
ក្រោយទទួលបានជោគជ័យ និងការគាំទ្រពីសំណាក់ប្រជាជនកម្ពុជា លើស្មាតហ្វូន Nubia Neo 3 និង Nubia A36 A56 ក្នុងពេលបច្ចុប្បន្ននេះក្រុមហ៊ុន Nubia ក៏បានពង្រីកខ្លួនមួយកម្រិតទៀត ដោយក្រុមហ៊ុន nubia មានកិត្តិយសសូមប្រកាសជាផ្លូវការនូវការមកដល់នៃស្មាតហ្វូនស៊េរីថ្មី nubia V80 Design នៅក្នុងទីផ្សារប្រទេសកម្ពុជា។
ស្មាតហ្វូននេះ ត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់អ្នកប្រើប្រាស់សម័យថ្មី ដែលកំពុងស្វែងរកស្មាតហ្វូនមានរូបរាងស្អាតនិងទាន់សម័យ ហើយថែមទាំងមានបច្ចេកវិទ្យា AI ដ៏ឆ្លាតវៃច្រើនបែបទៀតផង។ nubia V80 Design នាំមកនូវបទពិសោធន៍នៃការប្រើប្រាស់ថ្មីទាំងស្រុង ជាមួយអេក្រង់ធំ ល្បឿនលឿន 120Hz, ប៊ូតុង AI ពិសេសនិងកាមេរ៉ាទំហំ 50MP ដ៏ច្បាស់ត្រជាក់ភ្នែក។

-ការរចនាបថស្អាត និងងាយស្រួលកាន់ក្នុងដៃ
nubia V80 Design ផ្តោតសំខាន់លើអ្នកប្រើប្រាស់ទូទៅត្រូវគ្រប់វ័យ ដោយបានរចនាមកជាមួយ តួខ្លួនរលោង (Unibody) ដែលមានគែមរាងកោងទំនើប កាន់តែមានភាពងាយស្រួលកាន់ និងជាការរចនា យ៉ាងផ្ចិតផ្ចង់ វាផ្តល់នូវអារម្មណ៍ល្អឥតខ្ចោះនៅពេលកាន់ជាប់ក្នុងដៃ។
ហើយភាពទាក់ទាញរបស់វាកាន់តែលេចធ្លោ ជាមួយកម្រាស់ដ៏ស្តើងត្រឹមតែ 7.7mm និងទម្ងន់ស្រាលត្រឹម 191 ក្រាម ធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការយកតាមខ្លួនគ្រប់ទីកន្លែង។ ស្មាតហ្វូននេះមាន ២ ពណ៌ សម្រាប់ជ្រើសរើសគឺ៖ Midnight Black, Peach Fuzz,។


-ផ្តល់បទពិសោធន៍ ដ៏អស្ចារ្យជាមួយល្បឿនអេក្រង់ 120Hz:
nubia V80 Design បានបំពាក់មកជាមួយអេក្រង់ធំទំហំ 6.75 អ៊ីញ ដែលមានល្បឿន Refresh Rate 120Hz ដែលជាចំណុចខ្លាំងក្នុងការប្រើប្រាស់បែបការកម្សាន្ដអូសទៅមកច្រើន នៅលើបណ្តាញសង្គម ឬការលេងហ្គេម នឹងមានភាពរលូនបំផុតលើចលនារូបភាព។ អ្វីដែលកាន់តែអស្ចារ្យនោះគឺកម្រិតពន្លឺ 1000nits ដែលវាអនុញ្ញាតឲ្យអ្នកមើលឃើញអេក្រង់បានយ៉ាងច្បាស់ ទោះបីកំពុងស្ថិតនៅក្រោមពន្លឺថ្ងៃខ្លាំងក៏ដោយ។

-ជំនួយការ AI ឆ្លាតវៃសម័យថ្មី៖
nubia V80 Design បំពាក់មកដោយប៊ូតុង AI ពិសេសថ្មី ដែលយើងអាចកំណត់មុខងារដោយខ្លួនឯងបាន ដូចជា៖
•ដើម្បីបើក/បិទភ្លើងពិល
•ដើម្បីបើកកាមេរ៉ា ឬថតសំឡេង
•ដើម្បីប្រើ AI Memory ក្នុងការកត់ត្រាអ្វីដែលអ្នកកំពុងមើលលើអេក្រង់
លើសពីនេះវាក៏មានមុខងារ AI ឆ្លាតវៃជាច្រើនទៀតដូចជា៖
•AI Scam Alert: ជួយផ្តល់ដំណឹងនៅពេលមានសារ ឬការខលចូលដែលជាការសង្ស័យជាបោកប្រាស់។
•AI Social Publisher: ជួយសរសេរ Caption សម្រាប់បង្ហោះលើបណ្តាញសង្គម។
•AI Sketch & Style Transfer: បំប្លែងរូបថតរបស់អ្នក ឲ្យក្លាយទៅជារូបគំនូរសិល្បៈដ៏ស្រស់ស្អាត។
•AI Summary & Translator: ជួយសង្ខេបអត្ថបទវែងៗ និងបកប្រែភាសាបានភ្លាមៗ។

-កាមេរ៉ា AI 50MP សាកសមគ្រប់ស្ថានភាពទីតាំង៖s
ផ្តិតយករាល់សកម្មភាពដ៏មានន័យជាមួយកាមេរ៉ា AI 50MP ដែលផ្តល់នូវរូបភាពច្បាស់ និងពណ៌ស្រស់ស្អាត ទាំងពេលថ្ងៃ និងពេលយប់។ ហើយក៏មានមកជាមួយមុខងារពិសេសដែលអនុញ្ញាតឲ្យអ្នក ថតវីដេអូដោយប្រើកាមេរ៉ាមុខ និងក្រោយព្រមគ្នាបាន។ ជាងនេះទៅទៀត អ្នកអាចថតរូប Selfie ជាក្រុមបានយ៉ាងងាយស្រួល ដោយគ្រាន់តែប្រើកាយវិការដៃ (Gesture Snap) ឬបញ្ជាដោយសំឡេង (Voice Snap)។

-សមត្ថភាពខ្លាំង ថ្មធំ ប្រើប្រាស់បានយូរ៖
nubia V80 Design ដំណើរការដោយបន្ទះឈីប Unisoc T7280 Octa-core 2.2GHz ដ៏មានថាមពល គួបផ្សំជាមួយ RAM ធំរហូតដល់ 20GB (8GB + 12GB Dynamic RAM) ដែលធានាថាគ្រប់កម្មវិធីដំណើរការបានយ៉ាងរលូន។ អស់បារម្ភរឿងអស់ថ្ម ព្រោះវាមានថ្មទំហំធំ 5000mAh អាចប្រើប្រាស់បានពេញមួយថ្ងៃ។
វាគាំទ្រការសាកថ្មល្បឿនលឿនដល់ 22.5W និងបានបំពាក់បច្ចេកវិទ្យា Bypass Charging សម្រាប់ការលេងហ្គេមដោយមិនធ្វើឲ្យទូរស័ព្ទឡើងកម្ដៅ ស្របពេលសាកបញ្ចូលថ្មបណ្ដើរក៏ដោយ និងមាន AI Night Charging ដែលជាមុខងារជួយការពារថ្មរបស់អ្នកនៅពេលសាកពេញមួយយប់។ ពិសេស វាថែមទាំងអាចសាកថ្មបន្ដ ទៅឲ្យឧបករណ៍ឆ្លាតវៃដទៃផ្សេងទៀត (Reverse Charging) បានទៀតផង។

លក្ខណៈសម្បត្តិលម្អិតរបស់ nubia V80 Design
•រាងស្តើងស្អាតស្រួលកាន់៖ កម្រស់ 7.7mm , ទម្ងន់ 191 ក្រាម
•អេក្រង់៖ 6.75" HD+, និងល្បឿន 120Hz, កម្រិតពន្លឺ 1000nits
•ប្រើបន្ទះឈីប៖ Unisoc T7280 Octa-core 2.2GHz
•RAM/ROM៖ 20GB Dynamic RAM (8+12GB) + 256GB ROM
•កាមេរ៉ា៖ ក្រោយ 50MP + 2MP | មុខ 16MP
•ថ្ម៖ 5000mAh (ល្បឿនសាក 22.5W)
•ប្រព័ន្ធសម្លេង៖ 3D Surround Sound
•ផ្សេងៗ៖ ស្កេនស្នាមម្រាមដៃចំហៀង, ការពារធូលី និងទឹក IP64,
Nubia V80 Design មានតម្លៃត្រឹមតែ:
RAM 8GB ROM 128GB = 569,900៛
RAM 8GB ROM 256GB = 651,900៛

ព័ត៌មានបន្ថែម:
ទីតាំងមជ្ឈមណ្ឌលសេវាកម្ម: ផ្ទះលេខ ៤៨-៥០, ផ្លូវ២១៥, សង្កាត់វាលវង្ស, ខណ្ឌ៧មករា, ភ្នំពេញ
ទំនាក់ទំនងលេខទូរស័ព្ទ: +855 15 666 826 (Telegram)
អាសយដ្ឋានអ៊ីមែល: [email protected]
សូមតាមដាន ហ្វេសបុកផេក: https://www.facebook.com/NubiaSmartphoneKHOfficial ដើម្បីទទួលពត៌មានថ្មី។





