
កាលពីថ្ងៃសៅរ៍ទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុន Panasonic Cambodia មានកិត្តិយសប្រកាសដាក់លក់ជាផ្លូវការនូវផលិតផល ដ៏ប្រណីតរបស់ជប៉ុន នៅក្នុងកម្មវិធីសម្ពោធផលិតផល ទូទឹកកក PRIME+ Essential និង ម៉ាស៊ីនបោកគក់ CARE+ Edition E-Series នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ជាន់ផ្ទាល់ដី (South Court) ដោយមានការអញ្ជើញចូលរូមពីគណៈគ្រប់គ្រងក្នុងស្រុក និង តាមតំបន់ ក៏ដូចជាហាងដៃគូ និងតំណាងចែកចាយទូទាំងប្រទេសរបស់ខ្លួនផងដែរ។
ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី លោក Hisakazu Maeda អគ្គនាយកក្រុមហ៊ុន Panasonic Cambodia បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ទៅកាន់អង្គពិធីទាំងមូល។ លោកមានប្រសាសន៍ថា “ថ្ងៃនេះ យើងមានមោទនភាពក្នុងការបង្ហាញផលិតផលថ្មីពីរបន្ថែមទៀតគឺទួទឹកកក PRIME+ Edition Essential និង ម៉ាស៊ីនបោកគក់ CARE+ Edition E-Series ទៅក្នុងទីផ្សារប្រទេសកម្ពុជា។

ផលិតផលទាំងពីរនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងក្នុងការផ្តល់ជូននូវការច្នៃប្រឌិតដែលមានអត្ថន័យ បច្ចេកវិទ្យាទំនើបនិងស៊ីវីល័យ ព្រមទាំងនៅតែរក្សាគុណភាពដ៏ល្អឥតខ្ចោះរបស់ Panasonic។ លោកបានបន្ថែមថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់តំណាងចែកចាយបន្ត ដៃគូហាងលក់រាយ និងអតិថិជនជាទីស្រឡាញ់។ ការគាំទ្រនិងទំនុកចិត្តរបស់អ្នកទាំងអស់គ្នា ជួយឱ្យយើងអាចនាំយកបច្ចេកវិទ្យាជប៉ុនដែលមានគុណភាពខ្ពស់ មកកាន់ប្រទេសកម្ពុជា។”

គូរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Panasonic ដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក ថាជាក្រុមហ៊ុនអេឡិចត្រូនិចជប៉ុនឈានមុខគេ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា និងដំណោះស្រាយអេឡិចត្រូនិចចម្រុះសម្រាប់អតិថិជន។ ភាពជោគជ័យរបស់ក្រុមហ៊ុនគឺកើតចេញពីការសិក្សាពីវិធីដោះស្រាយបញ្ហាប្រឈមចម្បងៗ ដែលកំពុងកើតមាន និងជះឥទ្ធិពលដល់ការរស់នៅរបស់អ្នកប្រើប្រាស់។ 
ក្រលេកមកមើល ម៉ាស៊ីនបោកគក់ និងម៉ាស៊ីនសម្ងួតទ្វារចំហៀង CARE+ Edition E-Series មានពណ៌ខ្មៅ ស្ដើង រលោងស្អាត អាចដាក់បញ្ឈរលើគ្នាបានដែលជួយសន្សំកន្លែង ងាយស្រួល និងចំនេញពេលវេលាក្នុងការធ្វើការបោកគក់និងសម្ងួត។

កាន់តែពិសេស មានមុខងារថែរក្សាសំលៀកបំពាក់កម្រិតស្ដង់ដារជប៉ុនសម្រាប់បែបបទរស់នៅទំនើប ជាមួយបច្ចេកវិទ្យា Blue Ag+ បោកគក់ប្រកបដោយអនាម័យជាមួយទឹកត្រជាក់ ដែលមានសមត្ថភាពអាចកម្ចាត់បាក់តេរីបានរហូតដល់ 99.99% ការពារការកកើតឡើងនៃបាក់តេរីបានរហូតដល់ 18 ម៉ោង រីឯម៉ាស៊ីនសម្ងួតវិញ មានសមត្ថភាពសម្ងួតបានល្អ និងចំណេញពេលវេលា រួមទាំងសំណាញ់បឺតធូលីធំ (Big Lint Catcher) ដែលអាចចាប់យកកម្ទេចកម្ទី និងទប់ស្កាត់កំណតធូលីបានយ៉ាងមានប្រសិទ្ធភាព។

ចំណែក ទូទឹកកក PRIME+ Edition Essential ពណ៌សនិងពណ៌ពងមាន់ស្រាលរលោងស្អាត រចនាបថស៊ីវិល័យទំនើបបែបជំនាន់ថ្មី ដែលមានមុខងារពិសេសៗចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃជាពិសេសសុខុមាលភាពក្នុងក្រុមគ្រួសារតែម្ដង ជាមួយមុខងារ Fresh Safe និង Prime Fresh ជួយរក្សាត្រី និងសាច់អោយកកនៅ -3°C ដើម្បីរក្សាសារធាតុចិញ្ចឹម និងរសជាតិបានរហូតដល់ ៧ថ្ងៃ និងមុខងារពិសេសមួយទៀតគឺ nanoe™ X មានសម្ថភាពទប់ស្កាត់បាក់តេរីបានរហូតដល់ 99.99% និង បំបាត់ក្លិនមិនល្អ ព្រមទាំងកាត់បន្ថយសារធាតុពុលលើផលិតផលស្រស់។

ក្រោមគំនិតច្នៃប្រឌិត និង រចនាបថជំនាន់ថ្មី ផលិតផលដ៏ប្រណិតបរបស់ក្រុមហ៊ុន Panasonic ទាំងពីរនេះមានរូបរាងសាមញ្ញតែលេចធ្លោបែបសម័យទំនើប ស្អាតឥតខ្ចោះ រចនាបថទាន់សម័យ ជាមួយមុខងារពិសេសៗ ដែលជួយសន្សំសមចៃថាមពលអគ្គិសនីបានកម្រិតខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ដែលចង់បានទាំងរូបរាងស្អាត និងគុណភាពល្អ។

ក្នុងអំឡុងកម្មវិធីសម្ពោធ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ ផ្សារទំនើបអ៊ីអ៉នមល សែនសុខ ស៊ីធីនេះ រាល់ការជាវផលិតផលណាមួយលោកអ្នកនឹងទទួលបានការថែមជូនកាដូពិសេសៗពីក្រុមហ៊ុន Panasonic Cambodia។ សូមអញ្ជើញមកកាន់ទីតាំងកម្មវិធីផ្ទាល់ដែលស្ថិតនៅជាន់ផ្ទាល់ដី (South Court) ផ្សារទំនើបអ៊ីអ៉នមល សែនសុខ ស៊ីធី ។
បើសិនជាលោកអ្នកចង់តាមដានព័ត៌មាន និង ការផ្ដល់ជូនពិសេសៗ ពី Panasonic Cambodia លោកអ្នកអាចចូលទៅកាន់គេហរទំព័រ Facebook និង TikTok ឈ្មោះថា Panasonic Cambodia ឬ អាចទៅកាន់តំណាងចែកចាយផលិតផល Panasonic Cambodia ដែលនៅជិតលោកអ្នក។ខាងក្រោមនេះ គឺជា Link តំណរភ្ជាប់៖
Facebook Page URL: https://www.facebook.com/panasoniccambodia?mibextid=wwXIfr
TikTok Page URL: https://www.tiktok.com/@panasoniccambodia?_r=1&_t=ZS-91nNKfjQ0qQ









