ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

ដោយ

Koun Jab Luffy

29 មេសា 2025 08:00 ព្រឹក

អាន 3 នាទី

Article image
នៅទីបំផុត King of tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 ប្រើ Office ដំណើរការលឿនជាងកុំព្យូទ័រ, អេក្រង់កំពូលដំបូងគេ Flexible OLED PaperMatte បច្ចេកវិទ្យាចុងក្រោយលើស iPad Pro, និងមានផ្តល់ជូន Accessory Original ឈុតធំតម្លៃជាង 500$ មកដល់ទីផ្សារប្រទេសកម្ពុជាហើយ។
កាលពីថ្ងៃទី 29 មេសា ក្រុមហ៊ុនហួវៃបានសម្ពោធនូវផលិតផល Innovative Product ដែលមានដូចជា King of tablet Huawei MatePad Pro 13.2, កាសម៉ូដែលថ្មី Huawei FreeArc (ហួវៃ ហ្វ្រី អាក់) និង កាស Huawei FreeBuds SE 3 (ហួវៃ ហ្វ្រី បាត់ អេស អ៊ី ស្រ៊ី) ។
Article image
សម្រាប់ Huawei MatePad Pro 13.2” មានចំណុចពិសេសជាច្រើនដូចជាសម្រាប់អ្នកប្រើប្រាស់ ៖
ចំណុចពិសេសទី 1 ៖ King of tablet Huawei MatePad Pro 13.2 មាន Performance ដំណើរការខ្លាំងលឿនជាងកុំព្យូទ័រ, បើក file PowerPoint ទំហំ 1GB ត្រឹមតែ 1 វិនាទី, ប្រើកម្មវិធី word ធ្វើឯកសារផ្លូវការ, ឯកសាររដ្ឋបាលបានទាំងអស់, សរសេរ ប្តូរ font Khmer បានដោយសេរី, បើក Excel file 1ម៉ឺន row ដំណើរការយ៉ាងរលូន, ប្រើបានយូរខ្លាំងដោយមានថ្មធំ 10100mAh, សាកលឿនខ្លាំងដោយឆ្នាំងសាក SuperCharge 100W សាកពេញត្រឹមតែ 65នាទី, មានមេម៉ូរីទំហំធំដូចកុំព្យូទ័រ Ram 12GB + Rom 512GB, និងអាចប្រើប្រាស់សម្រាប់គ្រប់គ្រងអាជីវកម្ម ឌីហ្សាញធ្វើ poster, artwork, កាត់តវីដេអូ និងអាចគ្រប់គ្រង ផេក ប៊ូតផេកបានដោយងាយស្រួលដំណើរការដូចនៅលើកុំព្យូទ័រដែរ
Article image
ចំណុចពិសេសទី 2 ៖  ប្រើប្រាស់ជាមួយ NearLink keyboard ប្រើផ្តាច់ពីថេប្លេតបាន, keyboard មានទម្រង់ប្រើដូចកុំព្យូទ័រដែរ, ប្រើបានច្រើនទម្រង់ដូចជា, ប្រើផ្តាច់ពីថេប្លេត, ប្រើជាទម្រង់ Laptop, ប្រើជាទម្រង់ Studio, និងប្រើជាថេប្លេត, និងប្រើ shortcut ដូចកុំព្យូទ័រដែរ, កាន់តែពិសេសមាន touchpad ប្រើដូច touchpad លើ laptop, និងមាន ជែសស្ទ័រ អាចអូសបញ្ជាកាន់តែងាយស្រួលលោកអ្នកក៏អាចប្រើ NearLink M-Pencil ដើម្បីសញ្ញេ (ចុះហត្ថលេខា) លើ file PDF, សរសេរ note, ឬគូរគំនូរ ដំណើរការស្មូត លឿន
ចំណុចពិសេសទី 3 ៖ បំពាក់អេក្រង់កំពូលដំបូងគេទំហំ 13.2 អ៊ីញ, Flexible OLED PaperMatte Display គែមស្តែង, ពណ៌ច្បាស់, មិនចាំងពន្លឺ, មិនចាំងភ្នែក, បំពាក់បច្ចេកវិទ្យាការពារភ្នែកទទួលស្គាល់ពីប្រទេសអាឡឺម៉ង់, ហើយអេក្រង់ Flexible OLED PaperMatte Display មានបច្ចេកវិទ្យាឈានមុខលើ iPad Pro nano texture ទៅទៀត។
Article image
ចំណុចពិសេសទី 4 ៖ MatePad Pro 13.2” មានការឌីហ្សាញ ស្អាត Premium ទាក់ចិត្តទាក់ភ្នែកអ្នកគ្រប់គ្នា, ថេប្លេតស្តើង ស្រាល។ ងាយស្រួលយកប្រើតាមខ្លួន
ចំណុចពិសេសទី 5 ៖ រាល់ការជាវ King of Tablet, Huawei MatePad Pro 13.2” មានផ្តល់ជូន accessory Original ឈុតធំតម្លៃជាង 500$, ទទួលបាន ឡាយសិន កម្មវិធី Office WPS កុំព្យូទ័រ Version, និងកម្មវិធីគូរគំនូរ GoPaint ដោយឥតគិតថ្លៃពេញមួយជីវិត
Article image
ជាមួយគ្នាដែរ ក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជា ក៏បានដាក់សម្ពោធកាសម៉ូដែលថ្មី Huawei FreeArc (ហួវៃ ហ្វ្រី អាក់) ជាប្រភេទ កាស Open ear (អូផេនអ៊ា) សាកសមបំផុតសម្រាប់អ្នកចូលចិត្តហាត់កីឡា និងអ្នកធ្វើការ មានតម្លៃត្រឹមតែ $99, និងកាស Huawei FreeBuds SE 3 សាកថ្មម្តងប្រើ 42 ម៉ោង ភ្ជាប់ប្រើបានគ្រប់ស្មាតហ្វូនទាំង iOS និង Android, និងមានធានាមួយឆ្នាំ តម្លៃត្រឹម $39, កាសស៊េរីថ្មីទាំងពីរនេះមានលក់លើទីផ្សារហើយ។
Article image
លោកអ្នកក៏អាចធ្វើការកុម៉្មង់ទុកមុន King of Tablet, Huawei MatePad Pro 13.2” មានតម្លៃត្រឹមតែ $1,099 ចាប់ពីថ្ងៃនេះ នឹងមានស្តុកលក់ថ្ងៃទី 2 ឧសភា 2025 ។
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.