មវិធី OPPO x Smartphone Photography Cambodia ដល់អ្នកប្រកួតថតរូបលើទូរស័ព្ទដៃ ដែលមានទឹកដៃល្អ មានទេពកោសល្យខ្ពស់ និងមានភាពច្នៃប្រឌិតខ្ពស់ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលកម្មវិធីនេះបានធ្វើឡើងនៅ OPPO Flagship Store ក្នុងផ្សារទំនើប AEON Mall Phnom Penh ជាន់ទី1 ។

តួយ៉ាង នេះគឺជាលើកទី 1 ដែលក្រុមហ៊ុនស្មាតហ្វូន OPPO ធ្វើការសហការជាមួយលោក សេង លន់ ស្ថាបនិកនៃ Smartphone Photography Cambodia ប្រកបដោយភាពជោគជ័យយ៉ាងខ្លាំង បន្ទាប់ពីបានឆ្លងកាត់អស់រយៈពេល 5 សប្តាហ៍ក្រោមប្រធានបទខុសៗពីគ្នា។ 

សម្រាប់ OPPO x SPPC បានរៀបចំឡើងក្នុងគោលបំណងដើម្បីលើស្ទួយវិស័យថតរូបតាមរយៈទូរស័ព្ទដៃ និងជាការលើកទឹកចិត្តបំផុសគំនិតដល់អ្នកនិយមចូលចិត្តថតរូបឲ្យកាន់តែការមានចាប់អារម្មណ៍។ ក្នុងនោះក៏សង្កេតឃើញថា បេក្ខជនជាច្រើនដែលបានចូលរួមក្នុងកម្មវិធីនេះ ពិតជាបានខិតខំប្រឹងប្រែងប្រកួតយ៉ាងស្វិតស្វាញ និងយកចិត្តទុកដាក់ខ្លាំងក្នុងការផ្តិតយករូបភាពស្អាតៗប្រកបដោយភាពទាក់ទាញរៀងៗខ្លួនទៅតាមវិញ្ញាសាដែលកម្មវិធីបានចែងតាមសប្តាហ៍នីមួយៗ។

គួរបញ្ជាក់ផងដែរថាសម្រាប់រង្វាន់សម្រាប់ជ័យលាភីទាំង 5 រូបបានទទួល៖ 

- ជ័យលាភីលេខ 1: ទូរស័ព្ទដៃ OPPO Reno10 5G មួយគ្រឿង ជាមួយនឹងវិញ្ញាបនបត្រ 1 សន្លឹក។

- ជ័យលាភីលេខ 2: OPPO Pad Air មួយគ្រឿង ជាមួយនឹងវិញ្ញាបនបត្រ 1 សន្លឹក។

- ជ័យលាភីលេខ 3: កាសឥតខ្សែ Enco Air3 មួយគ្រឿង ជាមួយនឹងវិញ្ញាបនបត្រ 1 សន្លឹក។

- ជ័យលាភីលេខ 4 និង លេខ 5: កាសឥតខ្សែ Enco Buds 2 មួយគ្រឿង។

- ជ័យលាភីលេខ 6 ដល់ លេខ15: ទទួលបានរង្វាន់លើកទឹកចិត្តម្នាក់មួយផងដែរ។

សូមអបអរសាទរដល់ជ័យលាភីចំនួន 3 រូប ដែលទទួលបានជ័យជម្នះពីកម្មវិធី ៖ 

- ចំណាត់ថ្នាក់លេខ 1 បានទៅលើបេក្ខជនឈ្មោះ ភឿន ឡាសា

- ចំណាត់ថ្នាក់លេខ 2 បានទៅលើបេក្ខជនឈ្មោះ ប៊ី សម្បត្តិ

- ចំណាត់ថ្នាក់លេខ 3 បានទៅលើបេក្ខជនឈ្មោះ ឆែម ផែន

- ជ័យលាភីលេខ 4 បានទៅលើបេក្ខជនឈ្មោះ គុជ ពិសិដ្ឋ និងជ័យលាភីលេខ 5 បានទៅលើបេក្ខជនឈ្មោះ ធឿន រតនា ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន