no-alternative title
no-alternative title

ទិញទូរស័ព្ទស្របច្បាប់ដែលបង់ពន្ធត្រឹមត្រូវជាជម្រើសដ៏ល្អបំផុត ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់

(ភ្នំពេញ) ថ្ងៃទី ២២ ឆ្នាំ២០២៤៖ យោងតាមមាត្រា 13 នៃអនុក្រឹត្យលេខ 41 អនក្រ.បក ចុះថ្ងៃទី 3 ខែ កុម្ភៈ ឆ្នាំ 2023 ស្ដីពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម រួមទាំងទូរស័ព្ទផង គឺមានតែផលិតផលបង់ពន្ធត្រឹមត្រូវប៉ុណ្ណោះទើបអាចចុះបញ្ជីក្នុងប្រព័ន្ធ អ៊ី.អាយ.អ (EIR) របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បាន ហើយទូរស័ព្ទគេចពន្ធដែលមិនបានចុះបញ្ជីត្រឹមត្រូវ អាចប្រឈមនឹងហានិភ័យប្រើប្រាស់ ឬ បញ្ហាប្រឈមផ្សេងៗទៀត នៅពេលរដ្ឋាភិបាលរឹតបន្តឹងការអនុវត្តច្បាប់ដែលចូលជាធរមាននេះ ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាការពិតណាស់ ទូរស័ព្ទស្របច្បាប់ដែលមានការបង់ពន្ធជូនរដ្ឋត្រឹមត្រូវតែងតែមានតម្លៃខ្ពស់ជាងទូរស័ព្ទដែលគេចវេសការបង់ពន្ធចន្លោះពី 15% ទៅ 25% អាស្រ័យទៅតាមប្រភេទ និងកត្តាផ្សេងៗ ។ ការបង់ពន្ធរាប់បញ្ចូលទាំងពន្ធគយ និងរដ្ឋាករ អាករពិសេស និងពន្ធតម្លៃបន្ថែម (VAT) ។ល។ ក៏ដូចជាពន្ធលើប្រតិបត្តិការអាជីវកម្មផ្សេងៗដែលពាក់ព័ន្ធ។ ប៉ុន្តែការលក់ និងទិញទូរស័ព្ទគេចពន្ធអាចប្រឈមនឹងហានិភ័យប្រើប្រាស់ ឬ បញ្ហាប្រឈមផ្សេងៗទៀតដែលធ្វើឱ្យអ្នកឈឺក្បាលនៅថ្ងៃមុខ ។ នេះមិនទាន់រាប់បញ្ចូលទាំងការរឹបអូស ឬ ផាកពិន័យផ្សេងៗផងដែរ។   

 

កាលពីថ្ងៃ 14 ខែសីហា 2024 ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានធ្វើការប្រជុំតាម Zoom ជាមួយអាជីវករទូទាំងប្រទេសដើម្បីធ្វើការពន្យល់អំពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម និងប្រព័ន្ធ អ៊ី.អាយ.អ (EIR) នេះផងដែរ ។ ក្នុងនោះផងដែរ និយ័តករទូរគមនាគមន៍កម្ពុជា ដែលជាសេនាធិការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ក៏បានធ្វើការប្រជុំជាមួយដៃគូអាជីវកម្ម អ្នកនាំចូលចែកចាយផលិតផលទូរគមនាគមន៍ អ្នកចែកចាយបណ្តាញទូរគមនាគមន៍ជាច្រើនដងផងដែរ ។ កិច្ចខិតខំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា នេះទទួលបាននូវការសាទរពីសំណាក់តំណាងស្ថានទូតកូរ៉េ និងតំណាងក្រុមហ៊ុនទូរស័ព្ទដៃសាមសុង ផងដែរក្នុងការជួយសំណេះសំណាលនាថ្ងៃ 22 តុលា 2024 កន្លងមកនេះ ។

ដើម្បីសុវត្ថិភាព ចៀសផុតរឿងឈឺក្បាល និងខាតបង់លុយកាក់ ទូរស័ព្ទដៃ Samsung ជាជម្រើសល្អបំផុតសម្រាប់អតិថិជន និងអាជីវករទាំងអស់ ព្រោះទូរស័ព្ទ និងឧបករណ៍ទំនាក់ទំនងផ្សេងៗទាំងអស់ដែលនាំចូល និងចែកចាយដោយក្រុមហ៊ុន ជីប ម៉ុង ដែលជាអ្នកនាំចូល និងចែកចាយផ្តាច់មុខផលិតផលទូរស័ព្ទ Samsung ត្រូវបានបង់ពន្ធជូនរដ្ឋត្រឹមត្រូវ អនុលោមតាមច្បាប់ពន្ធដារជាធរមានរបស់ប្រទេសកម្ពុជា  ហើយជាការចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងកាត់បន្ថយការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមក្លែងក្លាយ, ការពារសុវត្ថិភាព និងសិទ្ធិអ្នកប្រើប្រាស់, ធ្វើឱ្យប្រសើរឡើងគុណភាពសេវាទូរគមនាគមន៍, ជំរុញ និងលើកកម្ពស់ការប្រកួតប្រជែងដោយស្មោះត្រង់ និងតម្លាភាព ព្រមទាំងចូលរួមកៀរគរចំណូលថវិកាជាតិ សម្រាប់អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរុងរឿងផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន