
នៅថ្ងៃនេះ ក្រុមហ៊ុន Changan Cambodia និង Deepal Cambodia បាននាំមកនូវកម្មវិធីលក់ជាពិសេសនិងធំបំផុតប្រចាំឆ្នាំ (Year End Promotion) ជូនដល់អតិថិជនទាំងអស់ ដែលកំពុងតែស្វែងរករថយន្តទំនើបប្រកបដោយបច្ចេកវិទ្យាខ្ពស់ និងមានការធានាត្រឹមត្រូវ។ ជាមួយប្រូម៉ូសិននេះ ក្រុមហ៊ុនទាំងពីរនេះក៏ថែមជូននូវកាដូដ៏ធំដោយ "មិនចាំបាច់ផ្សងសំណាង" នោះទេ ដើម្បីអបអរសាទរ និងត្រៀមខ្លួនស្វាគមន៍ឆ្នាំថ្មីខាងមុខនេះ។
សម្រាប់ការផ្តល់នេះ គឺរាល់អតិថិជនដែលជាវរថយន្តមួយណាក៏បាននៅក្នុងចំណោមរថយន្តទាំង 5 ម៉ូដែលខាងលើនេះ គឺនឹងទទួលបានការថែមជូនភ្លាមៗនូវទូរស័ព្ទដៃ iPhone 17 Pro Max ដ៏ទំនើបជំនាន់ចុងក្រោយបង្អស់ រួមជាមួយនឹងកញ្ចប់ ដំណើរកម្សាន្តទៅកាន់ទីក្រុង Chongqing ប្រទេសចិន រយៈពេល 5 ថ្ងៃ 4 យប់ ថែមទៀតផង។ ក្រុមហ៊ុនបានបញ្ជាក់យ៉ាងច្បាស់ថា ការថែមជូននេះ នឹងមានផ្តល់ជូនទៅតាមម៉ូដែលដែលបានកំណត់តែប៉ុណ្ណោះ។ មានន័យថា អតិថិជនទាំងអស់នឹងទទួលបានដោយស្វ័យប្រវត្តិ ដោយមិនមានការចាប់ឆ្នោតឡើយ។

ក្រៅពីការថែមជូនមហាកាដូទាំងពីរនេះ ក្រុមហ៊ុនក៏បានធ្វើការបញ្ចុះ តម្លៃយ៉ាងពិសេសទៅលើរថយន្តទាំង 5 ម៉ូដែលផងដែរ។ សម្រាប់រថយន្តអគ្គិសនីដែលកំពុងពេញនិយម Deepal L07 ត្រូវបានដាក់លក់ក្នុងតម្លៃពិសេសត្រឹម 42,900 ដុល្លារ និងរថយន្ត SUV អគ្គិសនី Deepal S07 តម្លៃត្រឹម 48,900 ដុល្លារ។ ខណត្រកូល Changan ដែលប្រើប្រាស់ប្រេងឥន្ធនៈ មានដូចជា រថយន្ត CS55 Plus មានតម្លៃត្រឹម 33,900ដុល្លារ, រថយន្ត UNI-T បញ្ចុះសល់ 38, 900 ដុល្លារ និងរថយន្ត Premium SUV UNI-K បញ្ចុះសល់ត្រឹម 52,900 ដុល្លារ។
និយាយពីសមត្ថភាពឡានអគ្គិសនីសុទ្ធ Deepal L07 និង S07 គឺជាឡានស្តង់ដារ Global Spec ដែលផ្តោតលើការបើកបរផ្លូវឆ្ងាយ ហើយនិងបច្ចេកវិទ្យាឆ្លាតវៃបំផុត។ Deepal L07 ជាប្រភេទឡាន Sedan ឌីស្សាញបែបស្ព័រ និងបើកបរបានចម្ងាយរហូតដល់ 610km។ ចំណែក Deepal S07 គឺជាឡាន SUV ផ្តល់លំនឹងបានល្អសម្រាប់ការធ្វើដំណើរឆ្ងាយ ជាមួយនឹងសាកពេញម្តង អាចបើកបរបានចម្ងាយដល់ទៅ 620km។ ឡានអគ្គិសនីសុទ្ធទាំងពីរនេះ បំពាក់ដោយបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ L2+ Autonomous Driving, ប្រព័ន្ធកាមេរ៉ា 540 ដឺក្រេ, កញ្ចក់ដំបូល Panoramic, និងអេក្រង់ AR-HUD ដែលបង្ហាញព័ត៌មានលើកញ្ចក់មុខយ៉ាងទំនើប។

ក្រឡេកមកម៉ូដែល Changan UNI-K គឺជាជម្រើស Premium SUV ដ៏ល្អឥតខ្ចោះ ជម្រើសពីសម្រាប់អ្នកដែលនិយមរថយន្តប្រើប្រាស់ម៉ាស៊ីនដែលមានកម្លាំងខ្លាំង ដោយឡាននេះ បំពាក់ដោយម៉ាស៊ីន Blue Core 2.0T ដ៏ខ្លាំងក្លា គួបផ្សំជាមួយនឹងប្រព័ន្ធសំឡេង Sony 14 គ្រាប់ និងកៅអីដែលមានប្រព័ន្ធក្ដៅត្រជាក់។

រីឯ Changan UNI-T វិញ គឺជាប្រភេទ Sport-Coupe SUV ដែលមានរូបរាងទាក់ទាញខ្លាំង បំពាក់ដោយម៉ាស៊ីន 1.5T និងបច្ចេកវិទ្យា AI Facial Recognition ព្រមទាំងប្រព័ន្ធចូលចតស្វ័យប្រវត្តិ។ សម្រាប់ម៉ូដែលចុងក្រោយនេះ គឺជា Changan CS55 Plus ដែលជារថយន្ត SUV ស្តង់ដារ Global Spec ដែលសន្សំសំចៃប្រេងត្រឹមតែ 5.9 លីត្រក្នុង 100km តែនៅតែរក្សាបាននូវបច្ចេកវិទ្យាសុវត្ថិភាពកម្រិតខ្ពស់ដូចជាកាមេរ៉ា 540 ដឺក្រេ និងប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិ។

ក្រុមហ៊ុន Changan Cambodia & Deepal Cambodia បានបញ្ជាក់ថា ការផ្តល់ជូនពិសេសទាំងតម្លៃ និងកាដូ iPhone 17 Pro Max រួមជាមួយដំណើរកម្សាន្តទៅ Chongqing នេះ មានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ 2025 តែប៉ុណ្ណោះ។ ដូច្នេះសម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ អាចអញ្ជើញទៅទស្សនា និងសាកសួរព័ត៌មានលម្អិតនៅទីតាំងអគារតាំងបង្ហាញរថយន្ត Changan Cambodia & Deepal Cambodia ដោយផ្ទាល់ ដើម្បីកុំឱ្យឱកាសដ៏ចំណេញនេះកន្លងផុតទៅ៕
សូមប្រញាប់រួសរាន់ឡើង កុំឱ្យឱកាសដ៏កម្រនេះកន្លងផុតទៅឱ្យសោះ! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង Changan Hotline: 011 999 375 ឬ Deepal Hotline: 078 999 795៕
ចំណុចសំខាន់៖ រាល់ការទិញរថយន្តទាំង៥ម៉ូឌែលនេះពីប្រភពផ្សេងៗជាមួយតម្លៃធូរថ្លៃជាង អាចនាំមកនូវហានិភ័យជាច្រើនសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់លោកអ្នក ទាំងកត្តាគុណភាព សុវត្ថិភាព និងការទទួលខុសត្រូវក្រោយការទិញ ព្រោះប្រព័ន្ធបញ្ជារថយន្តប្រភេទនេះមិនមែនជាប្រព័ន្ធ Global Specs ដែលផលិតឡើងសម្រាប់ការប្រើប្រាស់ជាអន្តរជាតិ។ មានតែ Changan និង Deepal ដែលនាំចូលដោយក្រុមហ៊ុន RMA Cambodia តែប៉ុណ្ណោះដែលមានសិទ្ធិនាំចូល និងចែកចាយរថយន្ត Changan និង Deepal ដែលបំពាក់ដោយ Global Specs។ ដូច្នេះសូមធ្វើការសម្រេចចិត្តឱ្យបានច្បាស់លាស់ចំពោះកត្តាហានិភ័យទាំងនេះ រាល់ការបញ្ជាទិញរថយន្ត Changan និង Deepal ពីប្រភពផ្សេងៗ
Join Telegram: https://t.me/ChanganCambodiaOfficial
#CHANGANCAMBODIA #DeepalCambodia #RMACambodia





